Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 6:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 កាល​មនុស្ស​ចាប់​ផ្តើម​មាន​គ្នា​ច្រើន​ឡើង​នៅ​លើ​ផែន‌ដី ហើយ​គេ​បង្កើត​បាន​កូន​ស្រីៗ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

1 នៅពេល​មនុស្ស​ចាប់ផ្ដើម​កើនឡើង​នៅលើ​ផ្ទៃ​ផែនដី ហើយ​មាន​កូនស្រី​ជាច្រើន​កើតមក​ដល់​ពួកគេ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 មនុស្ស​លោក​ចាប់​ផ្ដើម​កើន​ចំនួន​កាន់​តែ​ច្រើន​ឡើង​ពាស‌ពេញ​លើ​ផែនដី ហើយ​គេ​ក៏​បង្កើត​កូន​ស្រីៗ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 កាល​ពួក​មនុស្ស​ចាប់​តាំង​មាន​គ្នា​ច្រើន​នៅ​លើ​ផែនដី​ឡើង ហើយ​បង្កើត​បាន​កូន​ស្រីៗ

សូមមើលជំពូក ចម្លង

អាល់គីតាប

1 មនុស្ស​លោក​ចាប់​ផ្តើម​កើន​ចំនួន​កាន់​តែ​ច្រើន​ឡើង​ពាស​ពេញ​លើ​ផែនដី ហើយ​គេ​ក៏​បង្កើត​កូន​ស្រីៗ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 6:1
3 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ​បាន​ប្រទាន​ពរ​គេ គឺ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​បង្កើត​កូន​ឲ្យ​ចម្រើន​ជា​ច្រើន​ឡើង ឲ្យ​មាន​ពាស‌ពេញ​លើ​ផែន‌ដី​ចុះ ត្រូវ​បង្ក្រាប​ផែន‌ដី ហើយ​មាន​អំណាច​លើ​ត្រី​សមុទ្រ សត្វ​ហើរ​លើ​អាកាស និង​ជីវិត​ផង​ទាំង‌ឡាយ​ដែល​កម្រើក​នៅ​លើ​ផែន‌ដី​ផង»។


ក្រោយ​ពី​លោក​ណូ​អេ​មាន​អាយុ​ប្រាំរយ​ឆ្នាំ លោក​បង្កើត​បាន​សិម ហាំ និង​យ៉ាផែត។


នោះ​កូន​ប្រុសៗ​របស់​ព្រះ ឃើញ​ថា កូន​ស្រីៗ​របស់​មនុស្ស​ស្រស់​ល្អ គេ​ក៏​យក​ធ្វើ​ជា​ប្រពន្ធ​តាម​តែ​ចិត្ត​រប​ស់​គេ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម