លេវីវិន័យ 25:55 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦55 ព្រោះឯពួកកូនចៅអ៊ីស្រាអែល នោះជាអ្នកបម្រើរបស់យើង ដែលយើងបាននាំគេចេញពីស្រុកអេស៊ីព្ទមកទេ យើងនេះគឺយេហូវ៉ា ជាព្រះរបស់អ្នករាល់គ្នា»។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥55 ដ្បិតជនជាតិអ៊ីស្រាអែលជាអ្នកបម្រើរបស់យើង យើងបាននាំពួកគេចាកចេញពីស្រុកអេស៊ីប ដើម្បីឲ្យពួកគេបម្រើយើង។ យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤55 ព្រោះឯពួកកូនចៅអ៊ីស្រាអែល នោះជាបាវរបស់អញ ដែលអញបាននាំគេចេញពីស្រុកអេស៊ីព្ទមកទេ អញនេះគឺយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា។ សូមមើលជំពូកអាល់គីតាប55 ដ្បិតជនជាតិអ៊ីស្រអែលជាអ្នកបម្រើរបស់យើង យើងបាននាំពួកគេចាកចេញពីស្រុកអេស៊ីប ដើម្បីឲ្យពួកគេបម្រើយើង។ យើងជាអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា»។ សូមមើលជំពូក |