លេវីវិន័យ 27:25 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦25 ឯតម្លៃទាំងប៉ុន្មានដែលបានគិតសម្រេច នោះត្រូវគិតតាមប្រាក់សេកែលប្រើក្នុងទីបរិសុទ្ធ គឺមួយសេកែលត្រូវជាដប់កេរ៉ា។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥25 ការវាយតម្លៃទាំងអស់ត្រូវគិតតាមទម្ងន់ដែលប្រើប្រាស់ក្នុងទីសក្ការៈ គឺឯកតានីមួយៗស្មើនឹងម្ភៃកេរ៉ា*។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤25 ឯដំឡៃទាំងប៉ុន្មានដែលបានគិតសំរេច នោះត្រូវគិតតាមប្រាក់រៀលប្រើក្នុងទីបរិសុទ្ធ គឺ១រៀលត្រូវជា១០កាក់។ សូមមើលជំពូកអាល់គីតាប25 ការវាយតម្លៃទាំងអស់ ត្រូវគិតតាមទម្ងន់ដែលប្រើប្រាស់ក្នុងទីសក្ការៈ គឺឯកតានីមួយៗស្មើនឹងម្ភៃកេរ៉ា។ សូមមើលជំពូក |
«បើអ្នកណាប្រព្រឹត្តរំលងច្បាប់ ដោយធ្វើបាបចំពោះរបស់បរិសុទ្ធរបស់ព្រះយេហូវ៉ា ដោយឥតបានដឹង នោះត្រូវនាំយកតង្វាយដែលសម្រាប់ការរំលងមកថ្វាយដល់ព្រះយេហូវ៉ា គឺជាចៀមឈ្មោលមួយឥតខ្ចោះពីហ្វូងសត្វ តាមដែលគិតថ្លៃប្រាក់ ជាប្រាក់សេកែលដែលប្រើក្នុងទីបរិសុទ្ធ សម្រាប់ជាតង្វាយដែលថ្វាយដោយព្រោះការប្រព្រឹត្តរំលង។