Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លេវី‌វិន័យ 20:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 បើ​ស្ត្រី​ណា​ចូល​ទៅ​ជិត​សត្វ​ណា ហើយ​រួម​សង្វាស​ជា​មួយ នោះ​ត្រូវ​សម្លាប់​ស្ត្រី ព្រម​ទាំង​សត្វ​នោះ​ផង ត្រូវ​សម្លាប់​ទាំង​ពីរ​កុំ​ខាន ឈាម​គេ​ត្រូវ​ធ្លាក់​មក​លើ​គេ​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 ប្រសិន​បើ​ស្ត្រី​ម្នាក់​ទៅ​រួមរ័ក​ជា​មួយ​សត្វ ត្រូវ​សម្លាប់​ទាំង​ស្ត្រី​នោះ ទាំង​សត្វ។ គេ​ទទួល​ខុស​ត្រូវ​លើ​ការ​ស្លាប់​របស់​ខ្លួន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 បើ​ស្ត្រី​ណា​ចូល​ទៅ​ជិត​សត្វ​ណា ហើយ​រួម​សង្វាស​ជា​មួយ នោះ​ត្រូវ​សំឡាប់​ស្ត្រី ព្រម​ទាំង​សត្វ​នោះ​ផង ត្រូវ​សំឡាប់​ទាំង​២ កុំ​ខាន ឈាម​គេ​ត្រូវ​ធ្លាក់​មក​លើ​គេ​វិញ។

សូមមើលជំពូក ចម្លង

អាល់គីតាប

16 ប្រសិន​បើ​ស្ត្រី​ម្នាក់​ទៅ​រួម‌រ័ក​ជា​មួយ​សត្វ ត្រូវ​សម្លាប់​ទាំង​ស្ត្រី​នោះ ទាំង​សត្វ។ គេ​ទទួល​ខុស​ត្រូវ​លើ​ការ​ស្លាប់​របស់​ខ្លួន។

សូមមើលជំពូក ចម្លង




លេវី‌វិន័យ 20:16
8 ការដាក់ឲ្យឆ្លើយតបគ្នា  

មិន​ត្រូវ​ឲ្យ​មាន​ដៃ​ណា​ប៉ះ​ពាល់​អ្នក​នោះ​ឡើយ តែ​ត្រូវ​ចោល​អ្នក​នោះ​នឹង​ថ្ម ឬ​បាញ់​នឹង​ព្រួញ​វិញ ទោះ​ជា​សត្វ ឬ​មនុស្ស​ក្តី​ក៏​មិន​ត្រូវ​នៅ​រស់​ដែរ"។ កាល​ណាមាន​សំឡេង​ផ្លុំ​ស្នែង​ឮសូរ​វែង នោះ​គេ​អាច​ឡើង​មក​លើ​ភ្នំ​បាន»។


ប្រសិន‌បើ​គោ​មួយ​ជល់​មនុស្ស​ប្រុស ឬ​ស្រី​ម្នាក់​ស្លាប់ ត្រូវ​ចោល​សម្លាប់​គោ​នោះ​នឹង​ដុំ​ថ្ម ហើយ​មិន​ត្រូវ​បរិភោគ​សាច់​វាឡើយ រី​ឯ​ម្ចាស់​គោ​នឹង​មិន​ជាប់​មាន​ទោស​ទេ។


ប្រសិន‌បើ​គោ​ជល់​បាវ​បម្រើ​ប្រុស ឬ​ស្រី ម្ចាស់​គោ​ត្រូវ​សង​ប្រាក់​សាម​សិប​សេកែល​ទៅ​ចៅ‌ហ្វាយ​ជន​រង​គ្រោះ រី​ឯ​គោ​ត្រូវ​ចោល​សម្លាប់​នឹង​ដុំ​ថ្ម។


អ្នក​ណា​ដែល​រួម​សង្វាស​ជា‌មួយ​សត្វ អ្នក​នោះ​នឹង​ត្រូវ​ស្លាប់។


ក៏​កុំ​រួម​សង្វាស​នឹង​សត្វ​ណា ជា​ការ​ដែល​នាំ​ឲ្យ​ស្មោក‌គ្រោក​ឡើយ ហើយ​ស្រី​ក៏​មិន​ត្រូវ​ឈរ​នៅ​មុខ​សត្វ ដើម្បី​រួម​សង្វាស​ជា​មួយ​នោះ​ដែរ ដ្បិត​ជា​អំពើ​ដ៏​ថោក​ទាប​បំផុត។


បើ​មនុស្ស​ណា​រួម​សង្វាស​នឹង​សត្វ នោះ​ត្រូវ​សម្លាប់​ចោល​ជា​កុំ​ខាន ហើយ​ទាំង​សត្វ​នោះ​ក៏​ត្រូវ​សម្លាប់​ដែរ។


បើ​មនុស្ស​ណា​យក​បង ឬ​ប្អូន​ស្រី​ខ្លួន ទោះ​បើ​ជា​កូន​ខាង​ឪពុក ឬ​ម្តាយ​ខ្លួន​ក្តី ហើយ​ក៏​ឃើញ​កេរ‌ខ្មាស​នាង នាង​ក៏​ឃើញ​កេរ‌ខ្មាស​របស់​ប្រុស​នោះ យ៉ាង​នោះ​ជា​ការ​គួរ​ខ្មាស​ហើយ អ្នក​ទាំង​ពីរ​នឹង​ត្រូវ​កាត់​ចេញ​នៅ​ចំពោះ​មុខ​ពួក​កូន​ចៅ​សាសន៍​របស់​ខ្លួន ដោយ​ព្រោះ​បាន​បើក​កេរ‌ខ្មាស​បង ឬ​ប្អូន​ស្រី​ខ្លួន អ្នក​នោះ​ត្រូវ​ទ្រាំទ្រ​អំពើ​ទុច្ចរិត​របស់​ខ្លួន។


ដ្បិត​គេ​មិន​អាច​ទ្រាំទ្រ​នឹង​ព្រះ​បញ្ជា​នោះ​បាន​ទេ គឺ​ថា៖ «សូម្បី​តែ​សត្វ​ណា​ដែល​ពាល់​ភ្នំ​នោះ ក៏​ត្រូវ​ចោល​សម្លាប់​នឹង​ថ្ម​ដែរ» ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម