Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លេវី‌វិន័យ 1:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 រួច​ពួក​កូន​លោក​អើរ៉ុន​ជា​សង្ឃ ត្រូវ​យក​ភ្លើង​មក​ដាក់​លើ​អាសនា ហើយ​បង្គរ​ឧស​នៅ​លើ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 ពួក​បូជា‌ចារ្យ​ដែល​ជា​កូន​របស់​លោក​អើរ៉ុន យក​ភ្លើង​ដាក់​នៅ​លើ​អាសនៈ រួច​បង្គរ​អុស​ពី​លើ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 រួច​ពួក​កូន​អើរ៉ុន​ដ៏​ជា​សង្ឃ​នឹង​យក​ភ្លើង​មក ដាក់​លើ​អាសនា ហើយ​បង្គរ​ឧស​នៅ​លើ

សូមមើលជំពូក ចម្លង

អាល់គីតាប

7 ពួក​អ៊ីមុាំ​ដែល​ជា​កូន​របស់​ហារូន យក​ភ្លើង​ដាក់​នៅ​លើ​អាសនៈ​រួច​បង្គរ​អុស​ពី​លើ

សូមមើលជំពូក ចម្លង




លេវី‌វិន័យ 1:7
11 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​បាន​មក​ដល់​កន្លែង​ដែល​ព្រះ​បាន​បង្ហាញ​ប្រាប់​លោក​ហើយ លោក​អ័ប្រា‌ហាំ​ក៏​សង់​អាស‌នា​មួយ​នៅ​ទី​នោះ រួច​តម្រៀប​ឧស ហើយ​ចង​អ៊ីសាក​ជា​កូន ដាក់​លើ​គំនរ​ឧស​នៅ​លើ​អាស‌នា​នោះ។


រួច​លោក​ដាក់​ឧស​ជា​លំដាប់ ក៏​កាប់​គោ​នោះ​ជា​ដុំៗ ដាក់​ពី​លើ ហើយ​ប្រាប់​ថា៖ «ចូរ​ដង​ទឹក​ពេញ​បួន​ក្អម យក​មក​ចាក់​លើ​តង្វាយ និង​ឧស​នេះ»


រួច​ទ្រង់​ស្អាង​អាស‌នា​មួយ ថ្វាយ​ព្រះ‌យេហូវ៉ា​នៅ​ទី​នោះ ក៏​ថ្វាយ​តង្វាយ​ដុត និង​តង្វាយ​មេត្រី ហើយ​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា ព្រះ‌ទ្រង់​ក៏​តប​ពី​ស្ថាន‌សួគ៌​មក ដោយ​ភ្លើង​នៅ​លើ​អាស‌នា​តង្វាយ​ដុត។


សាំយូ‌អែល​ជា​កូន​អែល‌កា‌ណា អែលកាណា​ជា​កូន​យេរ៉ូហាំ យេរ៉ូហាំ​ជា​កូន​អេលាប អេលាប​ជា​កូន​ណាហាត់


កាល​ព្រះបាទ​សាឡូម៉ូន​បាន​អធិ‌ស្ឋាន​ចប់​ហើយ ស្រាប់​តែ​មាន​ភ្លើង​ធ្លាក់​ពី​លើ​មេឃ មក​បញ្ឆេះ​តង្វាយ​ដុត និង​យញ្ញ‌បូជា​ទាំង​ប៉ុន្មាន ហើយ​ព្រះ‌វិហារ​មាន​ពេញ​ដោយ​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា ។


ហើយ​ខ្ញុំ​បាន​រៀប​ចំ​ឲ្យ​មាន​តង្វាយ​ឧស តាម​ពេល​កំណត់ និង​សម្រាប់​ផល​ដំបូង​ដែរ។ ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ សូម​នឹក​ចាំ​ពី​ទូល‌បង្គំ សម្រាប់​សេចក្ដី​ល្អ​ផង។:៚


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖


ក៏​មាន​ភ្លើង​ចេញ​ពី​ចំពោះ​ព្រះ‌យេហូវ៉ា មក​បញ្ឆេះ​តង្វាយ​ដុត និង​ខ្លាញ់​នៅ​លើ​អាសនា កាល​ប្រជា‌ជន​ឃើញ​ដូច្នោះ នោះ​គេ​ស្រែក​ឡើង​ដោយ​អំណរ រួច​ក្រាប​ផ្កាប់​មុខ​ចុះ។


ឱ​ប្រសិន‌បើ​មាន​អ្នក​ណា​មួយ ក្នុង​ចំណោមអ្នក​រាល់​គ្នា​បិទ​ទ្វារ ដើម្បី​មិន​ឲ្យ​បង្កាត់​ភ្លើង​នៅ​លើ​អាសនា​របស់​យើង ជា​អសារ​ឥត​ការ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ‌បន្ទូល​ថា យើង​មិន​ចូល​ចិត្ត​អ្នក​រាល់​គ្នា​ទេ ក៏​មិន​ព្រម​ទទួល​តង្វាយ​ណា​ពី​ដៃ​អ្នក​រាល់​គ្នា​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម