Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 4:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 អារក្ស​ទូល​ព្រះ‌អង្គ​ថា៖ «ប្រសិន‌បើ​អ្នក​ជា​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ​មែន សូម​បង្គាប់​ឲ្យ​ថ្ម​នេះ​ត្រឡប់​ជា​នំបុ័ង​មើល៍»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

3 មារ​ក៏​ទូល​ព្រះអង្គ​ថា​៖ “ប្រសិនបើ​អ្នក​ជា​ព្រះបុត្រារបស់ព្រះ​មែន ចូរ​បង្គាប់​ដុំថ្ម​នេះ​ឲ្យ​ក្លាយជា​នំប៉័ង​មើល៍!”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

3 នោះ​អារក្ស​សាតាំង​ទូល​ព្រះអង្គ​ថា៖​ «បើ​អ្នក​ជា​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់​មែន​ ចូរ​បង្គាប់​ឲ្យ​ថ្ម​នេះ​ក្លាយជា​នំប៉័ង​ទៅ»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 មារ*​ទូល​ព្រះអង្គ​ថា៖ «ប្រសិន​បើ​លោក​ពិត​ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់​មែន សូម​ធ្វើ​ឲ្យ​ដុំ​ថ្ម​នេះ​ទៅ​ជា​នំប៉័ង​មើល៍»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ហើយ​អារក្ស​ទូល​ទ្រង់​ថា បើ​អ្នក​ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ​មែន ចូរ​បង្គាប់​ឲ្យ​ថ្ម​នេះ​ត្រឡប់​ជា​នំបុ័ង​ទៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

3 អ៊ីព្លេស​ជម្រាប​អ៊ីសា​ថា៖ «ប្រសិន​បើ​អ្នក​ពិត​ជា​បុត្រា​របស់​អុលឡោះ​មែន សូម​ធ្វើ​ឲ្យ​ដុំ​ថ្ម​នេះ​ទៅ​ជា​នំបុ័ង​មើល៍»។

សូមមើលជំពូក ចម្លង




លូកា 4:3
4 ការដាក់ឲ្យឆ្លើយតបគ្នា  

មេ​ល្បួង​ក៏​ចូល​មក ហើយ​ទូល​ព្រះ‌អង្គ​ថា៖ «បើ​អ្នក​ជា​ព្រះ‌រាជ​បុត្រា​របស់​ព្រះ‌មែន ចូរ​បង្គាប់​ឲ្យ​ដុំ​ថ្ម​ទាំង​នេះ​ក្លាយ​ជា​នំបុ័ង​ទៅ!»។


នោះ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ក៏​យាង​ចុះ​មក​សណ្ឋិត​លើ​ព្រះ‌អង្គ មាន​រូប​រាង​ដូច​សត្វ​ព្រាប។ មាន​សំឡេង​មួយ​ចេញ​ពី​លើ​មេឃ​មក​ថា៖ «អ្នក​ជា​កូន​ស្ងួន‌ភ្ងា​របស់​យើង ជា​ទី​ពេញ​ចិត្ត​យើង​ណាស់» ។


ព្រះ‌អង្គ​ត្រូវ​អារក្ស​ល្បួង​អស់​រយៈ​ពេល​សែ‌សិប​ថ្ងៃ។ ក្នុង​ថ្ងៃ​ទាំង​នោះ ព្រះ‌អង្គ​មិន​បាន​សោយ​អ្វី​សោះ។ លុះ​ផុត​ថ្ងៃ​ទាំង​នោះ​ទៅ ទ្រង់​ក៏​ឃ្លាន។


ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​តប​ទៅ​វា​ថា៖ «មាន​សេចក្តី​ចែង​ទុក​មក​ថា "មនុស្ស​មិន​មែន​រស់​ដោយ‌សារ​តែ​នំបុ័ង​ប៉ុណ្ណោះ​ទេ" »។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម