Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លេវី‌វិន័យ 13:59 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

59 នេះ​ហើយ​ជា​ច្បាប់​ខាង​រោគ​ឃ្លង់ នៅ​ក្នុង​សម្លៀក‌បំពាក់ ដែល​ធ្វើ​ពី​រោម​ចៀម ឬ​ខ្លូត‌ទេស ទោះ​បើ​តាម​អំបោះ​អន្ទង ឬ​តាម​អំបោះ​ចាក់ ឬ​នៅ​របស់​អ្វី​ធ្វើ​ពី​ស្បែក​ក្តី ដើម្បី​ឲ្យ​ចេះ​សម្រេច​ថា នេះ​ស្អាត នេះ​មិន​ស្អាត»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

59 នេះ​ជា​ច្បាប់​ស្ដី​អំពី​ស្នាម​ដុះ​ផ្សិត​នៅ​លើ​សម្លៀក‌បំពាក់​ធ្វើ​ពី​រោម​ចៀម ឬ​ពី​អំបោះ​ធ្មៃ នៅ​លើ​ក្រណាត់ លើ​អំបោះ​រោម​ចៀម ឬ​លើ​វត្ថុ​ធ្វើ​អំពី​ស្បែក។ ច្បាប់​នេះ​អាច​ជួយ​ឲ្យ​គេ​សន្មត​បាន​ថា វត្ថុ​ដែល​ដុះ​ផ្សិត​នោះ​បរិសុទ្ធ ឬ​មិន​បរិសុទ្ធ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

59 នេះ​ហើយ​ជា​ច្បាប់​ខាង​ឯ​រោគ​ឃ្លង់ នៅ​ក្នុង​សំលៀក‌បំពាក់​ដែល​ធ្វើ​ពី​រោម​ចៀម ឬ​ខ្លូត‌ទេស ទោះ​បើ​តាម​អំបោះ​អន្ទង ឬ​តាម​អំបោះ​ចាក់ ឬ​នៅ​របស់​អ្វី​ធ្វើ​ពី​ស្បែក​ក្តី ដើម្បី​ឲ្យ​ចេះ​សំរេច​ថា នេះ​ស្អាត នេះ​មិន​ស្អាត។

សូមមើលជំពូក ចម្លង

អាល់គីតាប

59 នេះ​ជា​ហ៊ូកុំ​ស្តី​អំពី​ស្នាម​ដុះ​ផ្សិត នៅ​លើ​សម្លៀក​បំពាក់​ធ្វើ​ពី​រោម​ចៀម ឬ​ពី​អំបោះ​ធ្មៃ​នៅ​លើ​ក្រណាត់ លើ​អំបោះ​រោម​ចៀម ឬ​លើ​វត្ថុ​ធ្វើ​អំពី​ស្បែក។ ហ៊ូកុំ​នេះ​អាច​ជួយ​ឲ្យ​គេ​សន្មត​បាន​ថា វត្ថុ​ដែល​ដុះ​ផ្សិត​នោះ​បរិសុទ្ធ ឬ​មិន​បរិសុទ្ធ»។

សូមមើលជំពូក ចម្លង




លេវី‌វិន័យ 13:59
12 ការដាក់ឲ្យឆ្លើយតបគ្នា  

សម្លៀក‌បំពាក់​ដែល​មាន​រោគ​ឃ្លង់ ទោះ​បើ​ធ្វើ​ពី​រោម​ចៀម ឬ​ពី​ខ្លូត‌ទេស


ទោះ​បើ​តាម​អំបោះ​អន្ទង ឬ​អំបោះ​ចាក់ ពី​អំបោះ​ខ្លូត‌ទេស និង​ពី​រោម​ចៀម​ក្តី ឬ​កើត​នៅ​ស្បែក ឬ​របស់​អ្វី​ធ្វើ​ពី​ស្បែក​ក្តី


តែ​សម្លៀក‌បំពាក់​ណា ទោះ​តាម​អំបោះ​អន្ទង ឬ​តាម​អំបោះ​ចាក់​ក្តី ឬ​របស់​អ្វី​ធ្វើ​ពី​ស្បែក​ដែល​បាន​លាង​ហើយ ប្រសិន‌បើ​រោគ​នោះ​ចេញ​ជ្រះ​ស្រឡះ នោះ​ត្រូវ​លាង​ម្តង​ទៀត នោះ​នឹង​បាន​ស្អាត។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖


«នេះ​ជា​ច្បាប់​សម្រាប់​មនុស្ស​ឃ្លង់ នៅ​ថ្ងៃ​ណា​ដែល​ញែក​គេ​ចេញ​ជា​ស្អាត ត្រូវ​តែ​នាំ​អ្នក​នោះ​ទៅ​ជួប​សង្ឃ


នេះ​ហើយ​ជា​ច្បាប់​សម្រាប់​អ្នក​កើត​រោគ​ឃ្លង់ ដែល​មិន​អាច​លូក​ឈោង​ដល់​តង្វាយ សម្រាប់​ការ​ញែក​ខ្លួន​ចេញ​ជា​ស្អាត​បាន»។


ដើម្បី​នឹង​បង្រៀន​ឲ្យ​ដឹង ក្នុង​កាល​ដែល​ស្មោក‌គ្រោក ឬ​ក្នុង​កាល​ដែល​ស្អាត នេះ​ហើយ​ជា​ច្បាប់​ខាង​រោគ​ឃ្លង់»។


គឺ​យ៉ាង​ដូច្នោះ​ហើយ ដែល​អ្នក​រាល់​គ្នា​ត្រូវ​ញែក​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ចេញ​ពី​សេចក្ដី​ស្មោក‌គ្រោក​របស់​គេ ដើម្បី​កុំ​ឲ្យ​គេ​ត្រូវ​ស្លាប់​ក្នុង​សេចក្ដី​ស្មោក‌គ្រោក​របស់​គេ ដោយ​មក​នាំ​ឲ្យ​រោង​ឧបោសថ​យើង ដែល​នៅ​កណ្ដាល​គេ​បាន​ស្មោក‌គ្រោក​ដែរ។


នេះ​ហើយ​ជា​ច្បាប់​សម្រាប់​អ្នក​ណា​ដែល​ហូរ​ខ្ទុះ ហើយ​ដែល​ធ្លាក់​ទឹក​កាម​មក ឲ្យ​គេ​បាន​ស្មោក‌គ្រោក​ដូច្នោះ


នេះ​ហើយ​ជា​ច្បាប់​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​លោក​ម៉ូសេ អំពី​ប្តី និង​ប្រពន្ធ និង​អំពី​ឪពុក និង​កូន​ស្រី ដែល​នៅ​ក្មេង ក្នុង​បន្ទុក​របស់​ឪពុក។


នេះ​ហើយ​ជា​បញ្ញត្តិ និង​ច្បាប់​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​ដល់​កូន​ចៅ​អ៊ីស្រា‌អែល ដោយ‌សារ​លោក​ម៉ូសេ នៅ​វាល​ទំនាប​ស្រុក​ម៉ូអាប់ ក្បែរ​ទន្លេ​យ័រ‌ដាន់ ទល់​មុខ​ក្រុង​យេរីខូរ។:៚


នេះ​ហើយ​ជា​ច្បាប់​អំពី​ការ​ប្រចណ្ឌ ក្នុង​ករណី​ដែល​ប្រពន្ធ​នៅ​ក្រោម​អំណាច​ប្តី ហើយ​ក្បត់​ចិត្ត​ទៅ​ប្រព្រឹត្ត​អំពើ​សៅ‌ហ្មង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម