លូកា 8:41 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦41 នៅពេលនោះ មានបុរសម្នាក់ឈ្មោះយ៉ៃរ៉ុស ជាមេសាលាប្រជុំ ក្រាបចុះនៅទៀបព្រះបាទព្រះយេស៊ូវ ហើយអង្វរសូមព្រះអង្គយាងទៅផ្ទះគាត់ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល41 ពេលនោះ មើល៍! មានបុរសម្នាក់ឈ្មោះយ៉ៃរ៉ុស ជាមេគ្រប់គ្រងសាលាប្រជុំបានមក។ គាត់ក្រាបទៀបព្រះបាទារបស់ព្រះយេស៊ូវ ហើយទូលអង្វរព្រះអង្គឲ្យយាងទៅផ្ទះរបស់គាត់ សូមមើលជំពូកKhmer Christian Bible41 ហើយមើល៍ មានបុរសម្នាក់ឈ្មោះយៃរ៉ូសបានមក ម្នាក់នេះជាប្រធានសាលាប្រជុំ គាត់បានក្រាបនៅទៀបបាទាព្រះយេស៊ូ ទាំងអង្វរសុំឲ្យព្រះអង្គយាងទៅផ្ទះរបស់គាត់ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥41 មានអ្នកទទួលខុសត្រូវលើសាលាប្រជុំ*ម្នាក់ ឈ្មោះយ៉ៃរូសចូលមកជិតព្រះយេស៊ូ ក្រាបទៀបព្រះបាទាព្រះអង្គ អង្វរសូមព្រះអង្គយាងទៅផ្ទះគាត់ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤41 នោះឃើញមានមនុស្សម្នាក់ឈ្មោះយ៉ៃរ៉ុស ជាមេសាលាប្រជុំ គាត់មកទំលាក់ខ្លួនក្រាបនៅទៀបព្រះបាទព្រះយេស៊ូវ សូមអង្វរទ្រង់ ឲ្យយាងទៅផ្ទះគាត់ សូមមើលជំពូកអាល់គីតាប41 មានអ្នកទទួលខុសត្រូវលើសាលាប្រជុំម្នាក់ ឈ្មោះយ៉ៃរូសចូលមកជិតអ៊ីសាក្រាបដល់ជើងអ៊ីសា អង្វរសុំអ៊ីសាទៅផ្ទះគាត់ សូមមើលជំពូក |