Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 8:34 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

34 កាល​ពួក​អ្នក​ថែរក្សា​ជ្រូក​ឃើញ​ដូច្នោះ គេ​នាំ​គ្នា​រត់​គេច ហើយ​យក​រឿង​នេះ​ទៅ​ប្រាប់​អ្នក​នៅ​ក្នុង​ក្រុង ហើយ​នៅ​ស្រុក​ស្រែ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

34 នៅពេល​ឃើញ​ការ​ដែល​បាន​កើតឡើង ពួក​អ្នកចិញ្ចឹម​ជ្រូក​ក៏​រត់គេច ហើយ​ទៅ​ប្រាប់​រឿងនេះ​នៅក្នុង​ទីក្រុង និង​នៅតាម​ភូមិ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

34 ពេល​ពួក​អ្នក​ចិញ្ចឹម​ជ្រូក​បាន​ឃើញ​ហេតុកាណ៍​កើត​ឡើង​ ក៏​រត់គេច​ខ្លួន​អស់​ ហើយ​បាន​រៀបរាប់​រឿង​នេះ​នៅ​តាម​ក្រុង​ និង​ជនបទ​នានា​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

34 ពេល​អ្នក​ថែ‌រក្សា​ហ្វូង​ជ្រូក​ឃើញ​ហេតុ‌ការណ៍​កើត​ឡើង​ដូច្នេះ ក៏​រត់​យក​រឿង​នេះ​ទៅ​ប្រាប់​អ្នក​នៅ​ទីក្រុង និង​អ្នក​នៅ​ស្រុក​ស្រែ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

34 កាល​ពួក​អ្នក​គង្វាល​ជ្រូក​បាន​ឃើញ​ដូច្នោះ ក៏​នាំ​គ្នា​រត់​ទៅ​ប្រាប់​ដល់​ជន​ក្នុង​ក្រុង ហើយ​នឹង​ស្រុក​ស្រែ

សូមមើលជំពូក ចម្លង

អាល់គីតាប

34 ពេល​អ្នក​ថែ​រក្សា​ហ្វូង​ជ្រូក​ឃើញ​ហេតុ‌ការណ៍​កើត​ឡើង​ដូច្នេះ ក៏​រត់​យក​រឿង​នេះ​ទៅ​ប្រាប់​អ្នក​នៅ​ទី‌ក្រុង និង​អ្នក​នៅ​ស្រុក​ស្រែ។

សូមមើលជំពូក ចម្លង




លូកា 8:34
6 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​ពួក​នាង​កំពុង​ធ្វើ​ដំណើរ​ទៅ ទាហាន​ខ្លះ​ក៏​ចូល​ទៅ​ក្នុង​ទី​ក្រុង ជម្រាប​ពួក​សង្គ្រាជ អំពី​ហេតុ‌ការណ៍​ទាំង​ប៉ុន្មាន​ដែល​កើត​ឡើង។


ពួក​អ្នក​ថែ​រក្សា​ហ្វូង​ជ្រូក ក៏​នាំ​គ្នា​រត់​ចូល​ទៅ​ក្នុង​ក្រុង ហើយ​រៀប​រាប់​ប្រាប់​ពី​ការ​ទាំង​ប៉ុន្មាន រួម​ទាំង​ហេតុ‌ការណ៍​ដែល​បាន​កើត​ឡើង​ដល់​បុរស​អារក្ស​ចូល​នោះ​ដែរ។


ពួក​អ្នក​ឃ្វាល​ជ្រូក​ក៏​រត់​ទៅ​ប្រាប់​អ្នក​នៅ​ទី​ក្រុង និង​អ្នក​នៅ​ជនប​ទ​ពី​រឿង​នេះ ហើយ​មនុស្ស​ម្នា​ក៏​នាំ​គ្នា​ចេញ​មក​មើល​ហេតុ‌ការណ៍​ដែល​បាន​កើត​ឡើង។


អារក្ស​ក៏​ចេញ​ពី​បុរស​នោះ ចូល​ទៅ​ក្នុង​ជ្រូក ហើយ​ហ្វូង​ជ្រូក​ក៏​បោល​ចុះ​តាម​ចំណោត​ច្រាំង ធ្លាក់​ទៅ​ក្នុង​បឹង លង់​ទឹក​ងាប់​អស់​ទៅ។


ពេល​នោះ មនុស្ស​ម្នា​នាំ​គ្នា​ចេញ​មក​មើល​ហេតុ‌ការណ៍​ដែល​បាន​កើត​ឡើង។ គេ​ចូល​មក​រក​ព្រះ‌យេស៊ូវ ឃើញ​មនុស្ស​ដែល​អារក្ស​បាន​ចេញ​ទៅ​នោះ កំពុង​អង្គុយ​ទៀប​ព្រះ‌បាទ​ព្រះ‌យេស៊ូវ ទាំង​ស្លៀក​ពាក់ ដឹង​ខ្លួន​ដូច​ធម្មតា ហើយ​គេ​ក៏​ភ័យ​ខ្លាច។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម