Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 31:44 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

44 ដូច្នេះ ឥឡូវ​នេះ ចូរ​យើង​ចុះ​សញ្ញា​នឹង​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​ទុក​ជា​បន្ទាល់​រវាង​កូន​នឹង​ពុក»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

44 ដូច្នេះ​ឥឡូវនេះ មក៍! ចូរឲ្យ​យើង​ចុះ​សន្ធិសញ្ញា​រវាង​យើង និង​ឯង ទុកជា​បន្ទាល់​រវាង​យើង និង​ឯង​ចុះ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

44 ដូច្នេះ ឥឡូវ​នេះ ដល់​ពេល​ដែល​យើង​ត្រូវ​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​គ្នា ហើយ​សូម​ឲ្យ​មាន​សាក្សី​ដឹង​ឮ​ផង!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

44 ដូច្នេះ ចូរ​យើង​ចុះ​សញ្ញា​នឹង​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​នឹង​ទុក​ជា​ទី​បន្ទាល់​ដល់​ឯង ហើយ​នឹង​អញ

សូមមើលជំពូក ចម្លង

អាល់គីតាប

44 ដូច្នេះ ឥឡូវ​នេះ ដល់​ពេល​ដែល​យើង​ត្រូវ​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​គ្នា ហើយ​សូម​ឲ្យ​មាន​សាក្សី​ដឹង​ឮ​ផង!»។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 31:44
11 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ថ្ងៃ​នោះ ព្រះ‌យេហូវ៉ា​តាំង​សញ្ញា​ជា‌មួយ​អាប់‌រ៉ាម ដោយ​មាន​ព្រះ​បន្ទូល​ថា៖ «យើង​ប្រគល់​ស្រុក​នេះ​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក ចាប់​តាំង​ពី​ទន្លេ​ស្រុក​អេស៊ីព្ទ​រហូត​ដល់​ទន្លេ​ធំ គឺ​ទន្លេ​អ៊ើប្រាត


លោក​ឡាបាន់​ពោល​ថា៖ «គំនរ​ថ្ម​នេះ​ជា​បន្ទាល់​រវាង​កូន​នឹង​ពុក​នៅ​ថ្ងៃ​នេះ»។ ហេតុ​នេះ​ហើយ​បាន​ជា​គេហៅ​គំនរ​ថ្ម​នោះ​ថា "កាលេឌ"


គំនរ និង​បង្គោល​នេះ​ជា​បន្ទាល់​ថា ពុក​នឹង​មិន​រំលង​គំនរ​នេះ​ទៅរក​រឿង​កូន ហើយ​កូន​ក៏​មិន​រំលង​គំនរ ឬ​បង្គោល​នេះ​មក​រក​រឿង​ពុក​ដែរ។


ដូច្នេះ ចូរ​សរសេរ​បទ​ចម្រៀង​នេះ ហើយ​បង្ហាត់​បង្រៀន​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ចុះ។ ចូរ​ដាក់​បទ​ចម្រៀង​នេះ​នៅ​ក្នុង​មាត់​របស់​គេ ដើម្បី​ឲ្យ​បទ​ចម្រៀង​នេះ​ធ្វើ​បន្ទាល់​ឲ្យ​យើង ទាស់​នឹង​ប្រជា‌ជន​អ៊ីស្រា‌អែល។


កាល​ណា​មាន​សេចក្ដី​អាក្រក់ និង​សេចក្ដី​វេទនា​ជា​ច្រើន​កើត​មាន​ដល់​គេ បទ​ចម្រៀង​នេះ​នឹង​ធ្វើ​បន្ទាល់​ទាស់​នឹង​គេ ព្រោះ​បទ​ចម្រៀង​នេះ​នឹង​មិន​ដែល​ភ្លេច​បាត់​ពី​មាត់​នៃ​ពូជ​ពង្ស​របស់​គេ​ឡើយ។ ដ្បិត​យើង​ស្គាល់​គំនិត​ដែល​កើត​ឡើង​ក្នុង​ចិត្ត​របស់​គេ​ហើយ សូម្បី​តែ​ឥឡូវ​នេះ មុន​ពេល​ដែល​យើង​នាំ​ពួក‌គេ​ចូល​ទៅ​ក្នុង​ស្រុក​ដែល​យើង​បាន​ស្បថ​ថា​នឹង​ឲ្យ​ដល់​គេ​ផង»។


«ចូរ​យក​គម្ពីរ​ក្រឹត្យ‌វិន័យ​នេះ ទៅ​ដាក់​នៅ​ចំហៀង​ហិប​នៃ​សេចក្ដី‌សញ្ញា​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​ទៅ ដើម្បី​ឲ្យ​គម្ពីរ​នេះ​បាន​នៅ​ទី​នោះ ទុក​ជា​បន្ទាល់​ទាស់​នឹង​អ្នក។


គឺ​ទុក​គ្រាន់​តែ​ជា​ទី​បន្ទាល់មួយ​រវាង​យើង​ខ្ញុំ និង​អ្នក​រាល់​គ្នា ព្រម​ទាំង​រវាង​កូន​ចៅ​របស់​យើង​ជំនាន់​ក្រោយ​ថា យើង​ខ្ញុំ​បាន​គោរព​ប្រតិ‌បត្តិ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដោយ​ថ្វាយ​តង្វាយ​ដុត តង្វាយ​យញ្ញ‌បូជា និង​តង្វាយ​មេត្រី​របស់​យើង​ខ្ញុំ ដើម្បី​កុំ​ឲ្យ​កូន​ចៅ​របស់​អ្នក​រាល់​គ្នា អាច​ពោល​មក​កាន់​កូន​ចៅ​របស់​យើង​ខ្ញុំ​នៅ​ថ្ងៃ​ខាង​មុខ​ថា "អ្នក​រាល់​គ្នា​គ្មាន​ចំណែក​នឹង​ព្រះ‌យេហូវ៉ា" បាន​ឡើយ"។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម