Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លេវី‌វិន័យ 20:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 បើ​មនុស្ស​ណា​យក​ទាំង​កូន​ស្រី និង​ម្តាយ​ផង​ធ្វើ​ជា​ប្រពន្ធ នោះ​ជា​ការ​អាក្រក់​ជួ‌ជាតិ​ណាស់ ត្រូវ​ដុត​ទាំង​អស់​គ្នា​នឹង​ភ្លើង ដើម្បី​កុំ​ឲ្យ​មាន​អំពើ​អាក្រក់​ជួ‌ជាតិ​យ៉ាង​នោះ នៅ​កណ្ដាល​អ្នក​រាល់​គ្នា​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 ប្រសិន​បើ​បុរស​ម្នាក់​យក​ស្ត្រី​ពីរ​នាក់ ទាំង​ម្ដាយ ទាំង​កូន​ស្រី​មក​ធ្វើ​ជា​ប្រពន្ធ គឺ​ជា​អំពើ​មួយ​ដ៏​ថោក​ទាប។ ត្រូវ​យក​ជន​នោះ និង​ស្រី​ទាំង​ពីរ​ទៅ​ដុត ដើម្បី​បំបាត់​អំពើ​ដ៏​ថោក​ទាប​នេះ ចេញ​ពី​ចំណោម​អ្នក​រាល់​គ្នា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 បើ​មនុស្ស​ណា​យក​ទាំង​កូន​ស្រី នឹង​ម្តាយ​ផង​ធ្វើ​ជា​ប្រពន្ធ នោះ​ជា​ការ​អាក្រក់​ជួ‌ជាតិ​ណាស់ ត្រូវ​ដុត​ទាំង​អស់​គ្នា​នឹង​ភ្លើង ដើម្បី​កុំ​ឲ្យ​មាន​អំពើ​អាក្រក់​ជួ‌ជាតិ​យ៉ាង​នោះ នៅ​កណ្តាល​ឯង​រាល់​គ្នា​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

14 ប្រសិន​បើ​បុរស​ម្នាក់​យក​ស្ត្រី​ពីរ​នាក់​ទាំង​ម្តាយ ទាំង​កូនស្រី​មក​ធ្វើ​ជា​ប្រពន្ធ គឺ​ជា​អំពើ​មួយ​ដ៏​ថោក​ទាប។ ត្រូវ​យក​ជន​នោះ និង​ស្រី​ទាំង​ពីរ​ទៅ​ដុត ដើម្បី​បំបាត់​អំពើ​ដ៏​ថោក​ទាប​នេះ ចេញ​ពី​ចំណោម​អ្នក​រាល់​គ្នា។

សូមមើលជំពូក ចម្លង




លេវី‌វិន័យ 20:14
6 ការដាក់ឲ្យឆ្លើយតបគ្នា  

មិន​ត្រូវ​បើក​កេរ‌ខ្មាស​របស់​ស្ត្រី​ណា និង​កូន​ស្រី​របស់​ស្ត្រីនោះ​ឡើយ ក៏​មិន​ត្រូវ​យក ចៅ​ស្រី​ខាង​កូន​ប្រុស ឬ​ខាង​កូន​ស្រី​របស់​គាត់ ដើម្បី​បើក​កេរ‌ខ្មាស​ដែរ ដ្បិតគេ​ជា​សាច់​ឈាម​របស់​អ្នក ។ នេះ​ជាអំពើ​អាក្រក់​ជួ‌ជាតិ។


បើ​កូន​ស្រី​របស់​សង្ឃ​ណា​ម្នាក់​បង្ខូច​ខ្លួន ដោយ​ធ្វើ​ជា​ពេស្យា នោះ​បាន​បង្អាប់​ដល់​ឪពុក​ហើយ ត្រូវ​តែ​ដុត​គេ​ក្នុង​ភ្លើង​ទៅ។


គេ​ជាន់​ក្បាល​ជន​ក្រីក្រ​ពន្លិច​ក្នុង​ធូលីដី គេ​បង្វែរ​ផ្លូវ​របស់​មនុស្ស​ទុគ៌ត ទាំង​កូន​ទាំង​ឪពុក​ចូល​ទៅ​ឯ​ស្រី​តែ​ម្នាក់ ដែល​ជា​កា​រប្រមាថ​នាម​ដ៏​បរិសុទ្ធ​របស់​យើង


"ត្រូវ​បណ្ដា‌សា​ហើយ អ្នក​ណា​ដែល​រួម​ដំណេក​ជា‌មួយ​ម្តាយ‌ក្មេក​របស់​ខ្លួន"។ នោះ​ប្រជា‌ជន​ទាំង​អស់​ត្រូវ​ឆ្លើយ​ព្រម​គ្នា​ថា "អាម៉ែន!"។


អ្នក​ណា​ដែល​យើង​ត្រូវ​ចាប់ ដោយ​ព្រោះ​បាន​យក​របស់​ដែល​សម្រាប់​បំផ្លាញ អ្នក​នោះ​នឹង​ត្រូវ​ដុត​ទៅ​ក្នុង​ភ្លើងជាមួយ​អ្វីៗ​ដែល​អ្នក​នោះ​មាន ដោយ​ព្រោះ​គេ​បាន​ប្រព្រឹត្ត​រំលង​សេចក្ដី​សញ្ញា​របស់​ព្រះ‌យេហូវ៉ា ហើយ​បាន​ប្រព្រឹត្ត​ការ​ចម្កួត​ក្នុង​ពួក​អ៊ីស្រា‌អែល"»។


លោក​យ៉ូស្វេ​មាន​ប្រសាសន៍​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​នាំ​ទុក្ខ​ទោស​ដល់​ពួក​យើង​ដូច្នេះ? នៅ​ថ្ងៃ​នេះ ព្រះ‌យេហូវ៉ា​នឹង​ធ្វើ​ឲ្យ​អ្នករង​ទុក្ខ​ទោស​វិញ»។ ពួក​អ៊ីស្រា‌អែល​ទាំង​អស់​ក៏នាំ​គ្នា​ចោល​សម្លាប់​គាត់​នឹង​ថ្ម។ គេ​ដុត​អ្វីៗទាំង​ប៉ុន្មាន​ទៅ​ក្នុង​ភ្លើង ហើយ​ចោល​នឹង​ថ្ម។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម