Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 2:36 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

36 មាន​ហោរា​ស្រី​ម្នាក់​ឈ្មោះ អាណ ជា​កូន​របស់​ផាញូអែល ក្នុង​កុល‌សម្ព័ន្ធ​អេស៊ើរ។ គាត់​ចាស់​ណាស់​ហើយ គាត់​រស់​នៅ​ជា​មួយ​ប្តី​បាន​ប្រាំ​ពីរ​ឆ្នាំ​ក្រោយ​ពេល​រៀប​ការ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

36 មាន​ព្យាការិនី​ម្នាក់​ឈ្មោះ​អាន់ណា ជា​កូនស្រី​របស់​ផាញូអែល ក្នុង​កុលសម្ព័ន្ធ​អេស៊ើរ​។ ស្ត្រីនេះ​មានវ័យចំណាស់​ហើយ គាត់​រស់នៅ​ជាមួយ​ប្ដី​បាន​ប្រាំពីរ​ឆ្នាំ​ក្រោយពីរៀបការ

សូមមើលជំពូក ចម្លង

Khmer Christian Bible

36 មាន​អ្នក​នាំ​ព្រះបន្ទូល​ស្រី​ម្នាក់​ឈ្មោះ​អាណ​ ជា​កូន​ស្រី​របស់​លោក​ផាញូអែល​មកពី​កុល​សម្ព័ន្ធ​អេស៊ើរ។​ ស្ដ្រី​ម្នាក់​នេះ​មាន​វ័យ​ចាស់​ជរា​ទៅ​ហើយ​ ក្រោយពី​វ័យ​ក្រមុំ​របស់​គាត់​ គាត់​បាន​រស់នៅ​ជាមួយ​ប្ដី​បាន​ប្រាំ​ពីរ​ឆ្នាំ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

36 មាន​ព្យាកា‌រិនី​ម្នាក់​ឈ្មោះ អាណ ជា​កូន​របស់​លោក​ផាញូ‌អែល ក្នុង​កុល‌សម្ព័ន្ធ*​អេ‌ស៊ើរ។ គាត់​រៀបការ​បាន​ប្រាំ‌ពីរ​ឆ្នាំ ប្ដី​គាត់​ក៏​ទទួល​មរណ‌ភាព​ចោល​ទៅ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

36 ហើយ​មាន​ហោរា​ស្រី​ម្នាក់​ឈ្មោះ អាណ ជា​កូន​ផាញូ‌អែល ក្នុង​ពូជ​អំបូរ​អេស៊ើរ គាត់​មាន​ប្ដី​៧​ឆ្នាំ តាំង​តែ​ពី​ក្រមុំ​មក ឥឡូវ​នេះ​គាត់​ចាស់​ណាស់​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

36 មាន​អ្នក​ថ្លែង​បន្ទូល​នៃ​អុលឡោះ​ម្នាក់​ឈ្មោះ អាណ ជា​កូន​របស់​លោក​ផាញូ‌អែល ក្នុង​កុល‌សម្ព័ន្ធ​អេ‌ស៊ើរ។ នាង​រៀប‌ការ​បាន​ប្រាំ​ពីរ​ឆ្នាំ ប្ដី​ក៏​ស្លាប់​ទៅ

សូមមើលជំពូក ចម្លង




លូកា 2:36
18 ការដាក់ឲ្យឆ្លើយតបគ្នា  

នាង​លេអា​ពោល​ថា៖ «ខ្ញុំ​សប្បាយ​ហើយ! ដ្បិត​ស្ត្រី​ទាំង​ឡាយ​នឹងហៅ​ខ្ញុំ​ថា ខ្ញុំ​សប្បាយ​មែន!»។ ដូច្នេះ នាង​ក៏​ដាក់​ឈ្មោះ​កូន​នោះ​ថា "អេស៊ើរ" ។


ដូច្នេះ លោក​ហ៊ីល‌គីយ៉ា ជា​សម្ដេច​សង្ឃ និង​អ័ហ៊ី‌កាម អ័កបោរ សាផាន ហើយ​អ័សា‌យ៉ា គេ​ក៏​ទៅ​រក​ហោរា​ស្រី​ឈ្មោះ​ហ៊ុលដា ជា​ប្រពន្ធ​របស់​សាលូម ជា​កូន​ធីកវ៉ា ដែល​ជា​កូន​ហារ‌ហាស អ្នក​រក្សា​ព្រះ‌ពស្ត្រ​ស្តេច (ហោរា​ស្រី​នោះ​នៅ​ឃុំ​លេខ​ពីរ​ក្នុង​ក្រុង​យេរូ‌សាឡិម) ហើយ​គេ​សូម​យោបល់​ពី​នាង។


លុះ​អ្នក​មាន​អាយុ​គ្រប់​គ្រាន់​ហើយ ទើប​នឹង​មរណ‌ភាព​ទៅ ឧបមា​ដូច​ជា​កណ្ដាប់​ស្រូវ ដែល​គេ​យក​ចូល​មក​ត្រូវ​រដូវ​កាល។


គេ​នឹង​នៅ​តែ​អាច​បង្កើត​ផល​ក្នុង​វ័យ​ចាស់ គេ​នៅ​តែ​មាន​ជ័រ​ជា​បរិបូរ ហើយ​នៅ​តែ​ខៀវ​ខ្ចី​ជានិច្ច


ពេល​នោះ ហោរា​ម៉ារាម បង​ស្រី​របស់​លោក​អើរ៉ុន យក​ក្រាប់​មក​កាន់​នៅ​ដៃ ហើយ​ស្ត្រី​ទាំង​អស់​ក៏​ចេញ​ទៅ​តាម ទាំង​បន្ទរ​ក្រាប់ ហើយ​លោត​កញ្ឆេង។


ឯ​អ្នក កូន​មនុស្ស​អើយ ចូរ​តាំង​មុខ​ទាស់​នឹង​ពួក​កូន​ស្រី​របស់​សាសន៍​អ្នក ដែល​ថ្លែងទំនាយ​ចេញ​ពី​ចិត្ត​ខ្លួន​គេ ហើយ​ថ្លែងទំនាយ​ទាស់​នឹង​គេ


ឯ​នាង​វិញ នឹង​មាន​ដាវ​ចាក់​ទម្លុះ​ព្រលឹង​នាង​ដែរ ដើម្បី​ឲ្យ​គំនិត​ក្នុង​ចិត្ត​របស់​មនុស្ស​ជា​ច្រើន​បាន​សម្តែង​ចេញ​មក»។


គាត់​បាន​ឡើង​មក​នៅ​វេលា​នោះ​ឯង ហើយ​ចាប់​ផ្តើម​អរ​ព្រះ‌គុណ​ដល់​ព្រះ ព្រម​ទាំង​ប្រកាស​ប្រាប់​ពី​ព្រះ‌ឱរស ដល់​អស់​អ្នក​ដែល​នៅ​ទន្ទឹង​រង់‌ចាំ​ការ​ប្រោស​លោះ​ដល់​ក្រុង​យេរូ‌សាឡិម។


នៅ​គ្រា​នោះ យើង​នឹង​ចាក់​ព្រះ‌វិញ្ញាណ​យើង ទៅ​លើ​បាវ​បម្រើ​របស់​យើង​ទាំង​ប្រុស​ទាំង​ស្រី ហើយ​គេ​នឹង​ថ្លែង​ទំនាយ។


លោក​ភីលីព​មាន​កូន​ក្រមុំ​បួន​នាក់ ដែល​មាន​អំណោយ‌ទាន​ថ្លែង​ទំនាយ។


ឯ​ស្ត្រី​ណា​ដែល​អធិស្ឋាន ឬ​ថ្លែង​ទំនាយ​ដោយ​មិន​ទទូរ​ស្បៃ​លើ​ក្បាល ស្រ្ដី​នោះ​បន្ថោក​ក្បាល​របស់​ខ្លួន ដ្បិត​ធ្វើ​ដូច្នោះ​ប្រៀប​ដូច​ជា​នាង​បាន​កោរ​សក់​ដែរ។


ចំណែក​ឯ​អំណោយ‌ទាន​ខាង​វិញ្ញាណ បង‌ប្អូន​អើយ ខ្ញុំ​មិន​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ល្ងង់​ខ្លៅ​ទេ។


ដូច្នេះ អ្នក​អភិបាល​ត្រូវតែ​ជា​មនុស្ស​រក​កន្លែង​បន្ទោស​មិន​បាន មាន​ប្រពន្ធ​តែ​មួយ មាន​ចិត្ត​ធ្ងន់‌ធ្ងរ ចេះ​គ្រប់​គ្រង​ចិត្ត មាន​កិរិយា​មារយាទ​ល្អ ចេះ​រាក់​ទាក់ ប្រសប់​ក្នុង​ការ​បង្រៀន


ស្ត្រី​មេម៉ាយ​ដែល​ត្រូវ​កត់ចូល​ក្នុង​បញ្ជី ត្រូវ​មាន​អាយុ​ហុក‌សិប​ឆ្នាំ​ឡើង​ទៅ ហើយ​ធ្លាប់​មាន​ប្តី​តែ​មួយ​ប៉ុណ្ណោះ


ឆ្នោត​ទីប្រាំ​ត្រូវ​ចំ​លើ​កុល‌សម្ព័ន្ធនៃ​ពួ​ក​កូន​ចៅ​អេស៊ើរ តាម​ពូជ​អំបូរ​របស់​គេ។


ពី​កុល‌សម្ព័ន្ធ​អេស៊ើរ មាន​មួយ​ម៉ឺន​ពីរ​ពាន់​នាក់ ពី​កុល‌សម្ព័ន្ធ​ណែប‌ថា‌លី មាន​មួយ​ម៉ឺន​ពីរ​ពាន់​នាក់ ពី​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ មាន​មួយ​ម៉ឺន​ពីរ​ពាន់​នាក់


នៅ​គ្រា​នោះ មាន​ស្ត្រី​ម្នាក់​ជា​ហោរា ឈ្មោះ​ដេបូរ៉ា ជា​ប្រពន្ធ​របស់​ឡាពីដូត លោក​ស្រី​បាន​ដឹក​នាំពួក​អ៊ីស្រា‌អែល។


គាត់​មាន​ប្រពន្ធ​ពីរ ម្នាក់​ឈ្មោះ​ហា‌ណា ម្នាក់​ទៀត​ឈ្មោះ​ពេនី‌ណា។ ពេនី‌ណា​មាន​កូន តែ​ហា‌ណា​គ្មាន​កូន​សោះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម