Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 17:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 តើ​មិន​និយាយ​យ៉ាង​នេះ​វិញ​ទេ​ថា "ចូរ​រៀបចំ​អាហារ ហើយ​ក្រវាត់​ចង្កេះ​មក​បម្រើ​យើង​បរិ‌ភោគ​ជា​មុន​សិន រួច​សឹម​ឯង​ស៊ី​តាម​ក្រោយ" ទេ​ឬ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

8 តើគាត់​មិន​និយាយ​នឹង​បាវបម្រើនោះ​ថា​: ‘ចូរ​រៀបចំ​អាហារ​ឲ្យ​ខ្ញុំ​ហូប ហើយ​ក្រវាត់​ខ្លួន បម្រើ​ខ្ញុំ​រហូតដល់​ខ្ញុំ​ហូប​ហើយ សឹម​អ្នក​ហូប​តាមក្រោយ​ចុះ’ ទេ​ឬ​?

សូមមើលជំពូក ចម្លង

Khmer Christian Bible

8 ផ្ទុយ​ទៅ​វិញ​ តើ​មិន​ប្រាប់​ទេ​ឬ​ថា​ ចូរ​រៀបចំ​អាហារ​ឲ្យ​ខ្ញុំ​បរិភោគ​ ហើយ​ចាំ​បម្រើ​ខ្ញុំ​រហូត​ដល់​ខ្ញុំ​បរិភោគ​រួច​សិន​ សឹម​ឯង​បរិភោគ​តាម​ក្រោយ​ចុះ?​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 ផ្ទុយ​ទៅ​វិញ ម្ចាស់​តែងតែ​និយាយ​ទៅ​កាន់​អ្នក​បម្រើ​ថា “ចូរ​រៀបចំ​បាយ​ទឹក​ឲ្យ​ខ្ញុំ រួច​ទៅ​ផ្លាស់​ខោ‌អាវ​មក​បម្រើ​ខ្ញុំ​ពេល​ខ្ញុំ​បរិភោគ ចាំ​ខ្ញុំ​បរិភោគ​រួច សឹម​អ្នក​បរិភោគ​តាម​ក្រោយ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 គឺ​នឹង​ប្រាប់​វា​យ៉ាង​នេះ​វិញ​ទេ​តើ ថា ចូរ​រៀបចំ​អាហារ​ឲ្យ​អញ រួច​ក្រវាត់​ខ្លួន​មក​បំរើ​អញ​ដែល​កំពុង​តែ​ស៊ី រួច​សឹម​ឯង​ស៊ី​ជា​ក្រោយ​ចុះ

សូមមើលជំពូក ចម្លង

អាល់គីតាប

8 ផ្ទុយ​ទៅ​វិញ ម្ចាស់​តែងតែ​និយាយ​ទៅ​កាន់​អ្នក​បម្រើ​ថា “ចូរ​រៀប‌ចំ​បាយ​ទឹក​ឲ្យ​ខ្ញុំ រួច​ទៅ​ផ្លាស់​ខោ‌អាវ​មក​បម្រើ​ខ្ញុំ​ពេល​ខ្ញុំ​បរិភោគ ចាំ​ខ្ញុំ​បរិភោគ​រួច សឹម​អ្នក​បរិភោគ​តាម​ក្រោយ”។

សូមមើលជំពូក ចម្លង




លូកា 17:8
6 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​លោក​យ៉ូសែប​ឃើញ​បេនយ៉ាមីន​មក​ជា‌មួយ លោក​ប្រាប់​ទៅ​អ្នក​មើល​ខុស​ត្រូវ​ផ្ទះ​របស់​លោក​ថា៖ «ចូរ​នាំ​អ្នក​ទាំង​នេះ​ចូល​ទៅ​ក្នុង​ផ្ទះ ហើយ​សម្លាប់​សត្វ រៀប​ចំ​ម្ហូប‌ម្ហា​ទៅ ព្រោះ​មនុស្ស​ទាំង​នេះ​នឹង​បរិ‌ភោគ​ជា‌មួយ​ខ្ញុំ នៅ​ពេល​ថ្ងៃ​ត្រង់»។


ព្រះបាទ​ដាវីឌ​ក៏​តើន​ពី​ដី​ឡើង ទៅ​ស្រង់​ទឹក ព្រម​ទាំង​ប្រោះ​ទឹក​អប់ ហើយ​ផ្លាស់​សម្លៀក‌បំពាក់ រួច​ចូល​ទៅ​ថ្វាយ‌បង្គំ​នៅ​ក្នុង​ដំណាក់​នៃ​ព្រះ‌យេហូវ៉ា។ ក្រោយ​មក ពេល​ព្រះ‌អង្គ​បាន​ត្រឡប់​ចូល​មក​ក្នុង​ដំណាក់​វិញ ទ្រង់​បង្គាប់​ដល់​ពួក​អ្នក​បម្រើ ហើយ​គេ​ក៏​លើក​ព្រះ‌ស្ងោយ​មក​ថ្វាយ​ទ្រង់​សោយ។


ពួក​បាវ​បម្រើ​ដែល​ចៅហ្វាយ​មក​ដល់ ហើយ​ឃើញ​ថា​កំពុង​តែ​នៅ​រង់​ចាំ​លោក អ្នក​បម្រើ​នោះ​មាន​ពរហើយ។ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា លោក​នឹង​ឲ្យ​អ្នក​ទាំង​នោះ អង្គុយ​នៅ​តុ ហើយ​លោក​នឹង​ក្រវាត់​ចង្កេះ មក​បម្រើ​គេ​វិញ។


«ក្នុង​ពួក​អ្នក​រាល់​គ្នា បើ​អ្នក​ណា​មាន​អ្នក​បម្រើទៅ​ភ្ជួរ​ស្រែ ឬ​ឃ្វាល​ចៀម ពេល​បាវ​បម្រើ​នោះ​ត្រឡប់​ពី​ស្រែ​មក​វិញ តើអ្នក​នឹង​និយាយ​ថា "សូម​មក​អង្គុយ​នៅ​តុ​អាហារ" ឬ?


តើ​ចៅហ្វាយ​ដឹង​គុណ​បាវ​បម្រើ​នោះ ដោយ​ព្រោះ​គេ​ធ្វើ​តាម​បង្គាប់​ឬ?


ព្រះ‌អង្គ​ក្រោក​ឡើង ដោះ​ព្រះ‌ពស្ត្រ​ចេញ រួច​យក​ក្រមា​មក​ក្រវាត់​អង្គ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម