Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 29:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 លោក​យ៉ាកុប​ពោល​ថា៖ «ថ្ងៃ​នៅ​ខ្ពស់​នៅ​ឡើយ មិន​ទាន់​ដល់​ពេល​ប្រមូល​ហ្វូង​សត្វ​ឲ្យ​មក​ជុំ​គ្នា​ទេ។ សូម​ឲ្យ​ទឹក​វា​ផឹក ហើយ​នាំ​វា​ទៅ​ឲ្យ​ស៊ី​ស្មៅ​ទៀត​ទៅ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

7 យ៉ាកុប​ក៏​និយាយថា​៖ “មើល៍! ថ្ងៃ​នៅ​ខ្ពស់​នៅឡើយ មិនមែន​ជា​ពេល​ត្រូវ​ប្រមូល​ហ្វូងសត្វ​ទេ​។ ចូរឲ្យ​ហ្វូងចៀម​ផឹក ហើយ​នាំទៅ​ឃ្វាល​ទៀត​ទៅ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 លោក​មាន​ប្រសាសន៍​ថា៖ «មើល៍ ថ្ងៃ​នៅ​ខ្ពស់​នៅ​ឡើយ មិន​ទាន់​ដល់​ពេល​ប្រមូល​ហ្វូង​សត្វ​ឲ្យ​មក​នៅ​ជុំ​គ្នា​ទេ។ សូម​ឲ្យ​ទឹក​វា​ផឹក រួច​ឲ្យ​ស៊ី​ស្មៅ​បន្ត​ទៀត​ទៅ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 យ៉ាកុប​និយាយ​ថា ថ្ងៃ​នៅ​ខ្ពស់​នៅ​ឡើយ មិន​មែន​ជា​វេលា​ឲ្យ​ហ្វូង​សត្វ​ប្រជុំ​គ្នា​ទេ ចូរ​ឲ្យ​វា​ផឹក ហើយ​នាំ​ទៅ​ឲ្យ​ស៊ី​ទៀត​ទៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

7 គាត់​និយាយ​ថា៖ «មើល៍ ថ្ងៃ​នៅ​ខ្ពស់​នៅ​ឡើយ មិន​ទាន់​ដល់​ពេល​ប្រមូល​ហ្វូង​សត្វ​ឲ្យ​មក​នៅ​ជុំ​គ្នា​ទេ។ សូម​ឲ្យ​ទឹក​វា​ផឹក រួច​ឲ្យ​ស៊ី​ស្មៅ​បន្ត​ទៀត​ទៅ»។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 29:7
4 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​យ៉ាកុប​សួរ​ទៀត​ថា៖ «តើ​គាត់​សុខ​សប្បាយ​ជា​ទេ?» គេ​ឆ្លើយ​ថា៖ «គាត់​សុខ​សប្បាយ​ជា​ទេ! នុ៎ះហ្ន៎ នាង​រ៉ាជែល កូន​ស្រី​របស់​គាត់​កំពុង​តែ​នាំ​ចៀម​មក»។


ប៉ុន្ដែ គេ​ឆ្លើយ​ថា៖ «យើង​មិន​អាច​ឲ្យ​វា​ផឹក​ឥឡូវ​នេះ​បាន​ទេ ទាល់​តែ​ហ្វូង​សត្វ​ទាំង​អស់​មក​ជុំ​គ្នា ហើយ​ប្រមៀល​ថ្ម​ពី​មាត់​អណ្តូង​ចេញសិន ទើប​យើង​ដង​ទឹក​ឲ្យ​ចៀម​ផឹក​បាន»។


ទាំង​ចេះ​ប្រើ​ប្រាស់​ពេល​វេលា​ផង ព្រោះ​សម័យ​នេះ​អាក្រក់​ណាស់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម