Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លេវី‌វិន័យ 5:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 បើ​អ្នក​ណា​ធ្វើ​បាប ដោយ​ប្រព្រឹត្ត​ការ​អ្វី​ដែល​ព្រះ‌យេហូវ៉ា​បាន​ហាម​មិន​ឲ្យ​ធ្វើ ទោះ​បើ​មិន​បាន​ដឹង​ក៏​ដោយ គង់​តែ​អ្នក​នោះ​មាន​ទោស ហើយ​ត្រូវ​ទ្រាំ‌ទ្រ​ចំពោះ​អំពើ​ទុច្ចរិត​របស់​ខ្លួន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 ប្រសិន​បើ​នរណា​ម្នាក់​ប្រព្រឹត្ត​អំពើ​បាប ដោយ​មិន​ដឹង​ខ្លួន គឺ​ប្រព្រឹត្ត​អំពើ​ណា​មួយ​រំលោភ​លើ​បទ‌បញ្ជា​របស់​ព្រះ‌អម្ចាស់ ដែល​បណ្ដាល​ឲ្យ​ខ្លួន​មាន​ទោស

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 បើ​អ្នក​ណា​ធ្វើ​បាប ដោយ​ប្រព្រឹត្ត​ការ​អ្វី​ដែល​ព្រះ‌យេហូវ៉ា​បាន​ហាម​មិន​ឲ្យ​ធ្វើ ទោះ​បើ​មិន​បាន​ដឹង​ក៏​ដោយ គង់​តែ​អ្នក​នោះ​មាន​ទោស ហើយ​ត្រូវ​ទ្រាំ‌ទ្រ​ចំពោះ​សេចក្ដី​ទុច្ចរិត​របស់​ខ្លួន

សូមមើលជំពូក ចម្លង

អាល់គីតាប

17 ប្រសិន​បើ​នរណា​ម្នាក់​ប្រព្រឹត្ត​អំពើ​បាប​ដោយ​មិន​ដឹង​ខ្លួន គឺ​ប្រព្រឹត្ត​អំពើ​ណា​មួយ រំលោភ​លើ​បទ​បញ្ជា​របស់អុលឡោះ‌តាអាឡា ដែល​បណ្តាល​ឲ្យ​ខ្លួន​មាន​ទោស

សូមមើលជំពូក ចម្លង




លេវី‌វិន័យ 5:17
11 ការដាក់ឲ្យឆ្លើយតបគ្នា  

តើ​អ្នក​ណា​នឹង​ស្គាល់​អំពើ​ខុស​ឆ្គង របស់​ខ្លួន​បាន? សូម​ជម្រះ​ទូល‌បង្គំ​ឲ្យ​បាន​ស្អាត​ពី​កំហុស ដែល​លាក់​កំបាំង​ផង។


ប្រសិន​បើ​ក្រុម​ជំនុំ​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា ដែល​ប្រព្រឹត្ត​ការ​កំហុស​អ្វី​ដោយ​ឥត​ដឹង ហើយ​ការ​នោះ​បាន​កំបាំង​នឹង​ភ្នែក​ក្រុម​ជំនុំ ដែល​រំលង​ចំពោះ​បញ្ញត្តិ​ណា​មួយ ដែល​ព្រះ‌យេហូវ៉ា​ហាម‌ប្រាម​មិន​ឲ្យ​ធ្វើ ហើយ​មាន​ទោស​ដូច្នោះ


បើ​នាម៉ឺន​ណា​មួយ​ធ្វើ​បាប​ឥត​បាន​ដឹង ដោយ​រំលង​បទ​ណា​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ខ្លួន​បាន​ហាម‌ប្រាម​មិន​ឲ្យ​ធ្វើ ហើយ​មាន​ទោស​ដូច្នោះ


បើ​អ្នក​ស្រុក​ណា​មួយ​ធ្វើ​បាប​ឥត​បាន​ដឹង ដោយ​រំលង​បទ​ណា​ដែល​ព្រះ‌យេហូវ៉ា​បាន​ហាម‌ប្រាម​មិន​ឲ្យ​ធ្វើ ហើយ​មាន​ទោស​ដូច្នោះ


«បើ​អ្នក​ណា​ប្រព្រឹត្ត​រំលង​ច្បាប់ ដោយ​ធ្វើ​បាប​ចំពោះ​របស់​បរិសុទ្ធ​របស់​ព្រះ‌យេហូវ៉ា ដោយ​ឥត​បាន​ដឹង នោះ​ត្រូវ​នាំ​យក​តង្វាយ​ដែល​សម្រាប់​ការ​រំលង​មក​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា គឺ​ជា​ចៀម​ឈ្មោល​មួយ​ឥត‌ខ្ចោះ​ពី​ហ្វូង​សត្វ តាម​ដែល​គិត​ថ្លៃ​ប្រាក់ ជា​ប្រាក់​សេកែល​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ សម្រាប់​ជា​តង្វាយ​ដែល​ថ្វាយ​ដោយ​ព្រោះ​ការ​ប្រព្រឹត្ត​រំលង។


ត្រូវ​ឲ្យ​អ្នក​នោះ​យក​ចៀម​ឈ្មោល​មួយ​ឥត‌ខ្ចោះ​ពី​ហ្វូង​សត្វ មក​ប្រគល់​ដល់​សង្ឃ​តាម​ដែល​គិត​ថ្លៃ សម្រាប់​ជា​តង្វាយ​ដែល​ថ្វាយ​ដោយ​ព្រោះ​ការ​រំលង សង្ឃ​ត្រូវ​ថ្វាយ​ឲ្យ​ធួន​នឹង​កំហុស ដែល​អ្នក​នោះ​បាន​ប្រព្រឹត្ត​ដោយ​ឥត​ដឹង រួច​អ្នក​នោះ​នឹង​បាន​រួច​ពី​ទោស។


នេះ​ហើយ​ជា​តង្វាយ​ដែល​ថ្វាយ ដោយ​ព្រោះ​ការ​ប្រព្រឹត្ត​រំលង ដ្បិត​ពិត​ជា​អ្នក​នោះ​មាន​ទោស នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​មែន​ហើយ»។


ប៉ុន្ដែ អ្នក​ណា​ដែល​មិន​បាន​ស្គាល់ តែ​បាន​ប្រព្រឹត្ត​គួរ​នឹង​ត្រូវ​រំពាត់ អ្នក​នោះ​នឹង​ត្រូវ​វាយ​តិច ហើយ​អស់​អ្នក​ណា​ដែល​គេ​ប្រគល់​ទុក​ឲ្យច្រើន នោះ​គេ​នឹង​ទារ​ច្រើន​ពី​អ្នក​នោះ​វិញ គេ​នឹង​សូម​លើស​ទៅ​ទៀត ពី​អ្នក​ណា​ដែល​គេ​បាន​ផ្ញើ​ទុក​ជា​ច្រើន​ផង»។


តែ​បើ​អ្នក​ណា​បរិ‌ភោគ​ទាំង​សង្ស័យ នោះ​មាន​ទោស​ហើយ ព្រោះ​គេ​មិន​បាន​បរិ‌ភោគ​ដោយ​ជំនឿ ដ្បិត​ការ​ណា​ដែល​មិន​ចេញ​ពី​ជំនឿ នោះ​ជា​អំពើ​បាប។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម