Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 21:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 លុះ​អ៊ីសាក​ធំ​ឡើង ហើយ​ត្រូវ​ផ្តាច់​ដោះ លោក​អ័ប្រា‌ហាំ​ក៏​រៀប​ចំ​ពិធី​ជប់‌លៀង​មួយ​យ៉ាង​ធំនៅ​ថ្ងៃ​ដែល​ផ្តាច់​ដោះ​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

8 កូន​នោះ​បាន​ធំឡើង ហើយ​ត្រូវ​ផ្ដាច់ដោះ​។ នៅ​ថ្ងៃ​ដែល​អ៊ីសាក​ត្រូវ​ផ្ដាច់ដោះ អ័ប្រាហាំ​ក៏​រៀបចំ​ពិធីជប់លៀង​ដ៏ធំ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 លុះ​អ៊ីសាក​បាន​ធំ​បន្តិច ហើយ​ត្រូវ​ផ្ដាច់​ដោះ លោក​អប្រាហាំ​រៀបចំ​ពិធី​ជប់‌លៀង​មួយ​យ៉ាង​ធំ នៅ​ថ្ងៃ​ផ្ដាច់​ដោះ​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ឯ​អ៊ីសាក​ក៏​ធំ​ឡើង ហើយ​គេ​ផ្តាច់​ដោះ​ចេញ រួច​នៅ​ថ្ងៃ​ដែល​ផ្តាច់​ដោះ នោះ​អ័ប្រា‌ហាំ​ក៏​រៀប​ជប់‌លៀង​យ៉ាង​ធំ។

សូមមើលជំពូក ចម្លង

អាល់គីតាប

8 លុះ​អ៊ីសា‌ហាក់​បាន​ធំ​បន្តិច ហើយ​ត្រូវ​ផ្តាច់​ដោះ អ៊ីព្រហ៊ីម​រៀប​ពិធី​ជប់​លាង​មួយ​យ៉ាង​ធំ នៅ​ថ្ងៃ​ផ្តាច់​ដោះ​នោះ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 21:8
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ ដោយ​ឡុត​ចេះ​តែ​បង្ខំ​ខ្លាំង​ពេក ទេវតា​ក៏​ចូល​ទៅ​ផ្ទះ​របស់​គាត់។ គាត់​បាន​រៀបចំ​ជប់‌លៀង ហើយ​ដុត​នំបុ័ង​ឥត​ដំបែ រួច​ទេវតា​ក៏​បរិ‌ភោគ។


លោក​ស្រី​ពោល​ទៀត​ថា៖ «តើ​អ្នក​ណា​បាន​នឹក​ភ្នក​និយាយ​ទៅ​លោក​អ័ប្រា‌ហាំ​ថា "លោក​ស្រី​សារ៉ា​នឹង​បំបៅ​កូន?" តែ​ខ្ញុំ​បាន​បង្កើត​កូន​ប្រុស​មួយ​ឲ្យ​លោក ក្នុង​កាល​ដែល​លោក​មាន​វ័យ​ចាស់​ហើយ»។


ប៉ុន្តែ លោក​ស្រី​សារ៉ា​បាន​ឃើញ​កូន​របស់​នាង​ហាការ​ជា​សាសន៍​អេស៊ីព្ទ ដែល​នាង​បាន​បង្កើត​ឲ្យ​លោក​អ័ប្រា‌ហាំ សើច​ចំអក​ឲ្យ​អ៊ីសាក​កូន​របស់​លោក​ស្រី ។


ដូច្នេះ លោក​អ៊ីសាក​បាន​រៀប​ចំ​ពិធី​ជប់‌លៀង​ថ្វាយ​ស្ដេច និង​អស់​លោកទាំង​នោះ ហើយពួក​គេ​ក៏​បរិ‌ភោគ​ទាំង​អស់​គ្នា។


ដូច្នេះ លោក​ឡាបាន់​ក៏​អញ្ជើញ​មនុស្ស​នៅ​ទី​នោះ​ទាំង​អស់​មក ហើយ​រៀប​ចំ​ជប់‌លៀង។


បី​ថ្ងៃ​ក្រោយ​មក ជា​ថ្ងៃ​បុណ្យ​ចម្រើន​ព្រះ‌ជន្ម​ផារ៉ោន ស្ដេច​បាន​រៀប​ចំ​ពិធី​ជប់‌លៀង​សម្រាប់​ពួក​មន្ត្រី​ទាំង​ប៉ុន្មាន​របស់​ស្ដេច ហើយ​ស្ដេច​ក៏​ដោះ​លែង​មេ​ថ្វាយ​ពែង និង​មេ​ដុត​នំ ឲ្យ​មក​ឈរ​ក្នុង​ចំណោម​មន្ត្រី​របស់​ស្ដេច។


ដូច្នេះ អ័ប៊ី‌នើរ​បាន​មក​ជួប​ដាវីឌ​នៅ​ក្រុង​ហេប្រុន មាន​ទាំង​មនុស្ស​ម្ភៃ​នាក់​មក​ជា‌មួយ​ផង ឯ​ព្រះបាទ​ដាវីឌ​បាន​រៀប​ជប់‌លៀង​អ័ប៊ី‌នើរ និង​ពួក​មនុស្ស​ដែល​មក​ជា‌មួយ។


បន្ទាប់​មក ព្រះបាទ​សាឡូម៉ូន​ក៏​តើន​ឡើង ហើយ​ជ្រាប​ថា នោះ​ជា​សុបិន​និមិត្ត​ទេ ដូច្នេះ ទ្រង់​យាង​ត្រឡប់​ទៅ​ក្រុង​យេរូ‌សាឡិម​វិញ ក៏​ឈរ​នៅ​ចំពោះ​ហិប​សញ្ញា​របស់​ព្រះ‌យេហូវ៉ា ហើយ​ថ្វាយ​តង្វាយ​ដុត និង​តង្វាយ​មេត្រី រួច​ក៏​ជប់‌លៀង​បណ្ដា​ពួក​អ្នក​រាជ‌ការ​របស់​ទ្រង់​គ្រប់​គ្នា។


គឺ​នៅ​ឆ្នាំ​ទី​បីនៃ​រជ្ជ​កាល​របស់​ស្ដេច ស្ដេច​បាន​ជប់‌លៀង​ដល់​ពួក​មន្ត្រី និង​ពួក​រាជ​បម្រើ​ទាំង​អស់​របស់​ស្ដេច ព្រម​ទាំង​ពួក​មេ‌ទ័ព​សាសន៍​ពើស៊ី និង​សាសន៍​មេឌី ពួក​អភិជន និង​ពួក​ចៅ‌ហ្វាយ​ខេត្ត​ទាំងប៉ុន្មាន ក៏​នៅ​ចំពោះ​ស្ដេច​ដែរ


ប៉ុន្ដែ ទូល‌បង្គំ​បាន​រម្ងាប់​ចិត្ត ហើយ​ធ្វើ​ឲ្យ​ព្រលឹង​ទូល‌បង្គំ​ស្ងប់ ដូច​កូន​ក្មេងដែលនៅជាប់​នឹង​ទ្រូង​ម្តាយ គឺ​ព្រលឹង​នៅ​ក្នុង​ខ្លួន​ទូល‌បង្គំ ដូច​កូន​ក្មេង​ដែល​បៅ​ឆ្អែត​ស្កប់​ស្កល់ ។


កាល​នាង​បាន​ផ្តាច់​ដោះ​ឡូ-រូហាម៉ា​រួច​ហើយ នាង​ក៏​មាន​ទម្ងន់​ទៀត បង្កើត​បាន​កូន​ប្រុស​មួយ។


ឪពុក​របស់​សាំ​សុន​បាន​ចុះ​ទៅ​ផ្ទះ​ស្ត្រី​នោះ ឯ​សាំសុន​ក៏​រៀប​ចំ​ពិធី​ជប់‌លៀង​មួយ​នៅ​ទី​នោះ តាម​ទំនៀម​ទម្លាប់​ដែល​កូន​កំលោះ​ត្រូវ​ធ្វើ។


សាំសុន​និយាយ​ទៅ​គេ​ថា៖ «ឥឡូវ​នេះ ខ្ញុំ​សូម​ដាក់​ប្រស្នា​មួយ​ដល់​អ្នក​រាល់​គ្នា ប្រសិន‌បើ​អ្នក​រាល់​គ្នា​ដោះ​ស្រាយ​ប្រស្នា​នោះ​ប្រាប់​ខ្ញុំ​បាន ក្នុង​រវាង​ប្រាំពីរ​ថ្ងៃ​នៃ​ពិធី​ជប់​លៀង​នេះ គឺ​រក​ប្រស្នា​នោះ​ឃើញ នោះ​ខ្ញុំ​នឹង​ឲ្យ​អាវ​វែង​សាម​សិប និង​សម្លៀក​បំពាក់​សាម​សិប​បន្លាស់​ដល់​អ្នក​រាល់​គ្នា


ប៉ុន្តែ ហា‌ណា​មិន​បាន​ទៅ​ទេ ដោយ​ប្រាប់​ប្តី​ថា៖ «ចាំ​ដល់​កូន​លែង​ដោះ​សិន នោះ​ខ្ញុំ​នឹង​នាំ​វា​ទៅ ឲ្យ​ឈរ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ហើយ​ឲ្យ​នៅ​ទី​នោះ​ជា​រៀង​រហូត»។


លុះ​នាង​បាន​ផ្តាច់​ដោះ​កូន​ហើយ នាង​ក៏​យក​កូន​ឡើង​ទៅ​ជា‌មួយ ព្រម​ទាំង​គោ​ឈ្មោល​មួយ​ក្បាល​អាយុ​បី​ឆ្នាំ ម្សៅ​មួយ​ថាំង និង​ថង់​ស្បែក​ដាក់​ស្រា​ទំពាំង‌បាយ‌ជូរ​មួយ យក​ទៅ​ដំណាក់​នៃ​ព្រះ‌យេហូវ៉ា​នៅ​ត្រង់​ស៊ីឡូរ ហើយ​កូន​នោះ​នៅ​ក្មេង​ណាស់។


អ័ប៊ី‌កែល​បាន​វិល​ទៅ​រក​ណា‌បាល​ជា​ប្តី​វិញ ឃើញ​គាត់​កំពុង​តែ​លៀង​ភ្ញៀវ​នៅ​ក្នុង​ផ្ទះ ដូច​ជា​ការ​ជប់​លៀង​នៃ​ស្តេច ឯ​ណា‌បាល​ក៏​មាន​ចិត្ត​សប្បាយ​ឡើង ដោយ​ព្រោះ​ស្រវឹង​ជា​ខ្លាំង ដូច្នេះ នាង​មិន​បាន​ប្រាប់​អ្វី​ដល់​គាត់​ឡើយ ទោះ​តិច ឬ​ច្រើន​ក្តី រហូត​ដល់​ព្រឹក​ឡើង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម