Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 45:23 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

23 លោក​ក៏​ផ្ញើ​ទៅ​ជូន​ឪពុក​យ៉ាង​នេះ គឺ​លា​ឈ្មោល​ដប់​ក្បាល ដែល​ផ្ទុក​របស់​ល្អ​ៗ​ពី​ស្រុក​អេស៊ីព្ទ និង​លា​ញី​ដប់​ក្បាល​ដែល​ផ្ទុក​ស្រូវ នំបុ័ង និង​ស្បៀង​អាហារ​សម្រាប់​ឪពុក​ធ្វើ​ដំណើរ​មក​តាម​ផ្លូវ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

23 យ៉ូសែប​ផ្ញើ​ទៅ​ឪពុក​របស់គាត់​យ៉ាងដូច្នេះ គឺ​លាឈ្មោល​ដប់​ក្បាល​ដែល​ផ្ទុក​របស់ល្អបំផុត​ពី​អេហ្ស៊ីប និង​លាញី​ដប់​ក្បាល​ដែល​ផ្ទុក​ស្រូវ និង​នំប៉័ង ព្រមទាំង​ស្បៀងអាហារ​សម្រាប់​ឪពុក​របស់គាត់​មក​តាម​ផ្លូវ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

23 លោក​ក៏​ផ្ញើ​លា​ឈ្មោល​ដប់​ក្បាល ដែល​មាន​ផ្ទុក​ភោគ‌ផល​ដ៏​ល្អ​បំផុត​នៅ​ស្រុក​អេស៊ីប ព្រម​ទាំង​លា​ញី​ដប់​ក្បាល​ដែល​ផ្ទុក​ស្រូវ និង​ស្បៀង​អាហារ​ផ្សេងៗ ទៅ​ជូន​ឪពុក​របស់​លោក ទុក​សម្រាប់​ធ្វើ​ដំណើរ​មក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

23 រួច​ក៏​ផ្ញើ​ទៅ​ជូន​ឪពុក​យ៉ាង​នេះ គឺ​លា​១០ ផ្ទុក​សុទ្ធ​តែ​របស់​ល្អ​ពី​ស្រុក​អេស៊ីព្ទ ហើយ​លា​ញី​១០ ផ្ទុក​សុទ្ធ​តែ​ស្រូវ ព្រម​ទាំង​នំបុ័ង​នឹង​ស្បៀង​សំរាប់​ឪពុក​មក​តាម​ផ្លូវ

សូមមើលជំពូក ចម្លង

អាល់គីតាប

23 គាត់​ក៏​ផ្ញើ​លា​ឈ្មោល​ដប់​ក្បាល ដែល​មាន​ផ្ទុក​ភោគ​ផល​ដ៏​ល្អ​បំផុត​នៅ​ស្រុក​អេស៊ីប ព្រម​ទាំង​លា​ញី​ដប់​ក្បាល​ដែល​ផ្ទុក​ស្រូវ និង​ស្បៀង​អាហារ​ផ្សេងៗ​ទៅ​ជូន​ឪពុក​របស់​គាត់​ទុក​សម្រាប់​ធ្វើ​ដំណើរ​មក។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 45:23
5 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់​មក អ្នក​បម្រើ​នោះ​ក៏​យក​អូដ្ឋ​ដប់​ក្បាល ពី​ហ្វូង​អូដ្ឋ​របស់​ចៅ‌ហ្វាយ ព្រម​ទាំង​ទ្រព្យ​ដ៏​ល្អ​វិសេស​របស់​ចៅ‌ហ្វាយ​គាត់ រួចក្រោក​ឡើង ចេញ​ដំណើរ​ទៅ​ឯ​ស្រុក​មេសូ‌ប៉ូតាមា គឺ​ទៅ​ទី​ក្រុង​របស់​ណាឃរ។


លោក​អ៊ីស្រា‌អែល​ជា​ឪពុក​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «បើ​ដូច្នោះ ធ្វើ​យ៉ាង​នេះទៅ ចូរ​យក​ផល​យ៉ាង​ល្អៗ​ពី​ស្រុក​នេះ ដាក់​ចូល​ក្នុង​បាវ​របស់​ឯង​រាល់​គ្នា ទៅ​ជូន​លោក​នោះ​ផង គឺ​ជ័រ​ពិដោរ​បន្ដិច ទឹក​ឃ្មុំ​បន្តិច គ្រឿង​ម្ហូប ជ័រ​ល្វីង‌ទេស គ្រាប់​ធញ្ញជាតិ និង​គ្រាប់​ចំបក់។


លោក​ឲ្យ​សម្លៀក‌បំពាក់មួយ​បន្លាស់​ដល់​បង​ៗ​គ្រប់​គ្នា តែ​លោក​បាន​ឲ្យ​ប្រាក់​បីរយ​ដួង និង​សម្លៀក‌បំពាក់​ប្រាំ​បន្លាស់​ដល់​បេនយ៉ាមីន។


បន្ទាប់​មក លោក​ក៏​ជូន​ដំណើរ​បង‌ប្អូន ទាំង​ផ្ដែ​ផ្ដាំ​គេ​ថា៖ «សូម​កុំ​ឈ្លោះ​ប្រកែក គ្នា​តាម​ផ្លូវ» ហើយ​គេ​ក៏នាំ​គ្នា​ចេញ​ទៅ។


កូន​ចៅ​អ៊ីស្រា‌អែល​ពោល​ទៅ​កាន់​ពួក​លោក​ថា៖ «ស៊ូ​ឲ្យ​យើង​ស្លាប់​ដោយ​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​នៅ​ស្រុក​អេស៊ីព្ទ កាល​ដែល​យើង​អង្គុយ​នៅ​ជិត​ឆ្នាំង​មាន​សាច់ ហើយ​ទទួល​ទាន​អាហារ​ឆ្អែត​ជា​ជាង ដ្បិត​ដែល​លោក​នាំ​ពួក​យើង​មក​ក្នុង​ទី​រហោ‌ស្ថាន​នេះ គឺ​ដើម្បី​សម្លាប់​ក្រុម​ជំនុំ​នេះ​ទាំង​មូល​ដោយ​អត់​ឃ្លាន​ទេ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម