Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 19:48 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

48 ប៉ុន្តែ គេ​រក​ធ្វើ​អ្វី​មិន​បាន​សោះ ព្រោះ​ប្រជា‌ជន​កំពុង​ស្តាប់​ព្រះ‌អង្គ​ដោយ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ណាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

48 ប៉ុន្តែ​រក​ធ្វើ​អ្វី​មិន​បាន ពីព្រោះ​ប្រជាជន​ទាំងអស់​កំពុង​ផ្ដោតចិត្ត​ស្ដាប់​ព្រះអង្គ​៕

សូមមើលជំពូក ចម្លង

Khmer Christian Bible

48 ប៉ុន្ដែ​ពួកគេ​រក​មិន​ឃើញ​មធ្យោបាយ​ណា​មួយ​ដែល​អាច​ឲ្យ​ពួកគេ​ធ្វើ​បាន​សោះ​ ព្រោះ​ប្រជាជន​ទាំង​អស់​កំពុង​ជក់​ចិត្ដ​ស្ដាប់​ព្រះអង្គ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

48 ប៉ុន្តែ គេ​មិន​ដឹង​ជា​ត្រូវ​ប្រើ​វិធី​ណា​ឡើយ ដ្បិត​ប្រជា‌ជន​ទាំង​មូល​ប្រឹង​ស្ដាប់​ព្រះ‌បន្ទូល​ព្រះអង្គ ដោយ​យក​ចិត្ត​ទុក​ដាក់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

48 តែ​រក​ហេតុ​អ្វី​មិន​បាន​សោះ ពី​ព្រោះ​បណ្តាជន​កំពុង​ប្រុង​ស្តាប់​ទ្រង់​ណាស់។

សូមមើលជំពូក ចម្លង

អាល់គីតាប

48 ប៉ុន្តែ គេ​មិន​ដឹង​ជា​ត្រូវ​ប្រើ​វិធី​ណា​ឡើយ ដ្បិត​ប្រជា‌ជន​ទាំង​មូល​ប្រឹង​ស្ដាប់​អ៊ីសា​មាន​ប្រសាសន៍​ដោយ​យក​ចិត្ដ​ទុក​ដាក់។

សូមមើលជំពូក ចម្លង




លូកា 19:48
8 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​អាន​ក្នុង​គម្ពីរ​នោះ នៅ​ខាង​មុខ​ទី​ធ្លា ដែល​ស្ថិត​នៅ​មុខ​ទ្វារ​ទឹក តាំង​ពី​ព្រលឹម រហូត​ដល់​ថ្ងៃ​ត្រង់ នៅ​ចំពោះ​ប្រជា‌ជន​ទាំង​ប្រុស​ទាំង​ស្រី ព្រម​ទាំង​អស់​អ្នក​ដែល​អាច​យល់​បាន ហើយ​គេ​ក៏​ផ្ទៀង​ត្រចៀក​ស្តាប់​គម្ពីរ​ក្រឹត្យ‌វិន័យ​នោះ។


ព្រះ‌អង្គ​បង្រៀន​ក្នុង​ព្រះ‌វិហារ​រាល់​ថ្ងៃ។ ពួក​សង្គ្រាជ ពួក​អាចារ្យ និង​ពួក​អ្នក​ធំ ក្នុង​ចំណោម​ប្រជា‌ជន គេ​ខំ​នាំ​គ្នា​ស្វែង​រក​ឱកាស​ដើម្បី​ធ្វើ​គុត​ព្រះ‌អង្គ


មាន​មួយ​ថ្ងៃ កំពុង​ដែល​ព្រះ‌យេស៊ូវ​បង្រៀន​ប្រជា‌ជន ព្រម​ទាំង​ប្រកាស​ប្រាប់​ដំណឹង​ល្អ​នៅ​ក្នុង​ព្រះ‌វិហារ នោះ​ពួក​សង្គ្រាជ ពួក​អាចារ្យ និង​ពួក​ចាស់​ទុំ​ក៏​មក​ដល់


មាន​ស្ត្រី​ម្នាក់ ឈ្មោះ​លីឌា ពី​ស្រុក​ធា‌ទេ‌រ៉ា ជា​អ្នក​ជំនួញ​ក្រណាត់​ពណ៌​ស្វាយ នាង​ជា​អ្នក​ថ្វាយ​បង្គំ​ព្រះ។ ព្រះ‌អម្ចាស់​បាន​បើក​ចិត្ត​នាង ឲ្យ​យក​ចិត្ត​ទុក​ដាក់​នឹង​សេចក្តី​ដែល​លោក​ប៉ុល​មាន​ប្រសាសន៍។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម