Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 31:49 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

49 ហើយ​ហៅ​បង្គោល​នោះ​ថា "មីស‌ប៉ា" ដ្បិត​លោក​ពោល​ថា៖ «សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ទត​មើល​កូន និង​ពុក ក្នុង​ពេល​ដែល​យើង​នៅ​ឃ្លាត​ឆ្ងាយ​ពី​គ្នា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

49 ក៏​បានដាក់ឈ្មោះវាថា​មីសប៉ា​ផង ពីព្រោះ​ឡាបាន់​និយាយថា​៖ “សូមឲ្យ​ព្រះយេហូវ៉ា​គន់មើល​រវាង​យើង និង​ឯង ពេល​យើង​ឃ្លាតឆ្ងាយ​ពីគ្នា​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

49 គេ​ក៏​បាន​ដាក់​ឈ្មោះ​ឲ្យ​គំនរ​ថ្ម​នោះ​ថា «មីសប៉ា» ដែរ ព្រោះ​លោក​ឡាបាន់​ពោល​ថា «សូម​ព្រះ‌អម្ចាស់​តាម​ឃ្លាំ​មើល​កូន និង​ពុក នៅ​ពេល​ដែល​យើង​ឃ្លាត​ឆ្ងាយ​ពី​គ្នា​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

49 ពី​ព្រោះ​គាត់​និយាយ​ថា សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ទត​មើល​ឯង ហើយ​នឹង​អញ ក្នុង​កាល​ដែល​យើង​នៅ​ឃ្លាត​ពី​គ្នា

សូមមើលជំពូក ចម្លង

អាល់គីតាប

49 គេ​ក៏​បាន​ដាក់​ឈ្មោះ​ឲ្យ​គំនរ​ថ្ម​នោះ​ថា «មីសប៉ា»ដែរ ព្រោះ​ឡាបាន់​ពោល​ថា «សូមអុលឡោះ‌តាអាឡា​តាម​ឃ្លាំ​មើល​កូន និង​ពុក​នៅ​ពេល​ដែល​យើង​ឃ្លាត​ឆ្ងាយ​ពី​គ្នា​ទៅ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 31:49
7 ការដាក់ឲ្យឆ្លើយតបគ្នា  

គ្រា​នោះ ស្តេច​អេសា​ចេញ​រាជ‌ឱង្ការ​ប្រកាស​ដល់​ពួក​យូដា​ទាំង​អស់​គ្នា ឥត​ទុក​អ្នក​ណា​មួយ​ឡើយ ហើយ​គេ​ក៏​ទៅ​យក​ទាំង​ថ្ម និង​ឈើ​ដែល​ប្អាសា​បាន​ប្រើ ដើម្បី​នឹង​សង់​ក្រុង​រ៉ាម៉ា​មក រួច​ស្តេច​អេសា​ក៏​យក​ទៅ​សង់​ក្រុង​កេបា​នៅ​ខេត្ត​បេនយ៉ាមីន ព្រម​ទាំង​ក្រុង​មីស‌ប៉ា​វិញ។


ឱ​ពួក​សង្ឃ​អើយ ចូរ​ស្តាប់​សេចក្ដី​នេះ ឱ​ពូជ‌ពង្ស​អ៊ីស្រា‌អែល​អើយ ចូរ​ស្តាប់​ចុះ ឱ​ពូជ‌ពង្សរបស់​ស្តេច​អើយ ចូរ​ផ្ទៀង​ត្រចៀក​ដែរ ដ្បិត​ការជំនុំ​ជម្រះគឺ​សម្រាប់​អ្នក​រាល់​គ្នា​ហើយ ដ្បិត​អ្នក​រាល់​គ្នា​ជា​អន្ទាក់​នៅ​មីសប៉ា ហើយ​ជា​មង​ដែល​លាត​នៅ​លើ​ភ្នំ​តាបោរ។


គ្រា​នោះ ពួក​អាំម៉ូន​បាន​មូល​ផ្ដុំ​គ្នា ហើយ​បោះ‌ទ័ព​នៅ​ស្រុក​កាឡាត ឯ​ប្រជាជន​អ៊ីស្រា‌អែល​ក៏​ប្រមូល​ផ្ដុំ​គ្នា ហើយ​បោះ‌ទ័ព​នៅ​មីស‌ប៉ា​ដែរ។


ដូច្នេះ យែបថា​ក៏​ទៅ​ជា​មួយ​ពួក​ចាស់​ទុំ​ស្រុក​កាឡាត ហើយ​ប្រជាជន​ក៏​លើក​លោក​ឲ្យ​ធ្វើ​ជា​មេ​ដឹក​នាំ និង​ជា​មេ​ទ័ព​របស់​ពួក​គេ។ ពេល​នោះ យែបថា​ក៏​ប្រកាស​ពាក្យ​ទាំង​ប៉ុន្មាន​នោះ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ត្រង់​មីស‌ប៉ា។


គ្រា​នោះ ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា​មក​សណ្ឋិត​លើ​យែបថា រួច​លោកបាន​ធ្វើ​ដំណើរ​កាត់​ស្រុក​កាឡាត និង​ស្រុក​ម៉ាណា‌សេ បន្ត​ទៅដល់​មីស‌ប៉ា​ក្នុង​ស្រុក​កាឡាត ហើយ​ចេញ​ពី​មីស‌ប៉ា​ស្រុក​កាឡាត បន្ត​ទៅ​ឯ​ពួក​អាំម៉ូន។


ឯ​ដំណើរ​ដែល​យើង​បាន​សម្រេច​គ្នា នោះ​មាន​ព្រះ‌យេហូវ៉ា​គង់​នៅ​ជា​កណ្ដាល​អ្នក និង​ខ្ញុំ រហូត​ត​ទៅ​ស្រាប់​ហើយ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម