Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 7:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 អ្នក​ដែល​ស្លាប់​នោះ​ក៏​ក្រោក​អង្គុយ ហើយ​ចាប់​ផ្ដើម​និយាយ។ ព្រះ‌អង្គ​ប្រគល់​អ្នក​កំលោះ​នោះ​ដល់​ម្តាយ​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

15 មនុស្សស្លាប់​នោះ​ក៏​ក្រោកអង្គុយ ហើយ​ចាប់ផ្ដើម​និយាយ​។ ព្រះយេស៊ូវ​ប្រគល់​គាត់​ឲ្យ​ម្ដាយ​របស់​គាត់​វិញ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

15 បុរស​នោះ​ក៏​ក្រោក​អង្គុយ​ ហើយ​ចាប់​ផ្ដើម​និយាយ​ រួច​ព្រះអង្គ​បាន​ប្រគល់​អ្នក​កំលោះ​នោះ​ឲ្យ​ម្ដាយ​របស់​គាត់​វិញ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 រំពេច​នោះ បុគ្គល​ដែល​ស្លាប់​ក៏​ក្រោក​អង្គុយ ហើយ​ចាប់​ផ្ដើម​និយាយ​ស្ដី។ ព្រះ‌យេស៊ូ​ប្រគល់​អ្នក​កំលោះ​ទៅ​ម្ដាយ​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 អ្នក​ដែល​ស្លាប់​នោះ ក៏​ក្រោក​ឡើង​អង្គុយ ហើយ​ចាប់​តាំង​និយាយ រួច​ទ្រង់​ប្រគល់​ដល់​ម្តាយ​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

15 រំពេច​នោះ បុគ្គល​ដែល​ស្លាប់ ក៏​ក្រោក​អង្គុយ ហើយ​ចាប់​ផ្ដើម​និយាយ​ស្ដី។ អ៊ីសា​ប្រគល់​អ្នក​កំលោះ​ទៅ​ម្ដាយ​វិញ។

សូមមើលជំពូក ចម្លង




លូកា 7:15
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​កាល​មនុស្ស​កំពុង​តែ​បញ្ចុះ​សព​របស់​មនុស្ស​ម្នាក់ នោះ​ក៏​ឃើញ​ពួក​កង​មួយ រួច​គេ​បោះ​ខ្មោច​នោះ​ទៅ​ក្នុង​ផ្នូរ​របស់​អេលី‌សេ កាល​ខ្មោច​នោះ​បាន​ប៉ះ​នឹង​ឆ្អឹង​អេលី‌សេ ស្រាប់​តែ​រស់​ឡើង​វិញ រួច​ក្រោក​ឈរ​ឡើង។


នោះ​លោក​បង្គាប់​ថា៖ «ចូរ​ស្រង់​យក​មក» អ្នក​នោះ​ក៏​លូក​ដៃ​ទៅ​ចាប់​យក​មក។


ពេល​នោះ ព្រះ‌អង្គ​យាង​ចូល​ទៅ​ពាល់​ក្តារ​មឈូស ឯ​ពួក​អ្នក​សែង​ក៏​ឈរ​ស្ងៀម។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​កំលោះ​អើយ! ខ្ញុំ​បង្គាប់​អ្នក​ថា ចូរ​ក្រោក​ឡើង!»


មនុស្ស​ទាំង​អស់​គ្នា​កើត​មាន​សេចក្តី​ស្ញែង​ខ្លាច ក៏​សរសើរ​តម្កើង​ដល់​ព្រះ ដោយ​ពាក្យ​ថា៖ «មាន​ហោរា​មួយ​ធំ​បាន​លេច​ឡើង​ក្នុង​ចំណោម​យើង» ហើយ​ថា «ព្រះ​បាន​យាង​មក​រក​ប្រ‌ជារាស្ត្រ​របស់​ព្រះ‌អង្គ​ហើយ!»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម