Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លេវី‌វិន័យ 13:25 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

25 នោះ​សង្ឃ​ត្រូវ​ពិនិត្យ​មើល បើ​ឃើញ​ថា រោម​ដែល​នៅ​ត្រង់​ស្នាម​នោះ​បាន​ទៅ​ជា​ស​ហើយ មើល​ទៅ​ដូច​ជា​ខូង​ទាប​ជាង​ស្បែក​ដែរ នោះ​គឺ​ជា​ឃ្លង់​ដែល​បាន​លេច​មក​ត្រង់​ស្នាម​រលាក​នោះ សង្ឃ​ត្រូវ​ប្រកាស​ថា អ្នក​នោះ​ពិត​ជា​ស្មោក‌គ្រោក​ពិត គឺ​ជា​ឃ្លង់​ហើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

25 បូជា‌ចារ្យ​ត្រូវ​ពិនិត្យ​មើល​អ្នក​ជំងឺ ប្រសិន​បើ​រោម​ប្រែ​ជា​មាន​ពណ៌​ស ហើយ​មាន​ស្នាម​ខូង​ចូល​ទៅ​ក្នុង​ស្បែក នោះ​ជា​រោគ​ឃ្លង់​កើត​ត្រង់​កន្លែង​រលាក។ ដូច្នេះ បូជា‌ចារ្យ​ត្រូវ​ប្រកាស​ថា អ្នក​នោះ​ជា​មនុស្ស​មិន​បរិសុទ្ធ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

25 នោះ​ត្រូវ​ឲ្យ​សង្ឃ​ពិនិត្យ​មើល បើ​ឃើញ​ថា រោម​ដែល​នៅ​ត្រង់​ស្នាម​នោះ​បាន​ទៅ​ជា​ស​ហើយ មើល​ទៅ​ដូច​ជា​ខូង​ទាប​ជាង​ស្បែក​ដែរ នោះ​គឺ​ជា​ឃ្លង់​ដែល​បាន​លេច​មក​ត្រង់​ស្នាម​រលាក​នោះ ត្រូវ​ឲ្យ​សង្ឃ​ប្រកាស​ថា អ្នក​នោះ​ស្មោក‌គ្រោក​ពិត គឺ​ជា​ឃ្លង់​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

25 អ៊ីមុាំ​ត្រូវ​ពិនិត្យ​មើល​អ្នក​ជំងឺ ប្រសិន​បើ​រោម​ប្រែ​ជា​មាន​ពណ៌​ស ហើយ​មាន​ស្នាម​ខូង​ចូល​ទៅ​ក្នុង​ស្បែក នោះ​ជា​រោគ​ឃ្លង់កើត​ត្រង់​កន្លែង​ដែល​រលាក។ ដូច្នេះ អ៊ីមុាំ​ត្រូវ​ប្រកាស​ថា អ្នក​នោះ​ជា​មនុស្ស​មិន​បរិសុទ្ធ។

សូមមើលជំពូក ចម្លង




លេវី‌វិន័យ 13:25
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ហេតុ​នេះ រោគ​ឃ្លង់​របស់​ណាម៉ាន់​នឹង​នៅ​ជាប់​នឹង​ឯង​វិញ ព្រម​ទាំង​កូន​ចៅ​ឯង​ជា​រៀង‌រាប​ដរាប​ទៅ»។ ដូច្នេះ គាត់​ក៏​ចេញ​ពី​មុខ​លោក​ទៅ កើត​មាន​រោគ​ឃ្លង់​ស​ដូច​ហិមៈ​តែ​ម្តង។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ទៀត​ថា៖ «ចូរ​ដាក់​ដៃ​ទៅ​លើ​ទ្រូង​អ្នក​ទៅ» លោក​ក៏​ដាក់​ដៃ​ចូល​ទៅ រួច​ពេល​ដក​ដៃ​មក​វិញ មើល៍ ដៃ​របស់​លោក​កើត​ឃ្លង់ ឡើង​ស​ដូចហិមៈ។


បើ​កាល​ណា​ស្បែក​បាន​ត្រូវ​រលាក​ភ្លើង ហើយ​សាច់​ស្រស់​ត្រង់​រលាក​នោះ​កើត​មាន​សម្បុរ​ក្រហម​ព្រឿងៗ ឬ​ស​ក្តី


តែ​សង្ឃ​ពិនិត្យ​មើល​ទៅ​មិន​ឃើញ​មាន​រោម​ស​នៅ​ត្រង់​ស្នាម​ក្រហម​នោះ​ទេ ក៏​មិន​ខូង​ទាប​ជាង​ស្បែក​ដែរ គឺ​បាន​ក្រៀម​ហើយ នោះ​ត្រូវ​បង្ខាំង​អ្នក​នោះ​ទុក​នៅ​ប្រាំពីរ​ថ្ងៃ


ប៉ុន្តែ ប្រសិន‌បើ​ស្នាម​ដែល​នៅ​ស្បែក​នោះ​ស មើល​ទៅ​មិន​មែន​ខូង​ទាប​ជាង​ស្បែក​ទេ ហើយ​បើ​រោម​មិន​បាន​ទៅ​ជា​ស នោះ​សង្ឃ​ត្រូវ​បង្ខាំង​អ្នក​ដែល​មាន​រោគ​នោះ​ទុក​នៅ​ប្រាំពីរ​ថ្ងៃ


កាល​ពពក​អណ្ដែត​ឡើង​ផុត​ពី​លើ​ត្រសាល នោះ​មើល៍ ម៉ារាម​ក៏​កើត​ឃ្លង់ ស​ដូច​ហិមៈ។ អើរ៉ុន​បែរ​មក​រក​ម៉ារាម ឃើញ​នាង​កើត​ឃ្លង់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម