Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 13:27 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

27 ប៉ុន្តែ ព្រះ‌អង្គ​នឹង​មាន​ព្រះ‌បន្ទូល​ថា "យើង​មិន​ដឹង​ថា​អ្នក​រាល់​គ្នា​មក​ពី​ណា​ទេ ចូរ​ថយ​ចេញ​ពី​យើង​ទៅ អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​អើយ"។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

27 ប៉ុន្តែ​ម្ចាស់ផ្ទះ​នឹង​និយាយ​មក​អ្នករាល់គ្នា​ថា​: ‘យើង​មិន​ដឹង​ថា​អ្នករាល់គ្នា​មកពីណា​ទេ​។ អស់ទាំង​អ្នកប្រព្រឹត្ត​អំពើ​ទុច្ចរិត​អើយ ចូរ​ថយចេញ​ពី​យើង​ទៅ​!’។

សូមមើលជំពូក ចម្លង

Khmer Christian Bible

27 គាត់​ក៏​ឆ្លើយ​ប្រាប់​អ្នក​រាល់គ្នា​ថា អ្នក​រាល់គ្នា​មក​ពី​ណា​ ខ្ញុំ​មិន​ដែល​ស្គាល់​អ្នក​រាល់គ្នា​ទេ​ ឱ​ ពួក​អ្នក​ប្រព្រឹត្ដ​អំពើ​ទុច្ចរិត​ទាំងឡាយ​អើយ​ ចូរ​ទៅ​ឲ្យ​ឆ្ងាយ​ពី​ខ្ញុំ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

27 លោក​នឹង​ប្រាប់​អ្នក​រាល់​គ្នា​វិញ​ថា “ពួក​អ្នក​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​អើយ! ចូរ​ថយ​ចេញ​ឲ្យ​ឆ្ងាយ​ពី​យើង​ទៅ យើង​មិន​ដឹង​ថា​អ្នក​រាល់​គ្នា​មក​ពី​ណា​ទេ!”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

27 តែ​ទ្រង់​នឹង​មាន​បន្ទូល​ថា អញ​ប្រាប់​ឯង​រាល់​គ្នា​ថា អញ​មិន​ស្គាល់​ឯង​រាល់​គ្នា​ដែល​មក​ពី​ណា​ទេ នែ អស់​អ្នក​ដែល​ប្រព្រឹត្ត​សេចក្ដី​ទុច្ចរិត​អើយ ចូរ​ថយ​ចេញ​ពី​អញ​ទៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

27 ម្ចាស់​ផ្ទះ​នឹង​ប្រាប់​អ្នក​រាល់​គ្នា​វិញ​ថា “ពួក​អ្នក​ប្រព្រឹត្ដ​អំពើ​ទុច្ចរិត​អើយ! ចូរ​ថយ​ចេញ​ឲ្យ​ឆ្ងាយ​ពី​យើង​ទៅ យើង​មិន​ដឹង​ថា​អ្នក​រាល់​គ្នា​មក​ពី​ណា​ទេ!”។

សូមមើលជំពូក ចម្លង




លូកា 13:27
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​ព្រះ‌យេហូវ៉ា​ស្គាល់​ផ្លូវ​របស់​មនុស្ស​សុចរិត តែ​ផ្លូវ​របស់​មនុស្ស​អាក្រក់​នឹង​វិនាស​អន្តរាយ។


៙ រាល់​ព្រឹក ទូល‌បង្គំ​នឹង​បំផ្លាញ មនុស្ស​អាក្រក់​ទាំងប៉ុន្មាននៅ​ក្នុង​ស្រុក ដោយ​កាត់​មនុស្ស​ដែល​ប្រព្រឹត្ត អំពើ​ទុច្ចរិត​ទាំង​អស់ ចេញ​ពី​ទី​ក្រុង​របស់​ព្រះ‌យេហូវ៉ា។


អ្នករាល់​គ្នា​ដែល​ប្រព្រឹត្ត​អាក្រក់​អើយ ចូរ​ថយ​ចេញ​ពីខ្ញុំ​ទៅ ដើម្បី​ឲ្យ​ខ្ញុំ​បាន​ប្រតិ‌បត្តិ​តាម បទ‌បញ្ជា​របស់​ព្រះ​នៃ​ខ្ញុំ។


ប៉ុន្ដែ អស់​អ្នក​ដែល​ងាក​ទៅរក ផ្លូវ​វៀចវេរ​របស់​ខ្លួន​វិញ ព្រះ‌យេហូវ៉ា​នឹង​នាំ​គេ​ចេញ​ទៅ ជា​មួយ​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត។ សូម​ឲ្យ​សេចក្ដី​សុខ​គ្រប​ដណ្ដប់​លើ​អ៊ីស្រា‌អែល!


សូម​កុំ​ទាញ​ទូល‌បង្គំ​ចេញ​ជា​មួយ​មនុស្សពាល ឬ​ជា​មួយ​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អាក្រក់ ជា​អ្នក​ដែល​ពោល​ពាក្យ ដោយ​មេត្រី​នឹង​អ្នក​ជិត​ខាង តែ​មាន​គំនិត​អាក្រក់​នៅ​ក្នុង​ចិត្ត​នោះ​ឡើយ។


ព្រះ‌អង្គ​បំផ្លាញ​អស់​អ្នក​ដែល​ពោល​ពាក្យ​ភូត‌ភរ ព្រះ‌យេហូវ៉ាស្អប់​ខ្ពើម​មនុស្ស​កម្ចាយ​ឈាម និងមនុស្ស​បោក​ប្រាស់។


អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​អើយ ចូរ​ថយ​ចេញ​ពី​ខ្ញុំ​ទៅ ដ្បិត​ព្រះ‌យេហូវ៉ា​បាន​ស្តាប់​សំឡេង​យំ​របស់​ខ្ញុំ។


ទោះ​បើ​គេ​ចិញ្ចឹម​បី​បាច់​កូន​ឲ្យ​ធំ​ឡើង ក៏យើង​នឹងដក​ហូត​គេ​ទៅ រហូត​ទាល់​តែ​ឥត​មាន​នៅ​សល់។ វេទនា​ដល់​គេ​ហើយ ពេល​ណាយើង​ចាក​ចេញ​ពី​គេ!


តែ​លោក​ឆ្លើយ​ថា "ខ្ញុំ​ប្រាប់​នាង​រាល់​គ្នា​ជា​ប្រាកដ​ថា ខ្ញុំ​មិន​ស្គាល់​ពួក​នាង​ទេ"។


បន្ទាប់​មក ព្រះ‌អង្គ​នឹង​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​អស់​អ្នក​ដែល​នៅ​ខាង​ឆ្វេង​ថា "ពួក​ត្រូវ​បណ្តាសា​អើយ! ចូរ​ថយ​ចេញ​ពី​យើង ទៅ​ក្នុង​ភ្លើង​ដែល​ឆេះ​អស់‌កល្ប​ជានិច្ច ដែល​បាន​រៀបចំ​ទុក​សម្រាប់​អារក្ស និង​ពួក​ទេវតា​របស់​វា​នោះ​ទៅ!


កាល​ណា​ម្ចាស់​ផ្ទះ​ក្រោក​ឡើង​បិទ​ទ្វារ ហើយ​អ្នក​រាល់​គ្នា​នឹង​ចាប់​ផ្តើម​ឈរ​នៅ​ខាង​ក្រៅ គោះ​ទ្វារ​ទូល​ថា "ឱ​ព្រះ‌អម្ចាស់​អើយ សូម​បើក​ឲ្យ​យើង​ខ្ញុំ​ផង"។ ព្រះ‌អង្គ​នឹង​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា "យើង​មិន​ដឹង​ថា​អ្នក​រាល់​គ្នា​មក​ពី​ណា​ទេ"។


តែ​បើ​អ្នក​ណា​ស្រឡាញ់​ព្រះ នោះ​ព្រះ‌អង្គ​ក៏​ស្គាល់​អ្នក​នោះ​ដែរ។


តែ​ឥឡូវ​នេះ ដែល​អ្នក​បាន​ស្គាល់​ព្រះ​ហើយ ឬ​ថា ព្រះ​បាន​ស្គាល់​អ្នក​រាល់​គ្នា​វិញ​ប្រសើរ​ជាង នោះ​ម្ដេច​បាន​ជា​អ្នក​រាល់​គ្នា​ត្រឡប់​ទៅ​រកគោល​ការណ៍​ផ្សេងៗ​ខាង​បឋម​សិក្សា ដែល​ខ្សោយ ហើយ​ឥត​បាន​ការ​ដូច្នេះ? តើ​អ្នក​រាល់​គ្នា​ចង់​នៅ​ជាប់​ជា​បាវ​បម្រើ​ដល់​ការ​ទាំង​នោះ​ទៀត​ឬ?


ប៉ុន្តែ គ្រឹះ​ដ៏​រឹង​មាំ‌របស់​ព្រះ​នៅ​ស្ថិត​ស្ថេរជា​ដរាប ទាំង​មាន​ត្រា​ចារឹក​ថា «ព្រះ‌អម្ចាស់​ស្គាល់​អស់​អ្នក​ដែល​ជា​របស់​ព្រះ‌អង្គ» ហើយ​ថា «ចូរ​ឲ្យ​អស់​អ្នក​ដែល​ហៅ​ព្រះ‌នាម​ព្រះ‌អម្ចាស់ ថយ​ចេញ​ពីអំពើ​ទុច្ចរិត​ទៅ» ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម