Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 45:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 ផារ៉ោន​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​យ៉ូសែប​ថា៖ «សូម​ប្រាប់​ពួក​បង‌ប្អូន​របស់​លោក​ថា "ត្រូវ​ធ្វើ​ដូច្នេះ គឺ​សូម​ផ្ទុក​សត្វ​របស់​អ្នក​រាល់​គ្នា ហើយ​វិល​ទៅ​ស្រុក​កាណាន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

17 ផារ៉ោន​មានរាជឱង្ការ​នឹង​យ៉ូសែប​ថា​៖ “ចូរ​ប្រាប់​បងប្អូន​របស់អ្នក​ថា​: ‘ចូរ​អ្នករាល់គ្នា​ធ្វើ​ដូច្នេះ គឺ​ចូរ​ដាក់អីវ៉ាន់​លើ​សត្វ​របស់អ្នករាល់គ្នា ហើយ​ត្រឡប់​ទៅ​ដែនដី​កាណាន​វិញ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 ព្រះចៅ​ផារ៉ោន​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​យ៉ូសែប​ថា៖ «សុំ​ប្រាប់​បងប្អូន​របស់​លោក​ថា “ចូរ​នាំ​គ្នា​រៀបចំ​សត្វ​ពាហនៈ​ចេញ​ដំណើរ​ទៅ​ស្រុក​កាណាន​យ៉ាង​ប្រញាប់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 រួច​ផារ៉ោន​ទ្រង់​មាន​បន្ទូល​ទៅ​យ៉ូសែប ឲ្យ​ប្រាប់​ដល់​ពួក​បង​ប្អូន​ថា ត្រូវ​ធ្វើ​ដូច្នេះ គឺ​ឲ្យ​ផ្ទុក​សត្វ​របស់​ឯង​រាល់​គ្នា​ទៅ​ឯ​ស្រុក​កាណាន​ទៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

17 ស្តេច​ហ្វៀរ៉អ៊ូន​មាន​ប្រសាសន៍​ទៅ​កាន់​យូសុះ​ថា៖ «សុំ​ប្រាប់​បង‌ប្អូន​របស់​អ្នក​ថា “ចូរ​នាំ​គ្នា​រៀប​ចំ​សត្វ​ពាហនៈ​ចេញ​ដំណើរ​ទៅ​ស្រុក​កាណាន​យ៉ាង​ប្រញាប់

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 45:17
4 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​ដំណឹង​នោះ​បាន​ឮ​ទៅ​ដល់​ដំណាក់​របស់​ផារ៉ោន​ថា បង‌ប្អូន​របស់​លោក​យ៉ូសែប​បាន​មក​ដល់ នោះ​ទាំង​ផារ៉ោន និង​ពួក​មហា‌តលិក​របស់​ស្ដេច​សប្បាយ​ចិត្ត។


រួច​នាំ​យក​ឪពុក និង​ក្រុម​គ្រួសារ​របស់​អ្នក​រាល់​គ្នា​មក​ទី​នេះ យើង​នឹង​ប្រគល់​ដី​ដ៏​ល្អ​បំផុត​ក្នុង​ស្រុក​អេស៊ីព្ទ​ឲ្យ​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​នឹង​បាន​បរិ‌ភោគ​ផល​ដ៏​ល្អ​បំផុត​នៅ​ស្រុក​នេះ"។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម