Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លេវី‌វិន័យ 14:48 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

48 ប៉ុន្តែ បើ​សង្ឃ​ចូល​ទៅ​ពិនិត្យ​មើល ឃើញ​ថា រោគ​មិន​បាន​រាល‌ដាល​ឡើង​ក្នុង​ផ្ទះ ក្រោយ​ដែល​បាន​បូក​ជា​ថ្មី​ហើយ​នោះ​ទេ នោះ​ត្រូវ​ប្រកាស​ថា ផ្ទះ​នោះ​ស្អាត​វិញ ដ្បិត​រោគ​នោះ​បាត់​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

48 ផ្ទុយ​ទៅ​វិញ ក្រោយ​ពី​គេ​បូក​បាយ‌អ​ឡើង​វិញ​ហើយ ប្រសិន​បើ​បូជា‌ចារ្យ​ចូល​ទៅ​ពិនិត្យ​មើល​ឃើញ​ថា ស្នាម​មិន​ចេញ​មក​ទៀត​ទេ លោក​ត្រូវ​ប្រកាស​ថា​ផ្ទះ​នោះ​បរិសុទ្ធ ព្រោះ​លែង​ដុះ​ស្លែ​ទៀត​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

48 តែ​បើ​សង្ឃ​ចូល​ទៅ​ពិនិត្យ​មើល ឃើញ​ថា រោគ​មិន​បាន​រាល‌ដាល​ឡើង​ក្នុង​ផ្ទះ ក្រោយ​ដែល​បាន​បូក​ជា​ថ្មី​ហើយ​នោះ​ទេ នោះ​ត្រូវ​ប្រកាស​ថា ផ្ទះ​នោះ​ស្អាត​វិញ ដ្បិត​រោគ​នោះ​បាត់​ហើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

48 ផ្ទុយ​ទៅ​វិញ ក្រោយពី​គេ​បូក​បាយអ​ឡើង​វិញ​ហើយ ប្រសិន​បើ​អ៊ីមុាំ​ចូល​ទៅ​ពិនិត្យ​មើល​ឃើញ​ថា​ស្នាម​មិន​ចេញ​មក​ទៀត​ទេ គាត់​ត្រូវ​ប្រកាស​ថា​ផ្ទះ​នោះ​បរិសុទ្ធ ព្រោះ​លែង​ដុះ​ស្លែ​ទៀត​ហើយ។

សូមមើលជំពូក ចម្លង




លេវី‌វិន័យ 14:48
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​ព្រះ‌អង្គ​ធ្វើ​ឲ្យ​មាន​របួស រួច​ក៏​រុំ​ឲ្យ ព្រះ‌អង្គ​វាយ​កម្ទេច ហើយ​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ ក៏​មើល​ឲ្យ​ជា​ឡើង​វិញ។


ចូរ​នាំ​គ្នា​មក យើង​វិល​ទៅ​រក​ព្រះ‌យេហូវ៉ា​វិញ ដ្បិត​ព្រះ‌អង្គ​បាន​ហែក‌ហួរ​ពួក​យើង ហើយ​ព្រះ‌អង្គ​ក៏​នឹង​ប្រោស​យើង​ឲ្យ​ជា ព្រះ‌អង្គ​បាន​វាយ​ឲ្យ​របួស ហើយ​ព្រះ‌អង្គ​ក៏​នឹង​រុំ​របួស​ឲ្យ​យើង​ដែរ។


រួច​សង្ឃ​ត្រូវ​ចេញ​ទៅ​ខាង​ក្រៅ​ជំរំ​ពិនិត្យ​មើល បើ​ឃើញ​ថា​មនុស្ស​ឃ្លង់​នោះ​បាន​ជា​ហើយ


បើ​រោគ​កើត​ឡើង​នៅ​ក្នុង​ផ្ទះ​នោះ​ម្តង​ទៀត នៅ​ក្រោយ​ពេល​ដែល​បាន​យក​ថ្ម​ទាំង​នោះ​ចេញ ព្រម​ទាំង​កោស​ជញ្ជាំង និង​បូក​ជា​ថ្មី​ហើយ


បើ​អ្នក​ណា​ដែល​ដេក​ក្នុង​ផ្ទះ​នោះ ត្រូវ​ឲ្យ​អ្នក​នោះ​បោក​សម្លៀក‌បំពាក់​ខ្លួន​ចេញ ហើយ​អ្នក​ណា​ដែល​បរិ‌ភោគ​នៅ​ក្នុង​ផ្ទះ​នោះ ក៏​ត្រូវ​បោក​សម្លៀក‌បំពាក់​ខ្លួន​ដែរ។


ដូច្នេះ ត្រូវ​ឲ្យ​យក​សត្វ​ស្លាប​ពីរ ឈើ​តា‌ត្រៅ សំពត់​ក្រហម និង​មែក​ហ៊ីសុប​មក​សម្រាប់​ញែក​ផ្ទះ​នោះ​ជា​ស្អាត


រំពេច​នោះ ជំងឺ​ធ្លាក់​ឈាម​ក៏​បាត់​ភ្លាម ហើយ​នាង​បាន​ដឹង​ក្នុង​ខ្លួន​ថា នាង​បាន​ជា​សះ​ស្បើយ​ពី​ជំងឺ​នោះ​ហើយ។


ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ទៅ​នាង​ថា៖ «កូន​ស្រី​អើយ ជំនឿ​របស់​នាង​បាន​ធ្វើ​ឲ្យ​នាង​ជា​សះ​ស្បើយ​ហើយ ចូរ​ទៅ​ដោយ​សុខ​សាន្ត ហើយ​ចូរ​ឲ្យ​បាន​ជា​សះ​ស្បើយ​ពី​ជំងឺ​របស់​នាង​ចុះ!»។


នៅ​វេលា​នោះ ព្រះ‌អង្គ​កំពុង​ប្រោស​មនុស្ស​មាន​ជំងឺ មនុស្ស​វេទនា និង​មនុស្ស​ដែល​មាន​វិញ្ញាណ​អាក្រក់​ចូល​ជា​ច្រើន​ឲ្យ​បាន​ជា ហើយ​មនុស្ស​ខ្វាក់​ជា​ច្រើន​ឲ្យ​ភ្លឺ​ដែរ។


ពី​ដើម​អ្នក​រាល់​គ្នា​ខ្លះ​ក៏​ធ្លាប់​ជា​មនុស្ស​បែប​នោះ​ដែរ តែ​ព្រះ​បាន​លាង​សម្អាត​អ្នក​រាល់​គ្នា បាន​ញែក​អ្នក​រាល់​គ្នា​ជា​បរិសុទ្ធ បាន​រាប់​អ្នក​រាល់​គ្នា​ជា​សុចរិត ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់​យេស៊ូវ​គ្រីស្ទ និង​ដោយ​សារ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ​របស់​យើង​រួច​ហើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម