Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 44:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 ប៉ុន្ដែ លោក​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​មិន​ធ្វើ​ដូច្នោះ​ទេ អ្នក​ណា​ដែល​បាន​ឃើញ​មាន​ពែង​នៅ​ដៃ គឺ​អ្នក​នោះ​ឯង​ដែល​ត្រូវ​ធ្វើ​ជាបាវ​បម្រើ​របស់​ខ្ញុំ រីឯ​អ្នក​រាល់​គ្នា​វិញ ត្រូវ​ត្រឡប់​ទៅ​ផ្ទះ​ឪពុករប​ស់​អ្នក​រាល់​គ្នា​ដោយ​សុខ‌សាន្ត​ចុះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

17 ប៉ុន្តែ​យ៉ូសែប​និយាយថា​៖ “សូមឲ្យ​ការនេះ​នៅឆ្ងាយ​ពី​យើង ដែល​យើង​ធ្វើ​ដូច្នេះ​! មនុស្ស​ដែល​គេ​បាន​រកឃើញ​ពែង​នៅក្នុង​ដៃ​គាត់ គឺ​អ្នកនោះ​ហើយ នឹង​ធ្វើជា​ទាសករ​របស់​យើង រីឯ​អ្នកឯទៀត ចូរ​ទៅ​ឯ​ឪពុក​របស់ពួកឯង​វិញ​ដោយ​សុខសាន្ត​ចុះ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 លោក​យ៉ូសែប​ប្រកែក​ថា៖ «ទេ ខ្ញុំ​ធ្វើ​ដូច្នោះ​មិន​កើត​ទេ គឺ​មាន​តែ​ម្ចាស់​បាវ​ដែល​គេ​រក​ឃើញ​ពែង​ប៉ុណ្ណោះ នឹង​ទៅ​ជា​ទាសករ​របស់​ខ្ញុំ។ រីឯ​អ្នក​រាល់​គ្នា ចូរ​វិល​ត្រឡប់​ទៅ​រក​ឪពុក​របស់​អ្នក​រាល់​គ្នា​វិញ​ដោយ​សុខ‌សាន្ត​ចុះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 តែ​គាត់​ឆ្លើយ​ថា អញ​មិន​ធ្វើ​ដូច្នោះ​ទេ អ្នក​ណា​ដែល​បាន​ឃើញ​មាន​ពែង​នៅ​ដៃ​វា គឺ​អ្នក​នោះ​ឯង​ដែល​ត្រូវ​ធ្វើ​ជា​បាវ​របស់​អញ ឯ​ឯង​រាល់​គ្នា​វិញ ត្រូវ​ឡើង​ត្រឡប់​ទៅ​ឯ​ឪពុក​ឯង​ដោយ​សុខ‌សាន្ត​ចុះ។

សូមមើលជំពូក ចម្លង

អាល់គីតាប

17 យូសុះ​ប្រកែក​ថា៖ «ទេ ខ្ញុំ​ធ្វើ​ដូច្នោះ​មិន​កើត​ទេ គឺ​មាន​តែ​ម្ចាស់​បាវ​ដែល​គេ​រក​ឃើញ​ពែង​ប៉ុណ្ណោះ នឹង​ទៅ​ជា​ទាសករ​របស់​ខ្ញុំ។ រីឯ​អ្នក​រាល់​គ្នា ចូរ​វិល​ត្រឡប់​ទៅ​រក​ឪពុក​របស់​អ្នក​រាល់​គ្នា​វិញ ដោយ​សុខ‌សាន្ត​ចុះ»។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 44:17
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌អង្គ​មិន​គួរ​ប្រព្រឹត្ត​ដូច្នោះ​ទេ សូម​កុំ​ប្រហារ​មនុស្ស​សុចរិត​រួម​ជា‌មួយ​មនុស្ស​អាក្រក់​ឡើយ យ៉ាង​នោះ​ឈ្មោះ​ថា មនុស្ស​សុចរិត​ក៏​ដូច​ជា​មនុស្ស​អាក្រក់​ដែរ សូម​ព្រះ‌អង្គ​កុំ​ធ្វើ​ដូច្នោះ​ឡើយ! ព្រះ​ដ៏​ជា​ចៅ‌ក្រម​នៃ​ផែន‌ដី​ទាំង​មូល តើ​ព្រះ‌អង្គ​នឹង​មិន​ប្រព្រឹត្ត​ដោយ​យុត្តិ‌ធម៌​ទេ​ឬ?»


អ្នក​នឹង​មិន​ប្រព្រឹត្ត​អ្វី​ទាស់​នឹង​យើង ដូច​ជា​យើង​ក៏​មិន​បាន​ប៉ះ​ពាល់ ហើយ​ធ្វើ​អ្វី​ដល់​អ្នក​ដែរ គឺ​មាន​តែ​ប្រព្រឹត្ត​ល្អ ហើយ​បាន​ឲ្យ​អ្នក​ចេញ​មក​ដោយ​សុខ‌សាន្តប៉ុណ្ណោះ។ ឥឡូវ​នេះ អ្នក​ជា​មនុស្ស​មាន​ពរ​របស់​ព្រះ‌យេហូវ៉ា​មែន»។


នៅ​ថ្ងៃ​ទី​បី លោក​យ៉ូសែប​មាន​ប្រសាសន៍​ទៅ​ពួក‌គេ​ថា៖ «ចូរ​ធ្វើ​ដូច្នេះ នោះ​អ្នក​រាល់​គ្នា​នឹង​បាន​រស់ ព្រោះ​ខ្ញុំ​ជា​អ្នក​គោរព​កោត​ខ្លាច​ព្រះ


តែ​អ្នក​នោះ​ពោល​ថា៖ «ដូច្នេះ សូម​ឲ្យ​បាន​ដូច​ពាក្យ​របស់​អ្នក​រាល់​គ្នា​ចុះ បើ​ខ្ញុំ​រក​ឃើញ​នៅ​លើ​រូប​អ្នក​ណា អ្នក​នោះ​ត្រូវ​ធ្វើ​ជា​បាវ​បម្រើ​របស់​ខ្ញុំ តែ​អ្នក​ឯ​ទៀត​នឹង​បាន​រួច​ខ្លួន»។


យូដា​ឆ្លើយ​ថា៖ «តើ​យើង​ខ្ញុំ​អាច​ឆ្លើយ​នឹង​លោក​ម្ចាស់​ដូច​ម្តេច​បាន? តើ​យើង​ខ្ញុំ​នឹង​ថា​ដូច​ម្ដេច? តើ​យើង​ខ្ញុំ​អាច​ដោះ​សា​ខ្លួន​យ៉ាង​ណា​បាន? ព្រះ‌ទ្រង់​បាន​ទត​ឃើញ​កំហុស​របស់​យើង​ខ្ញុំ​ប្របាទ​ហើយ មើល៍ យើង​ខ្ញុំ​ជា​បាវ​បម្រើ​របស់​លោក​ម្ចាស់​ហើយ គឺ​ទាំង​យើង​ខ្ញុំ ទាំង​អ្នក​ដែល​ឃើញ​មាន​ពែង​នៅ​ដៃ​នោះ​ផង»។


ពេល​នោះ យូដា​ចូល​ទៅ​ជិត​លោក​យ៉ូសែប អង្វរ​ថា៖ «ឱ​លោក​ម្ចាស់​ខ្ញុំប្របាទ​អើយ សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​ប្របាទ​ជា​បាវ​បម្រើ​របស់​លោក ជម្រាប​ជូន​លោក​ម្ចាស់​ស្តាប់​មួយ​ម៉ាត់​សិន សូម​កុំ​ខឹង​ក្តៅ​នឹង​ខ្ញុំ​ប្របាទ​ឡើយ ដ្បិត​លោក​ម្ចាស់​ក៏​ដូច​ជា​ផារ៉ោន​ហើយ។


ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​បាន​មាន​ព្រះ‌បន្ទូល គឺ​ថ្មដា​នៃ​សាសន៍​អ៊ីស្រា‌អែល បាន​មាន​ព្រះ‌បន្ទូលមក​ខ្ញុំ​ថា អ្នក​ណា​ដែល​គ្រប់​គ្រង​លើ​ប្រជាជន ដោយ​សុចរិត ហើយ​គ្រប់​គ្រង​ដោយ​កោត​ខ្លាច​ព្រះ


៙ ព្រះ‌ទ្រង់​មាន​ព្រះ​បន្ទូល​ថា «ដល់​គ្រា​ដែល​យើង​កំណត់ យើង​នឹង​ជំនុំ‌ជម្រះ​ដោយ​យុត្តិ​ធម៌។


អ្នក​ដែល​រាប់​មនុស្ស​អាក្រក់​ថា​ឥត​មាន​ទោស និង​អ្នក​ដែល​រាប់​មនុស្ស​សុចរិត​ថា​មាន​ទោស អ្នក​ទាំង​ពីរ​នោះ​ជា​ទី​ស្អប់​ខ្ពើម​ដល់​ព្រះ‌យេហូវ៉ា។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម