Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 2:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 ហើយ​មាស​ដែល​មក​ពី​ស្រុក​នោះ មាន​គុណ​ភាព​ល្អ មាន​ទាំង​ជ័រ​ប្តេល្លាម និង​ត្បូង​អូនីក្ស​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

12 ហើយ​មាស​របស់​ស្រុក​នោះ​ល្អ ក៏​មាន​ជ័រប្ដេលាម និង​ត្បូងផ្កាយ​នៅ​ទីនោះ​ដែរ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 មាស​នៅ​ស្រុក​នេះ​មាន​គុណ‌ភាព​ល្អ ហើយ​ក៏​មាន​ជ័រ​ប្តេល្លាម និង​ត្បូង​អូនីក្ស​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 មាស​ដែល​មក​ពី​ស្រុក​នោះ​ជា​មាស​យ៉ាង​ល្អ ក៏​មាន​ទាំង​ប្តេល្លាម នឹង​ត្បូង​អូនីក្ស​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

12 ដ៏​មាន​គុណ​ភាព​យ៉ាង​ល្អ​បំផុត ហើយ​ក៏​មាន​ជ័រ​ប្តេល្លាម និង​ត្បូង​អូនីក្ស​ដែរ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 2:12
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ទន្លេ​ទី​មួយ​ឈ្មោះ ពិសុន ជា​ទន្លេ​ដែល​ហូរ​ព័ទ្ធ​ស្រុក​ហាវីឡា​ទាំង​មូល ជា​ស្រុក​ដែល​មាន​មាស


ទន្លេ​ទី​ពីរ​ឈ្មោះ គីហុន ជា​ទន្លេ​ដែល​ហូរ​ព័ទ្ធ​ស្រុក​គូស​ទាំង​មូល។


មិន​អាច​យក​មាស​ពី​ស្រុក​អូភារ ឬ​ត្បូង​អូនីក្ស ត្បូង​កណ្តៀង​មក​រាប់​តម្លៃ​នៃ​ប្រាជ្ញា​បានឡើយ។


ត្បូង​អូនីក្ស ហើយ​ត្បូង​គ្រប់​យ៉ាង​សម្រាប់​ដាំ​នៅ​អេផូឌ និង​សម្រាប់​ប្រដាប់​បាំង​ដើម​ទ្រូង។


ក្នុង​ជួរ​ទី​បួន មាន​ត្បូង​បេរីល​មួយ ត្បូង​អូនីក្ស​មួយ និង​មណី‌ជោតិ​មួយ ត្រូវ​ដាំ​ត្បូង​ទាំង​នេះ​ចុះ​ក្នុង​គ្រោង​មាស។


ជួរ​ទី​បួន មាន​ត្បូង​បេរីល​មួយ​គ្រាប់ ត្បូង​អូនីក្ស​មួយ​គ្រាប់ និង​កែវ​មណី‌ជោតិ​មួយ​គ្រាប់។ ត្បូង​ទាំង​នេះ​បាន​ដាំ​ចុះ​ក្នុង​គ្រោង​មាស។


ពី​ដើម អ្នក​បាន​នៅ​ក្នុង​ច្បារ​អេដែន​ជា​សួន​របស់​ព្រះ អ្នក​បាន​ប្រដាប់​កាយ​ដោយ​ត្បូង​ដ៏​មាន​តម្លៃ​គ្រប់​មុខ គឺ​សាមស៊ី ទោបុ័ត ពេជ្រ បេរីល អូនីក្ស មណី‌ជោតិ កណ្តៀង មរកត បារកេត និង​មាស ឯ​ក្រាប់ និង​ខ្លុយ​របស់​អ្នក បាន​ត្រៀម​ទុក​សម្រាប់​អ្នក​តាំង​ពី​ថ្ងៃ​ដែល​អ្នក​កើត​មក។


រីឯ​នំ​ម៉ាណា​នេះ​មាន​ភាព​ដូច​ជា​គ្រាប់​ល្ង មាន​សម្បុរ​ដូច​ជា​ជ័រ​ប្ដេល្លាម។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម