Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លេវី‌វិន័យ 4:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 ពួក​ចាស់​ទុំ​ក្នុង​ក្រុម​ជំនុំ​ត្រូវ​ដាក់​ដៃ​លើ​ក្បាល​គោ​នោះ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា រួច​សម្លាប់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 អស់​លោក​ព្រឹទ្ធា‌ចារ្យ*​របស់​សហគមន៍​ដាក់​ដៃ​លើ​ក្បាល​គោ​បា​នោះ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ហើយ​ព្រឹទ្ធា‌ចារ្យ​មួយ​រូប​ចាក់​ក​វា​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 ហើយ​ត្រូវ​ឲ្យ​ពួក​ចាស់‌ទុំ​ក្នុង​ពួក​ជំនុំ ដាក់​ដៃ​លើ​ក្បាល​គោ​នោះ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា រួច​សំឡាប់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ទៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

15 អស់​លោក​អះលី‌ជំអះ​របស់​សហគមន៍​ដាក់​ដៃ​លើ​ក្បាល​គោ​បា​នោះ​នៅ​ចំពោះអុលឡោះ‌តាអាឡា ហើយ​អះលី‌ជំអះ​មួយ​នាក់​អារ​ក​វា​នៅ​ចំពោះអុលឡោះ‌តាអាឡា។

សូមមើលជំពូក ចម្លង




លេវី‌វិន័យ 4:15
16 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់​មក គេ​នាំ​ពពែ​ឈ្មោល​ដែល​សម្រាប់​តង្វាយ​លោះ​បាប​ទាំង​នោះ មក​នៅ​ចំពោះ​ស្តេច និង​ក្រុម​ជំនុំ ហើយ​អ្នក​ទាំង​នោះ​ក៏​ដាក់​ដៃ​លើ


បន្ទាប់​មក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​អ្នក និង​អើរ៉ុន ព្រម​ទាំង​ណាដាប អ័ប៊ីហ៊ូវ និង​ពួក​ចាស់​ទុំ​អ៊ីស្រា‌អែល​ទាំង​ចិត​សិប​នាក់ ឡើង​មក​ជួប​ព្រះ‌យេហូវ៉ា ហើយ​ថ្វាយ​បង្គំ​ពី​ចម្ងាយ។


លោក​ម៉ូសេ​ឡើង​ទៅ​លើ​ភ្នំ​ជា​មួយ​លោក​អើរ៉ុន ណាដាប អ័ប៊ីហ៊ូវ និង​ពួក​ចាស់​ទុំ​អ៊ីស្រា‌អែល​ទាំង​ចិត​សិប​នាក់


ប្រសិន‌បើ​តង្វាយ​របស់​អ្នក​ជា​គោ​ដែល​ត្រូវ​ដុត​ថ្វាយ ត្រូវ​យក​ឈ្មោល​មួយ​ល្អ​ឥត​ខ្ចោះ គេ​ត្រូវ​យក​តង្វាយ​នោះ​ទៅ​ថ្វាយ​នៅ​មាត់​ទ្វារ​ត្រសាល‌ជំនុំ ឲ្យ​បាន​ជា​ទី​គាប់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា


គេ​ត្រូវ​ដាក់​ដៃ​លើ​ក្បាល​សត្វ​នោះ ហើយ​ព្រះ‌អង្គ​នឹង​ទទួល​តង្វាយ​នោះ​ស្នង​គេ ដើម្បី​ឲ្យ​បាន​ធួន​នឹង​ខ្លួន​គេ។


រួច​ដាក់​ដៃ​ទាំង​ពីរ​នៅ​លើ​ក្បាល​ពពែ​នោះ លន់‌តួ​ពី​អស់​ទាំង​អំពើ​ទុច្ចរិត និង​អស់​ទាំង​អំពើ​រំលង​របស់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ពី​លើ​ពពែ​នោះ គឺ​អំពើ​បាប​របស់​គេ​ទាំង​អស់ ត្រូវ​ដាក់​ទាំង​អស់​លើ​ក្បាល​ពពែ​នោះ រួច​ប្រគល់​ដល់​មនុស្ស​ម្នាក់​ដែល​ប្រុង​ជា​ស្រេច ដើម្បី​ដឹក​វា​ទៅ​ទី​រហោ‌ស្ថាន។


នោះ​ត្រូវ​ឲ្យ​សង្ឃ ដែល​គេ​ចាក់​ប្រេង​តាំង​ឲ្យ​ស្រេច​ហើយ យក​ឈាម​គោ​នោះ​ទៅ​ក្នុង​ត្រសាល​ជំនុំ


ត្រូវ​យក​គោ​នោះ​ទៅ​ឯ​មាត់​ទ្វារ​ត្រសាល​ជំនុំ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា រួច​ដាក់​ដៃ​លើ​ក្បាល ហើយ​សម្លាប់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា។


បន្ទាប់​មក លោក​នាំ​យក​គោ​ឈ្មោល​ស្ទាវ ដែល​សម្រាប់​តង្វាយ​លោះ​បាប​មក ហើយ​លោក​អើរ៉ុន និង​ពួក​កូន​ទាំង​ប៉ុន្មាន ក៏​ដាក់​ដៃ​លើ​ក្បាល​គោ ដែល​ជា​តង្វាយ​នោះ រួច​សម្លាប់​ទៅ។


លោក​ក៏​នាំ​យក​ចៀម​ឈ្មោល​ដែល​សម្រាប់​ជា​តង្វាយ​ដុត​មក ហើយ​លោក​អើរ៉ុន និង​ពួក​កូន​ទាំង​ប៉ុន្មាន​ក៏​ដាក់​ដៃ​លើ​ក្បាល​ចៀម​នោះ រួច​សម្លាប់​ទៅ


លោក​ក៏​នាំ​យក​ចៀម​ទី​ពីរ​ដែល​សម្រាប់​ពិធី​តាំង​ជា​សង្ឃ​មក ហើយ​លោក​អើរ៉ុន និង​ពួក​កូន​ទាំង​ប៉ុន្មាន​ក៏​ដាក់​ដៃ​លើ​ក្បាល​ចៀម​នោះ រួច​សម្លាប់​ទៅ


ដូច្នេះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ប្រមូល​ពួក​ចាស់‌ទុំ​សាសន៍​អ៊ីស្រា‌អែល​ចិត​សិប​នាក់ ដែល​អ្នក​ដឹង​ថា​ជា​ចាស់‌ទុំ​ក្នុង​ចំណោម​ប្រជាជន និង​ជា​អ្នក​ដឹក​នាំ​លើ​ពួកគេ ឲ្យ​មក​ជួប​យើង។ ចូរ​នាំ​គេ​មក​កាន់​ត្រសាល​ជំនុំ ហើយ​ឲ្យ​ឈរ​នៅ​ទី​នោះ​ជា‌មួយ​អ្នក


ពេល​នោះ ព្រះ‌យេហូវ៉ា​យាង​ចុះ​មក​ក្នុង​ពពក ហើយ​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក រួច​យក​វិញ្ញាណ​ខ្លះ ដែល​សណ្ឋិត​លើ​លោក ទៅ​ដាក់​លើ​ចាស់‌ទុំ​ទាំង​ចិត​សិប​នាក់។ កាល​ព្រះ‌វិញ្ញាណ​បាន​សណ្ឋិត​លើ​ពួកគេ ពួកគេ​ក៏​ថ្លែង​ទំនាយ តែ​មិន​បាន​ថ្លែង​ត​ទៅ​ទៀត​ទេ។


ពេល​អ្នក​នាំ​ពួក​លេវី​មក​ដាក់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ប្រជាជន​អ៊ីស្រា‌អែល​ត្រូវ​ដាក់​ដៃ​លើ​គេ


ពួក​លេវី​ត្រូវ​ដាក់​ដៃ​លើ​ក្បាល​គោ​ទាំង​ពីរ ហើយ ត្រូវថ្វាយ​មួយ​ជា​តង្វាយ​លោះ​បាប និង​មួយ​ទៀត​ជា​តង្វាយ​ដុត​ថ្វាយ​ព្រះ‌យេហូវ៉ា ដើម្បី​រំដោះ​ពួក​លេវី​ឲ្យ​រួច​ពី​បាប។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម