Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 39:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 នាង​ជម្រាប​ប្ដី​តាម​ពាក្យ​ដដែល​នោះ​ថា៖ «អា​បាវ​សាសន៍​ហេព្រើរ​ដែល​បង​បាន​នាំ​មក​នោះ វា​ចូល​មក​ចង់​មើល‌ងាយ​ខ្ញុំ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

17 រួច​នាង​ប្រាប់​រឿង​ដដែល​នោះ​ដល់​ប្ដី​ថា​៖ “ទាសករ​ជនជាតិហេព្រើរ​ដែល​បង​បាន​នាំមក​ឲ្យ​យើង បាន​ចូលមក​ចង់មើលងាយ​ខ្ញុំ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 នាង​បាន​និយាយ​ពាក្យ​ដដែល​ទៅ​កាន់​ប្ដី​ថា៖ «ទាសករ​ជាតិ​ហេប្រឺ​ដែល​បង​បាន​យក​មក​នោះ វា​មក​រក​រំលោភ​ខ្ញុំ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 រួច​នាង​ជំរាប​លោក​តាម​ពាក្យ​ដដែល​នោះ​ថា អាបាវ​សាសន៍​ហេព្រើរ​ដែល​លោក​បាន​នាំ​មក​ឯ​យើង​រាល់​គ្នា វា​ចូល​មក​ចង់​មើល‌ងាយ​ខ្ញុំ

សូមមើលជំពូក ចម្លង

អាល់គីតាប

17 នាង​និយាយ​ពាក្យ​ដដែល​ទៅ​កាន់​ប្ដី​ថា៖ «ទាសករ​ជាតិ​ហេប្រឺ ដែល​បង​បាន​យក​មក​នោះ វា​មក​រក​រំលោភ​លើ​ខ្ញុំ

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 39:17
15 ការដាក់ឲ្យឆ្លើយតបគ្នា  

នាង​ក៏​ស្រែក​ហៅ​មនុស្សដែល​នៅ​ក្នុង​ផ្ទះមក​ប្រាប់​ថា៖ «មើល​ចុះ ប្ដី​ខ្ញុំ​បាន​នាំ​សាសន៍​ហេព្រើរ​ម្នាក់​នេះ​មក​ឲ្យ​មើល‌ងាយ​យើង! វា​ចូល​មក​បម្រុង​នឹង​ដេក​ជា‌មួយ​ខ្ញុំ តែ​ខ្ញុំ​បាន​ស្រែក​យ៉ាង​ខ្លាំង


នាង​បាន​ទុក​អាវ​របស់​លោក​យ៉ូសែប​នៅ​ក្បែរ​ខ្លួន ចាំ​ទម្រាំចៅ​ហ្វាយ​របស់​លោក​វិល​ត្រឡប់​មក​ផ្ទះ​វិញ


តែដោយ​ខ្ញុំ​ស្រែក​ហៅ​គេ​យ៉ាង​ខ្លាំង វា​ក៏​ទុក​អាវ​ចោល​នៅ​ក្បែរ​ខ្ញុំ ហើយ​រត់​ចេញ​ទៅ​ក្រៅ​បាត់»។


កាល​ព្រះបាទ​អ័ហាប់​ឃើញ​លោក​អេលីយ៉ា​ហើយ ទ្រង់​មាន​រាជ‌ឱង្ការ​ថា៖ «ឱ​អ្នក​ឬ ដែល​ធ្វើ​ឲ្យ​ពួក​អ៊ីស្រា‌អែល​វេទនា?»។


ពួក​មនុស្ស​អាក្រក់​បាន​ហូត​ដាវ​ជា​ស្រេច ហើយយឹត​ធ្នូរ​ដើម្បី​ទម្លាក់​មនុស្ស​ទ័ល‌ក្រ និង​មនុស្ស​កម្សត់​ទុគ៌ត ព្រម​ទាំង​សម្លាប់​អស់​អ្នក ដែល​កាន់​តាម​ផ្លូវ​ទៀង​ត្រង់


ដោយ​ព្រោះ​សំឡេង​របស់​ខ្មាំង​សត្រូវ និង​ការ​សង្កត់‌សង្កិន​របស់​មនុស្ស​អាក្រក់។ ដ្បិត​គេ​ទម្លាក់អំពើ​ទុច្ចរិត​មក​លើ​ទូល‌បង្គំ ហើយគេ​ចូល​ចិត្ត​ឈ្នានីសនឹង​ទូល‌បង្គំ ដោយ​កំហឹង។


កុំ​ធ្វើ​បន្ទាល់​ក្លែង​ក្លាយ​ទាស់​នឹង​អ្នក​ជិត​ខាង​របស់​ខ្លួន។


កុំ​ផ្សព្វ​ផ្សាយ​រឿង​ក្លែង‌ក្លាយ កុំ​ចូល​ដៃ​ជា‌មួយ​មនុស្ស​អាក្រក់ ដើម្បី​ធ្វើ​ជា​បន្ទាល់​ទុច្ចរិត​ឡើយ។


បបូរ​មាត់​ដែល​បញ្ចេញ​សេចក្ដី​ពិត នោះ​នឹង​បាន​តាំង​ជាប់​នៅ​ជា‌និច្ច តែ​អណ្ដាត​ភូត​ភរ នោះ​នៅ​តែ​មួយ​ភ្លែត​ទេ។


សាក្សី​ភូត​ភរ​នឹង​មិន​រួច​ចាក​ទោស​ឡើយ ហើយ​អ្នក​ណា​ដែល​ពោល​ពាក្យ​កុហក ក៏​គេច​មិន​រួច​ដែរ។


សាក្សី​ភូត​ភរ​នឹង​មិន​រួច​ចាក​ពី​ទោស​ឡើយ ហើយ​អ្នក​ណា​ដែល​ពោល​ពាក្យ​កុហក នឹង​ត្រូវ​វិនាស​ទៅ។


ឯ​អណ្ដាត​ភូត​ភរ នោះ​រមែង​ស្អប់​ដល់​ពួក​អ្នក ដែល​វា​បាន​ធ្វើ​ទុក្ខ​នោះ ហើយ​មាត់​បញ្ចើច​តែង​តែ​បណ្ដាល​ឲ្យ​វិនាស។


ពេល​នោះ សម្ដេច​សង្ឃ​ក៏​ហែក​អាវ​ខ្លួន ហើយ​ពោល​ឡើង​ថា៖ «ជន​នេះ​បាន​ពោល​ពាក្យ​ប្រមាថ​ដល់​ព្រះ​ហើយ​ទេ​តើ! តើ​យើង​ចាំ​បាច់​ត្រូវ​ការ​ស្មរ​បន្ទាល់​អ្វី​ទៀត? ឥឡូវ​នេះ អ្នក​រាល់​គ្នា​បាន​ឮ​ពាក្យ​ប្រមាថ​របស់​ជន​នេះ​ស្រាប់​ហើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម