Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 25:29 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

29 ថ្ងៃ​មួយ កាល​យ៉ាកុប​កំពុង​តែ​ស្ល​សម្ល នោះ​អេសាវ​វិល​ត្រឡប់​មក​ពី​វាល ហើយ​គាត់​ហត់​ហេវ​ជា​ខ្លាំង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

29 មានថ្ងៃមួយ យ៉ាកុប​កំពុង​ស្ល​សម្ល អេសាវ​ក៏​មក​ពី​ទីវាល​ទាំង​អស់កម្លាំង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

29 ថ្ងៃ​មួយ លោក​យ៉ាកុប​កំពុង​ស្ល​សម្ល ហើយ​លោក​អេសាវ​វិល​ត្រឡប់​មក​ពី​វាល​វិញ ទាំង​ហេវ‌ហត់​ជា​ខ្លាំង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

29 សម័យ​១​យ៉ាកុប​កំពុង​តែ​ស្ល​សំឡ នោះ​អេសាវ​មក​ពី​វាល​ទាំង​ហេវ

សូមមើលជំពូក ចម្លង

អាល់គីតាប

29 ថ្ងៃ​មួយ យ៉ាកកូប​កំពុង​ស្ល​សម្ល ហើយ​អេសាវ​វិល​ត្រឡប់​មក​ពី​វាល​វិញ ទាំង​ហេវ​ហត់​ជា​ខ្លាំង។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 25:29
10 ការដាក់ឲ្យឆ្លើយតបគ្នា  

អេសាវ​ពោល​ទៅ​កាន់​យ៉ា​កុប​ថា៖ «សូម​ចែក​សម្ល​ក្រហម​ខ្លះ​ឲ្យ​បង​ហូប​ផង ដ្បិត​បង​ហេវ​ខ្លាំង​ណាស់!» (ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​ឈ្មោះ​គាត់​ថា "អេដុម" )។


យ៉ាកុប​ក៏​ឲ្យ​នំបុ័ង និង​សម្ល​សណ្តែក​បាយ​ដល់​អេសាវ ហើយ​គាត់​ក៏​បរិ‌ភោគ រួច​ក្រោក​ដើរ​ចេញ​ទៅ។ អេសាវ​បាន​មើល‌ងាយ​សិទ្ធិ​ជា​កូន​ច្បង​របស់​ខ្លួន​យ៉ាង​ដូច្នេះ​ឯង។


ពេល​អេលី‌សេ​ត្រឡប់​ទៅ​ក្រុង​គីល‌កាល​វិញ នៅ​ពេល​នោះ មាន​អំណត់​ក្នុង​ស្រុក។ ឯ​ពួក​ហោរា​បាន​អង្គុយ​នៅ​មុខ​លោក ហើយ​លោក​បង្គាប់​អ្នក​បម្រើ​ថា៖ «ចូរ​ដាក់​ឆ្នាំង​ដាំ​បបរ​ឲ្យ​ពួក​ហោរា​ទាំង​នេះ​ទៅ»។


មាន​ម្នាក់​ចេញ​ទៅ​រក​បន្លែ​នៅ​ទី​វាល បាន​ឃើញ​វល្លិ​ព្រៃ ហើយ​បេះ​ផ្លែ​បាន​ពេញ​មួយ​ថ្នក់​អាវ រួច​បាន​វិល​មក​វិញ ហើយ​កាប់​ជា​កង់ៗ ដាក់​ក្នុង​ឆ្នាំង គ្មាន​នរណា​ស្គាល់​ផ្លែ​នោះ​សោះ។


មនុស្ស​សុចរិត​គេ​បរិ‌ភោគ​ទាល់​តែ​ស្កប់‌ស្កល់ តែ​ពោះ​របស់​មនុស្ស​អាក្រក់ នឹង​ត្រូវ​អត់​ឃ្លាន​វិញ។


"បើ​អ្នក​ណា​ដាក់​សាច់​បរិសុទ្ធ​ក្នុង​ថ្នក់​អាវ​ទៅ​ឯ​ណា រួច​អាវ​ប៉ះ​នឹង​នំបុ័ង សំឡ ស្រា​ទំពាំង‌បាយ‌ជូរ ប្រេង ឬ​ម្ហូប​អ្វី​ក៏​ដោយ តើ​របស់​នោះ​នឹង​បាន​បរិសុទ្ធ​ដែរ​ឬ?"» ពួក​សង្ឃ​បាន​ឆ្លើយ​ថា៖ «ទេ»


នោះ​មាន​ម្នាក់​ជម្រាប​ថា៖ «បិតា​លោក​បាន​ហាម​យើង​ខ្ញុំ​ដោយ​ពាក្យ​សម្បថ​ថា "អ្នក​ណា​បរិ‌ភោគ​អ្វី​នៅ​ថ្ងៃ​នេះ នោះ​នឹង​ត្រូវ​បណ្ដាសា" ពួក​បណ្ដា‌ទ័ព​ទាំង​ប៉ុន្មាន​គេ​ហេវ​ខ្លាំង​ណាស់»។


នៅ​ថ្ងៃ​នោះ គេ​ក៏​វាយ​ពួក​ភីលី‌ស្ទីន ចាប់​តាំង​ពី​មីក‌ម៉ាស​រហូត​ដល់​អាយ៉ា‌ឡូន និង​ពួក​បណ្ដា‌ទ័ព​ល្វើយ​ខ្លាំង​ណាស់


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម