Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លេវី‌វិន័យ 13:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 សង្ឃ​ត្រូវ​ពិនិត្យ​មើល​អ្នក​នោះ បើ​ឃើញ​មាន​ពក​សៗ​នៅ​នា​ស្បែក ដែល​បាន​ធ្វើ​រោម​ឲ្យ​ទៅ​ជា​ស ហើយ​មាន​សាច់​ស្រស់​នៅ​ក្នុង​ពក​នោះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 ហើយ​បូជា‌ចារ្យ​ពិនិត្យ​អ្នក​ជំងឺ​នោះ។ ប្រសិន​បើ​លោក​សង្កេត​ឃើញ​មាន​កន្ទួល​ពណ៌​ស​នៅ​លើ​ស្បែក ហើយ​កន្ទួល​នោះ​ធ្វើ​ឲ្យ​រោម​ប្រែ​ជា​មាន​ពណ៌​ស និង​មាន​សាច់​ខ្ចី​ដុះ​ចេញ​ពី​កន្ទួល

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 ត្រូវ​ឲ្យ​សង្ឃ​ពិនិត្យ​មើល​អ្នក​នោះ បើ​ឃើញ​មាន​ពក​សៗ​នៅ​នា​ស្បែក ដែល​បាន​ធ្វើ​រោម​ឲ្យ​ទៅ​ជា​ស ហើយ​មាន​សាច់​ស្រស់​នៅ​ក្នុង​ពក​នោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

10 ហើយ​អ៊ីមុាំ​ពិនិត្យ​អ្នក​ជំងឺ​នោះ។ ប្រសិន​បើ​គាត់​សង្កេត​ឃើញ​មាន​ដុំ​ពក​ពណ៌​ស​នៅ​លើ​ស្បែក ហើយ​ដុំ​ពក​នោះ​ធ្វើ​ឲ្យ​រោម​ប្រែ​ជា​មាន​ពណ៌​ស និង​មាន​សាច់​ខ្ចី​ដុះ​ចេញ​ពី​ដុំ​ពក

សូមមើលជំពូក ចម្លង




លេវី‌វិន័យ 13:10
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ហេតុ​នេះ រោគ​ឃ្លង់​របស់​ណាម៉ាន់​នឹង​នៅ​ជាប់​នឹង​ឯង​វិញ ព្រម​ទាំង​កូន​ចៅ​ឯង​ជា​រៀង‌រាប​ដរាប​ទៅ»។ ដូច្នេះ គាត់​ក៏​ចេញ​ពី​មុខ​លោក​ទៅ កើត​មាន​រោគ​ឃ្លង់​ស​ដូច​ហិមៈ​តែ​ម្តង។


អ្នក​ណា​ដែល​ចូល​ចិត្ត​ចំពោះ​សេចក្ដី​ប្រៀន‌ប្រដៅ នោះ​ក៏​ស្រឡាញ់​តម្រិះ តែ​អ្នក​ណា​ដែល​ស្អប់​ដល់​សេចក្ដី​បន្ទោស នោះ​ជា​មនុស្ស​កំរោល​វិញ។


នោះ​គឺ​ជា​ឃ្លង់​ចាស់​នៅ​ក្នុង​សាច់​ហើយ សង្ឃ​ត្រូវ​ប្រាប់​ថា​ជា​ស្មោក‌គ្រោក មិន​បាច់​បង្ខាំង​ទុក​ទេ ព្រោះ​ស្មោក‌គ្រោក​ហើយ។


បើ​កាល​ណា​ស្បែក​បាន​ត្រូវ​រលាក​ភ្លើង ហើយ​សាច់​ស្រស់​ត្រង់​រលាក​នោះ​កើត​មាន​សម្បុរ​ក្រហម​ព្រឿងៗ ឬ​ស​ក្តី


ពេល​ណា​មាន​រោគ​ឃ្លង់​កើត​ឡើង​ដល់​មនុស្ស​ណា នោះ​ត្រូវ​តែ​នាំ​ទៅ​ជួប​សង្ឃ។


គេ​ស្អប់​អ្នក​ដែល​បន្ទោស​នៅ​ត្រង់​ទ្វារ​ក្រុង ហើយ​គេ​ខ្ពើម​អ្នក​ដែល​និយាយ​សេចក្ដី​ពិត។


មនុស្ស​លោក​មិន​អាច​ស្អប់​ប្អូនៗ​បាន​ទេ តែ​គេ​ស្អប់​បង​វិញ ព្រោះ​បង​ធ្វើ​បន្ទាល់​ថា អំពើ​ដែល​គេ​ប្រព្រឹត្ត​សុទ្ធ​តែ​អាក្រក់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម