Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 23:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ពួក​សង្គ្រាជ និង​ពួក​អាចារ្យ​ក៏​នៅ​ទី​នោះ​ដែរ ពួក​គេ​កំពុង​ចោទ​ប្រកាន់​ទ្រង់​ជា​ខ្លាំង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

10 រីឯ​ពួក​នាយកបូជាចារ្យ និង​ពួក​គ្រូវិន័យ​បាន​ឈរ​នៅទីនោះ ហើយ​ចោទប្រកាន់​ព្រះអង្គ​យ៉ាងខ្លាំង​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

10 ពួក​សម្ដេច​សង្ឃ​ និង​ពួក​គ្រូ​វិន័យ​ក៏​ក្រោក​ឈរ​ចោទ​ប្រកាន់​ព្រះអង្គ​យ៉ាង​ធ្ងន់ៗ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 ពួក​មហា​បូជា‌ចារ្យ* និង​ពួក​អាចារ្យ*​ក៏​នៅ​ទី​នោះ​ដែរ គេ​បាន​ចោទ​ប្រកាន់​ព្រះ‌យេស៊ូ​យ៉ាង​ខ្លាំង​បំផុត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 ឯ​ពួក​សង្គ្រាជ នឹង​ពួក​អាចារ្យ គេ​ឈរ​នៅ​ទី​នោះ​កំពុង​តែ​ចោទ​ប្រកាន់​ទ្រង់​ជា​ខ្លាំង

សូមមើលជំពូក ចម្លង

អាល់គីតាប

10 អ៊ីម៉ាំ និង​ពួក​តួន​ក៏​នៅ​ទី​នោះ​ដែរ គេ​បាន​ចោទ​ប្រកាន់​អ៊ីសា​យ៉ាង​ខ្លាំង​បំផុត។

សូមមើលជំពូក ចម្លង




លូកា 23:10
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ ពេល​ពួក​សង្គ្រាជ និង​ពួក​ចាស់​ទុំ​ចោទ​ប្រកាន់​ព្រះ‌អង្គ នោះ​ព្រះ‌អង្គ​មិន​បាន​ឆ្លើយ​អ្វី​សោះ។


ពេល​ព្រះ‌អង្គ​យាង​ចេញ​ទៅ​ក្រៅ ពួក​អាចារ្យ និង​ពួក​ផារិស៊ី​ចាប់​ផ្តើម​ជំរុញ​ព្រះ‌អង្គ​យ៉ាង​ខ្លាំង ហើយ​ដេញ​ដោល​ឲ្យ​មាន​ព្រះ‌បន្ទូល​ពី​សេចក្តី​ជា​ច្រើន


លុះ​ព្រះបាទ​ហេរ៉ូឌ និង​ពួក​ទាហាន បាន​ចំអក​មើល​ងាយ​ព្រះ‌យេស៊ូវ​រួច​ហើយ គេ​យក​អាវ​យ៉ាង​វិសេស​មក​បំពាក់​ឲ្យ​ព្រះ‌អង្គ រួច​បញ្ជូន​ត្រឡប់​ទៅ​លោក​ពីឡាត់​វិញ។


ពួក​គេ​ចាប់​ផ្តើម​ចោទ​ប្រកាន់​ព្រះ‌អង្គ​ថា៖ «យើង​ខ្ញុំ​បាន​ឃើញ​អ្នក​នេះ​នាំ​ឲ្យ​សាសន៍​យើង​វង្វេង ដោយ​ហាម​មិន​ឲ្យ​បង់​ពន្ធ​ថ្វាយ​សេសារ ហើយ​លើក​ខ្លួនឯង​ថា​ជា​ព្រះ‌គ្រីស្ទ គឺ​ជា​ស្តេច»។


ប៉ុន្តែ គេ​នៅ​តែ​និយាយ​ទទូច​ថា៖ «គាត់​ញុះ‌ញង់​ប្រជា‌ជន ដោយ​បង្រៀន​ពេញ​ក្នុង​ស្រុក​យូដា​ទាំង​មូល ចាប់​តាំង​ពី​ស្រុក​កាលីឡេ រហូត​មក​ដល់​ទី​នេះ»។


ស្តេច​ទូល​សួរ​ព្រះ‌អង្គ​ជា​ច្រើន ប៉ុន្តែ ព្រះ‌យេស៊ូវ​មិនបាន​ឆ្លើយ​តប​សោះ។


ដ្បិត​យើង​ខ្ញុំ​បាន​ឃើញ​ថា ជន​នេះ​ជា​មនុស្ស​ចង្រៃ ជា​អ្នក​ដែល​ញុះ‌ញង់​សាសន៍​យូដា​ទាំង​អស់ នៅ​លើ​ពិភព​លោក​ទាំង​មូល​ឲ្យ​បង្ក​ចលាចល ហើយ​ជា​មេ​នៃ​ពួក​ណា‌សារ៉ែត ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម