លូកា 23:56 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦56 បន្ទាប់មក គេវិលត្រឡប់ទៅវិញ រៀបគ្រឿងក្រអូប និងប្រេងអប់ តែគេឈប់នៅថ្ងៃសប្ប័ទ តាមព្រះឱវាទ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល56 នៅពេលត្រឡប់ទៅវិញ ពួកនាងក៏រៀបចំគ្រឿងក្រអូប និងប្រេងក្រអូប។ ប៉ុន្តែនៅថ្ងៃសប្ប័ទ ពួកនាងបានសម្រាកស្របតាមបទបញ្ជា៕ សូមមើលជំពូកKhmer Christian Bible56 កាលបានត្រលប់មកវិញ ពួកគេក៏រៀបចំគ្រឿងក្រអូប និងប្រេងក្រអូប ហើយបានសម្រាកនៅថ្ងៃសប្ប័ទតាមបញ្ញត្ដិ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥56 បន្ទាប់មក ស្ត្រីទាំងនោះវិលត្រឡប់ទៅវិញ រៀបចំគ្រឿងក្រអូប និងទឹកអប់។ នៅថ្ងៃសប្ប័ទ នាងនាំគ្នាឈប់សម្រាកតាមបទបញ្ជាចែងទុក។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤56 រួចគេវិលទៅវិញ រៀបគ្រឿងក្រអូប នឹងប្រេងអប់ តែគេឈប់នៅថ្ងៃឈប់សំរាក តាមបញ្ញត្តសិន។ សូមមើលជំពូកអាល់គីតាប56 បន្ទាប់មក ស្ដ្រីទាំងនោះវិលត្រឡប់ទៅវិញ រៀបចំគ្រឿងក្រអូប និងទឹកអប់។ នៅថ្ងៃជំអាត់ នាងនាំគ្នាឈប់សម្រាកតាមបទបញ្ជាចែងទុក។ សូមមើលជំពូក |
តែដល់ថ្ងៃទីប្រាំពីរ ជាថ្ងៃសប្ប័ទរបស់ព្រះយេហូវ៉ាជាព្រះរបស់អ្នក នៅថ្ងៃនោះ មិនត្រូវធ្វើការអ្វីឡើយ ទាំងអ្នក ឬកូនប្រុសកូនស្រីរបស់អ្នក ទាំងបាវបម្រើប្រុស ឬបាវបម្រើស្រី ទាំងគោ ឬលា ឬសត្វរបស់អ្នកណាមួយក្តី ឬអ្នកប្រទេសក្រៅ ដែលនៅជាមួយអ្នកក្តី ដើម្បីឲ្យបាវបម្រើប្រុស និងបាវបម្រើស្រីរបស់អ្នក បានសម្រាកដូចអ្នកដែរ។