Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 2:23 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

23 ដូច​មាន​សេចក្តី​ចែង​ទុក​ក្នុង​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អម្ចាស់​ថា៖ «គ្រប់​ទាំង​កូន​ប្រុសៗ ដែល​កើត​ពី​ផ្ទៃ​ម្តាយ​មក​មុន​បង្អស់ នោះ​ត្រូវ​រាប់​ជា​បរិសុទ្ធ​ថ្វាយ​ព្រះ‌អម្ចាស់»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

23 ដូចដែល​មាន​សរសេរ​ទុកមក​ក្នុង​ក្រឹត្យវិន័យ​របស់​ព្រះអម្ចាស់​ថា​:“អស់ទាំង​កូនប្រុស​ដែល​កើតពីផ្ទៃម្ដាយមុនបង្អស់ នឹង​ត្រូវ​រាប់ជា​វិសុទ្ធ​ថ្វាយ​ព្រះអម្ចាស់”

សូមមើលជំពូក ចម្លង

Khmer Christian Bible

23 គឺ​ដូច​ដែល​មាន​សេចក្ដី​ចែង​ទុក​ក្នុង​គម្ពីរ​វិន័យ​របស់​ព្រះអម្ចាស់​ថា​ គ្រប់​កូន​ប្រុស​ដែល​កើត​ពី​ផ្ទៃ​មុន​ដំបូង​នឹង​ត្រូវ​រាប់​ជា​បរិសុទ្ធ​សម្រាប់​ព្រះអម្ចាស់​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

23 ដ្បិត​ក្នុង​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អម្ចាស់​មាន​ចែង​ទុក​មក​ថា៖ «កូន​ប្រុស​ច្បង​ទាំង​អស់​ត្រូវ​ទុក​ជា​ចំណែក​ថ្វាយ​ព្រះ‌អម្ចាស់»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

23 ដូច​ជា​មាន​កត់​ទុក​មក​ក្នុង​ក្រិត្យ‌វិន័យ​ព្រះ‌អម្ចាស់​ថា «គ្រប់​ទាំង​កូន​ប្រុសៗ ដែល​កើត​ពី​ផ្ទៃ​ម្តាយ​មក​មុន​បង្អស់ នោះ​ត្រូវ​រាប់​ជា​បរិសុទ្ធ​ថ្វាយ​ព្រះ‌អម្ចាស់»

សូមមើលជំពូក ចម្លង

អាល់គីតាប

23 ដ្បិត​ក្នុង​ហ៊ូកុំ​របស់​អុលឡោះ‌ជាអម្ចាស់​មាន​ចែង​ទុក​មក​ថា៖ «កូន​ប្រុស​ច្បង​ទាំង​អស់ ត្រូវ​ទុក​ជា​ចំណែក​ជូន​អុលឡោះ‌ជាអម្ចាស់»។

សូមមើលជំពូក ចម្លង




លូកា 2:23
7 ការដាក់ឲ្យឆ្លើយតបគ្នា  

«ក្នុង​ចំណោម​កូន​ចៅ​អ៊ីស្រា‌អែល ត្រូវ​ញែក​កូន​ច្បង​ទាំង​អស់​សម្រាប់​យើង គឺ​កូន​ដំបូង​ទាំង​អស់​ដែល​កើត​ពី​ពោះ​ម្តាយ ទោះ​មនុស្ស ឬសត្វ​ក្ដី នោះ​ជា​របស់​យើង»។


មិន​ត្រូវ​បង្អង់​នឹង​ថ្វាយ​ភោគ​ផល​ដំបូង​ពី​ស្រែ​ចម្ការ និង​ពី​ប្រេង​អូលីវ​របស់​អ្នក​មក​យើង​ឡើយ ឯ​កូន​ប្រុស​ច្បង​របស់​អ្នក​ក៏​ត្រូវ​ប្រគល់​មក​យើង​ដែរ។


អស់​ទាំង​កូន​ដែល​កើត​ពី​ផ្ទៃ​មុន​គេ​ជា​របស់​យើង ព្រម​ទាំង​កូន​ឈ្មោល​ដំបូង​របស់​សត្វ​អ្នក​ទាំង​ប៉ុន្មាន ទោះ​ជា​គោ ឬ​ចៀម​ក្តី។


គ្រប់​ទាំង​អស់​ដែល​កើត​ពី​ពោះ​មក​មុន​គេ ដែល​ត្រូវ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ទោះ​មនុស្ស ឬ​សត្វ​ក្តី នោះ​នឹង​បាន​ជា​របស់​អ្នក តែ​អ្នក​ត្រូវ​លោះ​កូន​ច្បង​របស់​មនុស្ស និង​លោះ​កូន​ដំបូង​របស់​សត្វ​ដែល​មិន​ស្អាត។


ដ្បិត​អស់​ទាំង​កូន​ច្បង​ជា​ចំណែក​របស់​យើង ព្រោះ​កាល​យើង​បាន​សម្លាប់​អស់​ទាំង​កូន​ច្បង​នៅ​ស្រុក​អេស៊ីព្ទ នោះ​យើង​បាន​ញែក​អស់​ទាំង​កូន​ច្បង​ក្នុង​សាសន៍​អ៊ីស្រា‌អែល​ចេញ​ទុក​សម្រាប់​យើង គឺ​ទាំង​មនុស្ស និង​សត្វ​ជា​ចំណែក​របស់​យើង។ យើង​ជា​ព្រះ‌យេហូវ៉ា»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម