Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 15:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 កាល​រក​ឃើញ​ហើយ នាង​ក៏​ហៅ​មិត្ត​សម្លាញ់ និង​អ្នក​ជិត​ខាង ប្រាប់​ថា "ចូរ​អរ​សប្បាយ​ជា​មួយ​ខ្ញុំ ដ្បិត​ប្រាក់​ខ្ញុំ​ដែល​បាត់ នោះ​រក​ឃើញ​វិញ​ហើយ"។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

9 កាលណា​រកឃើញ​ហើយ នាង​មុខជា​ហៅ​មិត្តភក្ដិ និង​អ្នកជិតខាង​មក ប្រាប់ថា​: ‘សូម​អបអរជាមួយ​ខ្ញុំ ដ្បិត​ខ្ញុំ​បាន​រក​មួយ​ដ្រាក់ម៉ា​ដែល​ខ្ញុំ​បាត់​នោះ​ឃើញ​ហើយ’។

សូមមើលជំពូក ចម្លង

Khmer Christian Bible

9 ពេល​រក​ឃើញ​ហើយ​ នាង​ក៏​ហៅ​មិត្ត​ភក្តិ​ និង​អ្នក​ជិត​ខាង​មក​ជុំគ្នា​ប្រាប់​ពួកគេ​ថា​ សូម​អរ​សប្បាយ​ជាមួយ​ខ្ញុំ​ផង​ ដ្បិត​ខ្ញុំ​រក​ឃើញ​កាក់​ប្រាក់​ដែល​ខ្ញុំ​បាន​បាត់​នោះ​វិញ​ហើយ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 លុះ​រក​ឃើញ​ហើយ គាត់​ក៏​ហៅ​មិត្ត‌ភក្ដិ និង​អ្នក​ជិត​ខាង ប្រាប់​ថា “សូម​ជួយ​អរ​សប្បាយ​ជា​មួយ​ខ្ញុំ​ផង ដ្បិត​ប្រាក់​ដួង*​ដែល​ខ្ញុំ​បាត់​នោះ ឥឡូវ​នេះ ខ្ញុំ​រក​ឃើញ​វិញ​ហើយ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 កាល​រក​ឃើញ នោះ​ក៏​ហៅ​ពួក​សំឡាញ់ នឹង​អ្នក​ជិត​ខាង​មក​ប្រាប់​ថា សូម​អរ​សប្បាយ​ជា​មួយ​នឹង​ខ្ញុំ​ចុះ ដ្បិត​ប្រាក់​ខ្ញុំ​ដែល​បាត់ នោះ​រក​ឃើញ​វិញ​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

9 លុះ​រក​ឃើញ​ហើយ គាត់​ក៏​ហៅ​មិត្ដ‌ភក្ដិ និង​អ្នក​ជិត​ខាង​ប្រាប់​ថា “សូម​ជួយ​អរ​សប្បាយ​ជា​មួយ​ខ្ញុំ​ផង ដ្បិត​ប្រាក់​ដួង​ដែល​ខ្ញុំ​បាត់​នោះ ឥឡូវ​នេះ ខ្ញុំ​រក​ឃើញ​វិញ​ហើយ”។

សូមមើលជំពូក ចម្លង




លូកា 15:9
4 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នក​ជិត​ខាង និង​ញាតិ​សន្តាន​របស់​គាត់​បាន​ឮ​ថា ព្រះ‌អម្ចាស់​បាន​សម្តែង​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា​ជា​ខ្លាំង​ដល់​គាត់ គេ​ក៏​មាន​ចិត្ត​អរ​សប្បាយ​ជា​មួយ​គាត់។


ដូច្នេះ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ក៏​មាន​សេចក្តី​ត្រេក‌អរ នៅ​មុខ​ពួក​ទេវតា​នៃ​ព្រះ​យ៉ាង​នោះ​ដែរ ដោយ‌សារ​មនុស្ស​បាប​តែ​ម្នាក់​ដែល​ប្រែ​ចិត្ត»។


«ម៉្យាងទៀត តើមាន​ស្ត្រី​ឯ​ណា ដែល​មាន​ប្រាក់​ដប់​ដួង តែ​បាត់​មួយ ហើយ​នាង​មិន​អុជ​ចង្កៀង បោស​ផ្ទះ រក​យ៉ាង​អស់​ពី​ចិត្ត រហូត​ទាល់​តែ​បាន​ឃើញ​ទេ​ឬ?


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម