លូកា 22:62 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦62 គាត់ចេញទៅក្រៅ ហើយយំយ៉ាងក្តុកក្តួល។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល62 គាត់ក៏ចេញទៅខាងក្រៅទាំងយំសោកស្ដាយយ៉ាងខ្លាំង។ សូមមើលជំពូកKhmer Christian Bible62 គាត់ក៏ចេញទៅក្រៅ ទាំងទ្រហោយំយ៉ាងក្ដុកក្ដួល។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥62 លោកពេត្រុសចាកចេញពីទីនោះ ហើយយំសោកយ៉ាងខ្លោចផ្សា។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤62 រួចគាត់ចេញទៅក្រៅដោយយំក្តួល។ សូមមើលជំពូកអាល់គីតាប62 ពេត្រុសចាកចេញពីទីនោះ ហើយយំសោកយ៉ាងខ្លោចផ្សា។ សូមមើលជំពូក |
«យើងនឹងចាក់និស្ស័យមកលើពួកវង្សដាវីឌ និងពួកអ្នកនៅក្រុងយេរូសាឡិម ឲ្យគេមានចិត្តប្រកបដោយគុណ និងសេចក្ដីទូលអង្វរ នោះគេនឹងគន់មើលអ្នក ដែលគេបានចាក់ ហើយគេនឹងយំសោកនឹងអ្នកនោះ ដូចជាយំសោកនឹងកូនខ្លួនតែមួយ គេនឹងយំខ្សឹកខ្សួលនឹងអ្នកនោះ ដូចជាយំនឹងកូនច្បងរបស់ខ្លួន។