Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 22:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 លោក​អ័ប្រា‌ហាំ​ចាប់​យក​ឧស​សម្រាប់​តង្វាយ​ដុត ដាក់​ឲ្យ​អ៊ីសាក​ជា​កូន​លី ហើយ​លោក​យក​ភ្លើង និង​កាំបិត​កាន់​នៅ​ដៃ រួច​អ្នក​ទាំង​ពីរ​បណ្តើរ​គ្នា​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

6 អ័ប្រាហាំ​ក៏​យក​អុស​សម្រាប់​តង្វាយដុត ដាក់​លើ​អ៊ីសាក​កូនប្រុស​របស់គាត់ រីឯ​គាត់​វិញ គាត់​យក​ភ្លើង និង​កាំបិត​កាន់​នៅ​ដៃ ហើយ​ពួកគេ​ទាំង​ពីរ​ទៅ​ជាមួយគ្នា​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 លោក​អប្រាហាំ​យក​អុស​សម្រាប់​ធ្វើ​យញ្ញ‌បូជា​មក​ឲ្យ​អ៊ីសាក​ជា​កូន​លី រីឯ​លោក​វិញ លោក​កាន់​ភ្លើង និង​កាំបិត ហើយ​ទាំង​ឪពុក​ទាំង​កូន​ដើរ​ទៅ​ជា​មួយ​គ្នា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 នោះ​គាត់​ចាប់​យក​ឱស​ដែល​សំរាប់​ដង្វាយ​ដុត​ដាក់​ឲ្យ​អ៊ីសាក​ជា​កូន​លី ហើយ​គាត់​យក​ភ្លើង នឹង​កាំបិត​កាន់​នៅ​ដៃ បណ្តើរ​គ្នា​ទៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

6 អ៊ីព្រហ៊ីម​យក​អុស​សម្រាប់​ធ្វើ​គូរបាន មក​ឲ្យ​អ៊ីសា‌ហាក់​ជា​កូន​លី រីឯ​គាត់​វិញ គាត់​កាន់​ភ្លើង និង​កាំបិត ហើយ​ទាំង​ឪពុក ទាំង​កូន ដើរ​ទៅ​ជា​មួយ​គ្នា។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 22:6
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ លោក​មាន​ប្រសាសន៍​ទៅ​ក្មេង​បម្រើ​របស់​លោក​ថា៖ «ចូរ​នៅ​ទី​នេះ​ជាមួយ​លា​សិន ខ្ញុំនឹង​ទៅ​ថ្វាយ​បង្គំ​ជា‌មួយ​កូន​ខ្ញុំនៅ​ទី​នោះ រួច​យើង​នឹង​ត្រឡប់​មក​រក​ឯង​វិញ»។


បន្ទាប់​មក លោក​អេលីយ៉ា​ប្រាប់​គាត់​ថា៖ «ចូរ​រង់‌ចាំ​នៅ​ទី​នេះ ដ្បិត​ព្រះ‌យេហូវ៉ា​បាន​ចាត់​ខ្ញុំ​ឲ្យ​ទៅ​ទន្លេ​យ័រដាន់»។ តែ​គាត់​ប្រកែក​ថា៖ «ខ្ញុំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ ហើយ​ដោយ​ព្រលឹង​លោក​ដែល​នៅ​រស់​ដែរ​ថា ខ្ញុំ​មិន​ព្រម​ឃ្លាត​ពី​លោក​ទេ» ដូច្នេះ អ្នក​ទាំង​ពីរ​ក៏​ដើរ​ទៅ​មុខ​ទៀត។


យើង​ទាំង​អស់​គ្នា​បាន​ទាស​ចេញ​ដូច​ជា​ចៀម គឺ​យើង​បាន​បែរ​ចេញ​ទៅ​តាម​ផ្លូវ​យើង​រៀង​ខ្លួន ហើយ​ព្រះ‌យេហូវ៉ា​បាន​ទម្លាក់​អំពើ​ទុច្ចរិត របស់​យើង​ទាំង​អស់​គ្នា​ទៅ​លើ​ព្រះ‌អង្គ។


ការ​នេះ​ត្រូវ​តែ​បាន​សម្រេច​តាម​សេចក្តី​ដែល​បាន​ថ្លែង​ទុក​មក តាម​រយៈ​ហោរា​អេសាយ​ថា៖ «ព្រះ‌អង្គ​បាន​ទទួល​យក​ភាព​ពិការ​របស់​យើង ហើយ​ក៏​ផ្ទុក​ជំងឺ​របស់​យើង​ដែរ» ។


ព្រះ‌យេស៊ូវ​យាង​ចេញ​ទៅ​ទាំង​លី​ឈើ​ឆ្កាង ទៅ​ដល់​កន្លែង​មួយ​ហៅ​ថា «ភ្នំ​លលាដ៍​ក្បាល» ដែល​ភាសា​ហេព្រើរ​ឈ្មោះ​ថា «គាល់‌កូថា»។


ព្រះ‌អង្គ​បាន​ផ្ទុក​អំពើ​បាប​របស់​យើង ក្នុង​ព្រះ​កាយ​ព្រះ‌អង្គ ដែល​ជាប់​លើ​ឈើ​ឆ្កាង ដើម្បី​ឲ្យ​យើង​បាន​ស្លាប់​ខាង​ឯ​អំពើ​បាប ហើយ​រស់​ខាង​ឯ​សេចក្តី​សុចរិត។ អ្នក​រាល់​គ្នា​បាន​ជា​សះ​ស្បើយ ដោយ​សារ​ស្នាម​របួស​របស់​ព្រះ‌អង្គ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម