Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លេវី‌វិន័យ 10:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 អើរ៉ុន​ឆ្លើយ​ទៅ​លោក​ម៉ូសេ​ថា៖ «មើល៍! ថ្ងៃ​នេះ​គេ​បាន​ថ្វាយ​តង្វាយ​លោះ​បាប និង​តង្វាយ​ដុត​របស់​គេ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ហើយ​ក៏​កើត​មាន​ហេតុ​យ៉ាង​នេះ​ដល់​ខ្ញុំ ប្រសិន‌បើ​ខ្ញុំ​បាន​ទទួល​ទាន​តង្វាយ​លោះ​បាប​នៅ​ថ្ងៃ​នេះ តើ​ជា​ទី​គាប់​ដល់​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា​ដែរ​ឬ?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 លោក​អើរ៉ុន​មាន​ប្រសាសន៍​ទៅ​កាន់​លោក​ម៉ូសេ​ថា៖ «សូម​ស្ដាប់​បង​សិន ថ្ងៃ​នេះ ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​នាំ​យក​យញ្ញ‌បូជា ដើម្បី​រំដោះ​បាប និង​យក​តង្វាយ​ទាំង​មូល មក​ថ្វាយ​ព្រះ‌អម្ចាស់ ប្អូន​ជ្រាប​អំពី​រឿង​ដែល​កើត​មាន​ដល់​បង​ស្រាប់​ហើយ ថ្ងៃ​នេះ ប្រសិន​បើ​បង​ទទួល​ទាន​សាច់​ដែល​គេ​យក​មក​ថ្វាយ​ជា​យញ្ញ‌បូជា​រំដោះ​បាប តើ​ព្រះ‌អម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​ដែរ​ឬ?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 នោះ​អើរ៉ុន​ឆ្លើយ​នឹង​ម៉ូសេ​ថា មើល ថ្ងៃ​នេះ​គេ​បាន​ថ្វាយ​ដង្វាយ​លោះ​បាប នឹង​ដង្វាយ​ដុត​របស់​គេ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ហើយ​ក៏​កើត​មាន​ហេតុ​យ៉ាង​នេះ​ដល់​ខ្ញុំ បើ​សិន​ជា​ខ្ញុំ​បាន​ទទួល​ទាន​ដង្វាយ​លោះ​បាប​នៅ​ថ្ងៃ​នេះ នោះ​តើ​ជា​ទី​គាប់​ដល់​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា​ឬ

សូមមើលជំពូក ចម្លង

អាល់គីតាប

19 ហារូន​មាន​ប្រសាសន៍​ទៅ​កាន់​ម៉ូសា​ថា៖ «សូម​ស្តាប់​បង​សិន ថ្ងៃ​នេះ​ជន‌ជាតិ​អ៊ីស្រ‌អែល​បាន​នាំ​យក​គូរបាន​ដើម្បី​រំដោះ​បាប និង​យក​ជំនូន​ទាំង​មូល​មក​ជូនអុលឡោះ‌តាអាឡា ប្អូន​ជ្រាប​អំពី​រឿង​ដែល​កើត​មាន​ដល់​បង​ស្រាប់​ហើយ ថ្ងៃ​នេះ ប្រសិន​បើ​បង​ទទួល​ទាន​សាច់​ដែល​គេ​យក​មក​ធ្វើ​ជា​គូរបាន​រំដោះ​បាប តើអុលឡោះ‌តាអាឡា​ពេញ​ចិត្ត​ដែរ​ឬ?»។

សូមមើលជំពូក ចម្លង




លេវី‌វិន័យ 10:19
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ យញ្ញ‌បូជា​យ៉ាង​ច្រើន​របស់​អ្នក​រាល់​គ្នា តើ​ជា​អ្វី​ដល់​យើង? យើង​ធុញ​ទ្រាន់​ចំពោះ​ចៀម​ឈ្មោល និង​ខ្លាញ់​សត្វ​បំប៉ន ដែល​អ្នក​ដុត​ថ្វាយ​ណាស់ យើង​ក៏​មិន​ចូល​ចិត្ត ចំពោះ​ឈាម​គោ​ឈ្មោល ឬ​កូន​ចៀម ឬ​ពពែ​នោះ​ទេ។


កាល​ណា​អ្នក​រាល់​គ្នា​ប្រទូល​ដៃ​ឡើង នោះ​យើង​នឹង​បែរ​ភ្នែក​ចេញ​ពី​អ្នក បើ​កាល​ណា​អ្នក​អធិ‌ស្ឋាន​ជា​ច្រើន នោះ​យើង​នឹង​មិន​ស្តាប់​ឡើយ ដ្បិត​ដៃ​អ្នក​រាល់​គ្នា​ប្រឡាក់​ពេញ​ដោយ​ឈាម។


កាល​ណា​គេ​តម​អត់ នោះ​យើង​មិន​ព្រម​ស្ដាប់​សម្រែក​របស់​គេ​ទេ កាល​ណា​គេ​ថ្វាយ​តង្វាយ​ដុត និង​តង្វាយ​ម្សៅ នោះ​យើង​មិន​ព្រម​ទទួល​ឡើយ គឺ​នឹង​ធ្វើ​ឲ្យ​គេ​សូន្យ​ទៅ​ដោយ​ដាវ អំណត់ និង​អាសន្ន‌រោគ។


តើ​មាន​ប្រយោជន៍​អ្វី​ដែល​មាន​កំញាន មក​ពី​ស្រុក​សេបា និង​ឫស​កន្ធាយ​ពី​ស្រុក​ឆ្ងាយ មក​ឲ្យ​យើង​ដូច្នេះ? យើង​មិន​ទទួល​តង្វាយ​ដុត​របស់​អ្នក​រាល់​គ្នា​ទេ ហើយ​យញ្ញ‌បូជា​របស់​អ្នក ក៏​មិន​គាប់​ចិត្ត​ដល់​យើង​ដែរ។


គេ​នឹង​លែង​ច្រួច​ស្រា​ទំពាំង‌បាយ‌ជូរ​ថ្វាយ​ព្រះ‌យេហូវ៉ា ហើយ​យញ្ញ‌បូជា​របស់​គេ មិន​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អង្គ​ឡើយ យញ្ញ‌បូជា​របស់​គេ​នឹង​បាន​ដូច​ជា នំបុ័ង​របស់​អ្នក​កាន់​ទុក្ខ​ដល់​គេ អស់​អ្នក​ដែល​បរិភោគ​នឹង​ត្រូវ​ស្មោក‌គ្រោក នំបុ័ង​របស់​គេ​នឹង​បាន​សម្រាប់​តែ ចម្អែត​ខ្លួន​គេ​ប៉ុណ្ណោះ គឺ​នឹង​មិន​ដែល​ចូល​ទៅ​ក្នុង​ដំណាក់ របស់​ព្រះ‌យេហូវ៉ា​ឡើយ។


ពេល​លោក​ម៉ូសេ​បាន​ឮ​ពាក្យ​ដូច្នោះ​ហើយ លោក​ក៏​យល់​ព្រម។


លោក​ក៏​សម្លាប់​សត្វ​ជា​តង្វាយ​ដុត ហើយ​ពួក​កូន​លោក​ក៏​យក​ឈាម​មក​ជូន រួច​លោក​ប្រោះ​ឈាម​នោះ​នៅ​ជុំ​វិញ​លើ​អាសនា។


លោក​អើរ៉ុន​ក៏​ចូល​ទៅ​ជិត​អាសនា សម្លាប់​កូន​គោ​ទុក​ជា​តង្វាយ​លោះ​បាប​ដែល​សម្រាប់​ខ្លួន


ឱ​ប្រសិន‌បើ​មាន​អ្នក​ណា​មួយ ក្នុង​ចំណោមអ្នក​រាល់​គ្នា​បិទ​ទ្វារ ដើម្បី​មិន​ឲ្យ​បង្កាត់​ភ្លើង​នៅ​លើ​អាសនា​របស់​យើង ជា​អសារ​ឥត​ការ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ‌បន្ទូល​ថា យើង​មិន​ចូល​ចិត្ត​អ្នក​រាល់​គ្នា​ទេ ក៏​មិន​ព្រម​ទទួល​តង្វាយ​ណា​ពី​ដៃ​អ្នក​រាល់​គ្នា​ដែរ។


ប៉ុន្តែ អ្នក​រាល់​គ្នា​ពោល​ថា "ការ​នេះ​ធុញ​ណាស់" ហើយ​អ្នក​រាល់​គ្នា​បាន​មើល​ងាយ​យើង នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។ អ្នក​រាល់​គ្នា​យក​របស់​ដែល​បាន​ប្លន់​ពី​គេ​មក ព្រម​ទាំង​សត្វ​ខ្ញើច និង​សត្វ​ឈឺ​ផង ដែល​អ្នក​រាល់​គ្នា​នាំ​តង្វាយ​មក​ថ្វាយ ដូច្នេះ ព្រះ‌យេហូវ៉ា​សួរ​ថា តើ​គួរ​ឲ្យ​យើង​ទទួល​ពី​ដៃ​អ្នក​រាល់​គ្នា​ឬ​ទេ?


មាន​ការមួយ​ទៀត​ដែល​អ្នក​រាល់​គ្នា​ធ្វើ គឺ​អ្នក​រាល់​គ្នា​គ្រប​បាំង​អាសនា​នៃ​ព្រះ‌យេហូវ៉ា ដោយ​ទឹក​ភ្នែក ដោយ​យំ​សោក ហើយ​ស្រែក​ថ្ងូរ បាន​ជាព្រះ‌អង្គ​មិន​ទត​មើល​តង្វាយ​ទៀត​ឡើយ ក៏​មិន​ទទួល​ពី​ដៃ​អ្នក​រាល់​គ្នា​ដោយ​ព្រះ‌ហឫ‌ទ័យ​ស្មោះ​ដែរ។


នៅ​ទី​នោះ អ្នក​រាល់​គ្នា​ត្រូវ​បរិ‌ភោគ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ហើយ​អ្នក និង​គ្រួសារ​របស់​អ្នក ត្រូវ​អរ​សប្បាយក្នុង​គ្រប់​ទាំង​ការ​ដែល​អ្នក​សម្រេច​បាន ជា​របស់​ល្អ​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​បាន​ប្រទាន​ពរ​អ្នក។


ទូល‌បង្គំ​មិន​បាន​ទទួល​ទាន​តង្វាយ​មួយ​ភាគ​ក្នុង​ដប់ ក្នុង​កាល​កំពុង​កាន់​ទុក្ខ​ឡើយ ក៏​មិន​បាន​យក​ទៅ​ណា​នៅ​ពេល​ទូល​បង្គំមាន​សៅ​ហ្មង ឬ​យក​អ្វី​មួយ​ឲ្យ​ទៅ​គេ​ពេល​មាន​មនុស្ស​ស្លាប់​ដែរ។ ទូល‌បង្គំ​បាន​ស្តាប់​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​ទូល‌បង្គំ ហើយ​បាន​ធ្វើ​តាម​អស់​ទាំង​សេចក្ដី​ដែល​ព្រះ‌អង្គ​បាន​បង្គាប់​មក​ទូល​បង្គំ។


ចូរ​អរ​សប្បាយ​ក្នុង​ព្រះ‌អម្ចាស់​ជា‌និច្ច ខ្ញុំ​ប្រាប់​ម្តង​ទៀត​ថា ចូរ​អរ​សប្បាយ​ឡើង!


ព្រះ‌អង្គ​មិន​ចាំ​បាច់​នឹង​ថ្វាយ​យញ្ញ‌បូជា​រាល់​ថ្ងៃ ដូច​សម្តេច​សង្ឃ ដែល​ថ្វាយ​ដោយ​ព្រោះ​បាប​ខ្លួន​ឯង​ជា​មុន រួច​មក ដោយ​ព្រោះ​បាប​របស់​ប្រជា‌ជន​នោះ​ទេ ដ្បិត​ព្រះ‌អង្គ​បាន​ថ្វាយ​យញ្ញ‌បូជា ម្ដង​ជា​សូរេច គឺ​នៅ​ពេល​ដែល​ព្រះ‌អង្គ​ថ្វាយ​អង្គ​ទ្រង់​នោះ​ឯង។


ចំណុច​នេះ ព្រះ‌វិញ្ញាណ​បរិសុទ្ធ​បង្ហាញ​ថា ដរាប​ណា​ផ្នែក​ខាង​មុខ​នៃ​រោង​ឧបោ​សថ​នៅ​មាន​នៅ​ឡើយ នោះ​ផ្លូវ​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ​បំផុត​ក៏​មិន​ទាន់​បើក​ចំហដែរ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម