Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 46:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 មាន​កូន​ប្រុស ចៅ​ប្រុស កូន​ស្រី និង​ចៅ​ស្រី​របស់​លោក​ទាំង​ប៉ុន្មាន គឺ​លោក​បាន​នាំ​ពូជ‌ពង្ស​ទាំង​អស់​របស់​លោក​ទៅ​ឯ​ស្រុក​អេស៊ីព្ទ​ជា‌មួយ​គ្នា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

7 គឺ​ពួក​កូនប្រុស​របស់គាត់ ពួក​ចៅប្រុស​របស់គាត់​ដែល​នៅជាមួយ​គាត់ ពួក​កូនស្រី​របស់គាត់ និង​ពួក​ចៅស្រី​របស់គាត់ ព្រមទាំង​ពូជពង្ស​ទាំងអស់​របស់គាត់ គាត់​នាំ​ទៅ​អេហ្ស៊ីប​ជាមួយ​គាត់​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 លោក​នាំ​កូន​ប្រុស ចៅ​ប្រុស កូន​ស្រី ចៅ​ស្រី គឺ​នាំ​ពូជ‌ពង្ស​ទាំង​ប៉ុន្មាន​របស់​លោក ទៅ​ស្រុក​អេស៊ីប។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 គាត់​បាន​នាំ ទាំង​កូន​ប្រុស កូន​ស្រី នឹង​ចៅ​ទាំង​ប៉ុន្មាន ហើយ​ពូជ‌ពង្ស​ទាំង​អស់​ទៅ​ឯ​ស្រុក​អេស៊ីព្ទ​ជា​មួយ​គ្នា។

សូមមើលជំពូក ចម្លង

អាល់គីតាប

7 គាត់​នាំ​កូន​ប្រុស ចៅ​ប្រុស កូន​ស្រី ចៅ​ស្រី គឺ​នាំ​ពូជ‌ពង្ស​ទាំង​ប៉ុន្មាន​របស់​គាត់ ទៅ​ស្រុក​អេស៊ីប។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 46:7
9 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​កូន​ប្រុសៗ​របស់​លោក​យ៉ាកុប​បាន​ឮ​ដំណឹង​នោះ គេ​ក៏​វិល​មក​ពី​វាល​វិញ អ្នក​ទាំង​នោះ​ឈឺ​ចិត្ត ហើយ​ខឹង​ជា​ខ្លាំង ដោយ​ព្រោះ​ស៊ីគែម​បាន​ប្រព្រឹត្ត​អំពើ​យង់​ឃ្នង​នៅ​ក្នុង​ពួក​អ៊ីស្រា‌អែល គឺ​បាន​រួម​ដំណេក​ជាមួយ​កូន​ក្រមុំ​របស់​លោក​យ៉ាកុប ជា​អំពើ​ដែល​មិន​គួរ​គប្បី​ប្រព្រឹត្ត​ជា​ដាច់​ខាត។


គេ​ក៏​យក​ហ្វូង​សត្វ និង​ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន​ដែល​គេ​មាន​នៅ​ស្រុក​កាណាន យក​ទៅ​ស្រុក​អេស៊ីព្ទ គឺ​លោក​យ៉ាកុប និង​ពូជ‌ពង្ស​របស់​លោក​ទាំង​អស់​ដែល​នៅ​ជា​មួយ


នេះ​ជា​បញ្ជី​រាយ​នាម​របស់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ដែល​ចូល​ទៅ​ក្នុង​ស្រុក​អេស៊ីព្ទ គឺ​លោក​យ៉ាកុប និង​កូន​ប្រុសៗ​របស់​លោក។ រូបេន​ជា​កូន​ច្បង​របស់​លោក​យ៉ាកុប


៙ ពេល​នោះ អ៊ីស្រាអែល​ក៏​ចូល​មក ក្នុង​ស្រុក​អេស៊ីព្ទ គឺ​យ៉ាកុប​បាន​ស្នាក់​នៅ​ក្នុង​ស្រុក​របស់​ហាំ។


ដ្បិត​ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ កាល​ដើម​ដំបូង ប្រជា‌រាស្ត្រ​របស់​យើង​បាន​ចុះ​ទៅ​ឯ​ស្រុក​អេស៊ីព្ទ ដើម្បី​អាស្រ័យ​នៅ ហើយ​ពួក​សាសន៍​អាស‌ស៊ើរ​បាន​សង្កត់‌សង្កិន​គេ​ដោយ​ឥត​ហេតុ។


គឺ​ពី​ដំណើរ​ដែល​ដូន​តា​របស់​យើង​ខ្ញុំ​បាន​ចុះ​ទៅ​នៅ​ស្រុក​អេស៊ីព្ទ ហើយ​យើង​ខ្ញុំ​បាន​រស់​នៅ​ស្រុក​នោះ​ជា​យូរ​ឆ្នាំ។ សាសន៍​អេស៊ីព្ទ​បាន​ធ្វើ​បាប​យើង​ខ្ញុំ និង​ដូនតា​របស់​យើង​ខ្ញុំ។


មិន​ត្រូវ​ស្អប់​ខ្ពើម​សាសន៍​អេដុម​ណា​មួយ​ឡើយ ដ្បិត​គេ​ជា​បង​ប្អូន​របស់​អ្នក ក៏​មិន​ត្រូវ​ស្អប់​ខ្ពើម​សាសន៍​អេស៊ីព្ទ​ណា​មួយ​ដែរ ដ្បិត​ពី​ដើម អ្នក​ជា​ពួក​អ្នក​ប្រទេស​ក្រៅ​ដែល​ស្នាក់​នៅ​ក្នុង​ស្រុក​របស់​គេ។


បន្ទាប់​មក ត្រូវ​ទូល​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​ថា "បុព្វ​បុរស​របស់​ខ្ញុំ ជា​សាសន៍​អើរ៉ាម ដែល​ដើរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ លោក​បាន​ចុះ​ទៅ​តាំង​ទី​លំនៅ​ក្នុង​ស្រុក​អេស៊ីព្ទ មាន​គ្នា​តែ​បន្តិច​ទេ ហើយ​នៅ​ស្រុក​នោះ លោក​បាន​ត្រឡប់​ជា​សាសន៍​មួយ​យ៉ាង​ធំ ខ្លាំង​ពូកែ ហើយ​មាន​គ្នា​ជា​ច្រើន។


ហើយ​យើង​ឲ្យ​អ៊ីសាក​បង្កើត​យ៉ាកុប និង​អេសាវ។ យើង​បាន​ប្រទានឲ្យ​អេសាវ​កាន់​កាប់​ស្រុក​ភ្នំ​សៀរ តែ​ឲ្យ​យ៉ាកុប និង​កូន​ចៅ​របស់​គាត់ ចុះ​ទៅ​នៅ​ស្រុក​អេស៊ីព្ទ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម