Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លេវី‌វិន័យ 3:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ព្រម​ទាំង​អង្គញ់​ទាំង​ពីរ និង​ខ្លាញ់​ដែល​នៅ​ជាប់​នឹង​អង្គញ់​នោះ​ខាង​ចង្កេះ ហើយ​ស្រទាប់​នៅ​លើ​ថ្លើម ដែល​ត្រូវ​យក​ចេញ​ជា​មួយ​អង្គញ់​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ក្រលៀន​ទាំង​ពីរ និង​ខ្លាញ់​ដែល​ជាប់​ក្រលៀន រហូត​ដល់​ចង្កេះ ព្រម​ទាំង​អ្វីៗ​ជាប់​នឹង​ថ្លើម​ដែល​គេ​ផ្ដាច់​ចេញ​មក​ជា​មួយ​ក្រលៀន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ព្រម​ទាំង​អង្គញ់​ទាំង​២ នឹង​ខ្លាញ់​ដែល​នៅ​ជាប់​នឹង​អង្គញ់​នោះ​ខាង​ចង្កេះ ហើយ​ស្រទាប់​នៅ​លើ​ថ្លើម ដែល​ត្រូវ​យក​ចេញ​ជា​មួយ​នឹង​អង្គញ់​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

4 ក្រលៀន​ទាំង​ពីរ និង​ខ្លាញ់​ដែល​នៅ​ជាប់​ក្រលៀន រហូត​ដល់​ចង្កេះ ព្រម​ទាំង​អ្វីៗ​នៅ​ជាប់​នឹង​ថ្លើម​ដែល​គេ​ផ្តាច់​ចេញ​មក​ជា​មួយ​ក្រលៀន។

សូមមើលជំពូក ចម្លង




លេវី‌វិន័យ 3:4
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ត្រូវ​យក​ខ្លាញ់​ទាំង​អស់​ដែល​នៅ​ជាប់​នឹង​អាការៈ​ខាង​ក្នុង ដុំ​ថ្លើម អង្គញ់​ទាំង​ពីរ និង​ខ្លាញ់​ដែល​រុំ​អង្គញ់​នោះ ទៅ​ដុត​ទាំង​អស់​នៅ​លើ​អាស‌នា។


ត្រូវ​យក​ខ្លាញ់​ចៀម​ឈ្មោល​នោះ ទាំង​កន្ទុយ និង​ខ្លាញ់​ដែល​នៅ​ជាប់​នឹង​អាការៈ​ខាង​ក្នុង ហើយ​ដុំ​ថ្លើម អង្គញ់​ទាំង​ពីរ ខ្លាញ់​ដែល​រុំ​នៅ​អង្គញ់​នោះ និង​ស្មា​ស្តាំ​ផង (ដ្បិត​នេះ​ជា​ចៀម​សម្រាប់​ពិធី​តែង​តាំង​ជា​សង្ឃ)


គេ​ត្រូវ​កាប់​ជា​ដុំៗ រួច​សង្ឃ​ត្រូវ​រៀប​ទាំង​អស់ ទាំង​ក្បាល និង​ខ្លាញ់ ពី​លើ​ឧស​ដែល​ឆេះ​នៅ​លើ​អាសនា


រួច​រៀប​ដុំ​សាច់ ក្បាល និង​ខ្លាញ់ ពី​លើ​ឧស​ដែល​ឆេះ​នៅ​លើ​អាសនា


ព្រម​ទាំង​អង្គញ់​ទាំង​ពីរ និង​ខ្លាញ់​ដែល​នៅ​ជាប់​នឹង​អង្គញ់​នោះ​ខាង​ចង្កេះ ហើយ​ស្រទាប់​នៅ​លើ​ថ្លើម ដែល​ត្រូវ​យក​ចេញ​ជា​មួយ​អង្គញ់​ផង។


ព្រម​ទាំង​អង្គញ់​ទាំង​ពីរ ហើយ​ខ្លាញ់​ដែល​នៅ​ជាប់​នឹង​អង្គញ់​នោះ​ខាង​ចង្កេះ និង​ស្រទាប់​នៅ​លើ​ថ្លើម ដែល​ត្រូវ​យក​ចេញ​ជា​មួយ​អង្គញ់​ផង។


ត្រូវ​យក​មួយ​ចំណែក​អំពី​យញ្ញ‌បូជា ដែល​សម្រាប់​ជា​តង្វាយ​មេត្រី​នោះ​ទៅ​ដុត​ថ្វាយ​ព្រះ‌យេហូវ៉ា គឺ​ខ្លាញ់​ដែល​រុំ​អាការៈ​ខាង​ក្នុង និង​ខ្លាញ់​ទាំង​អស់​ដែល​នៅ​ជាប់​ខាង​ក្នុង


រួច​ពួក​កូន​លោក​អើរ៉ុន​នឹង​ដុត​របស់​ទាំង​នោះ​នៅ​លើ​តង្វាយ​ដុត ដែល​កំពុង​តែ​ឆេះ​លើ​ឧស​នៅ​លើ​អាសនា គឺ​ជា​តង្វាយ​ដុត​សម្រាប់​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា។


ឯ​ខ្លាញ់​គោ​ដែល​សម្រាប់​ជា​តង្វាយ​លោះ​បាប នោះ​ត្រូវ​យក​ចេញ​ទាំង​អស់ គឺ​ជា​ខ្លាញ់​ដែល​រុំ​អាការៈ​ខាង​ក្នុង និង​ខ្លាញ់​ទាំង​អស់​ដែល​នៅ​ជាប់​ខាង​ក្នុង


ព្រម​ទាំង​អង្គញ់​ទាំង​ពីរ និង​ខ្លាញ់​ដែល​នៅ​ជាប់​នឹង​អង្គញ់​នោះ​ខាង​ចង្កេះ ហើយ​ស្រទាប់​នៅ​លើ​ថ្លើម ដែល​ត្រូវ​យក​ចេញ​ជា​មួយ​អង្គញ់​ផង


ព្រម​ទាំង​អង្គញ់​ទាំង​ពីរ និង​ខ្លាញ់​ដែល​នៅ​ជាប់​នឹង​អង្គញ់​នោះ​ខាង​ចង្កេះ ហើយ​ស្រទាប់​នៅ​លើ​ថ្លើម ដែល​ត្រូវ​យក​ចេញ​ជា​មួយ​អង្គញ់​ផង។


លោក​យក​ខ្លាញ់​ទាំង​អស់​ដែល​រុំ​អាការៈ​ខាង​ក្នុង ស្រទាប់​ថ្លើម ហើយ​អង្គញ់​ទាំង​ពីរ និង​ខ្លាញ់​នៃ​អង្គញ់​នោះ ទៅ​ដុត​ទាំង​អស់​នៅ​លើ​អាសនា។


រួច​លោក​យក​ខ្លាញ់​កន្ទុយ និង​ខ្លាញ់​ទាំង​អស់​ដែល​រុំ​អាការៈ​ខាង​ក្នុង និង​ស្រទាប់​ថ្លើម អង្គញ់​ទាំង​ពីរ និង​ខ្លាញ់​របស់​អង្គញ់​នោះ និង​ស្មា​ខាង​ស្តាំ​មក។


ឯ​ខ្លាញ់ អង្គញ់​ទាំង​ពីរ និង​ស្រទាប់​ដែល​យក​ពី​ថ្លើម​របស់​សត្វ ដែល​សម្រាប់​ជា​តង្វាយ​លោះ​បាប​នោះ លោក​ក៏​ដុត​នៅ​លើ​អាសនា ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​លោក​ម៉ូសេ


ហើយ​ក៏​ជូន​ខ្លាញ់​គោ​ឈ្មោល ខ្លាញ់​ចៀម​ឈ្មោល កន្ទុយ​ជាប់​ខ្លាញ់ និង​ខ្លាញ់​ដែល​ជាប់​អាការៈ​ខាង​ក្នុង ក្រលៀន​ទាំង​ពីរ ហើយ​ខ្លាញ់​ដែល​ជាប់នឹង​ក្រលៀន ព្រម​ទាំង​ស្រទាប់​ថ្លើម​ផង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម