Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 11:35 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

35 ដូច្នេះ ចូរ​ប្រយ័ត្ន ក្រែង​ពន្លឺ​ដែល​នៅ​ក្នុង​ខ្លួន​អ្នក ជា​សេចក្តី​ងងឹត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

35 ដូច្នេះ ចូរ​ប្រុងប្រយ័ត្ន ក្រែងលោ​ពន្លឺ​ក្នុង​អ្នក​ជា​សេចក្ដីងងឹត​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

35 ដូច្នេះ​ចូរ​ពិចារណា​ចុះ​ ដើម្បី​កុំ​ឲ្យ​ពន្លឺ​នៅ​ក្នុង​អ្នក​ប្រែ​ជា​សេចក្ដី​ងងឹត​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

35 ហេតុ​នេះ ត្រូវ​ប្រយ័ត្ន​កុំ​ឲ្យ​ពន្លឺ​នៅ​ក្នុង​ខ្លួន​អ្នក ត្រឡប់​ទៅ​ជា​ភាព​ងងឹត​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

35 ដូច្នេះ ចូរ​ប្រយ័ត ក្រែង​ពន្លឺ​ដែល​នៅ​ក្នុង​ខ្លួន​អ្នក ជា​សេចក្ដី​ងងឹត​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

35 ហេតុ​នេះ ត្រូវ​ប្រយ័ត្ន​កុំ​ឲ្យ​ពន្លឺ​នៅ​ក្នុង​ខ្លួន​អ្នក ត្រឡប់​ទៅ​ជា​ភាព​ងងឹត​ឡើយ។

សូមមើលជំពូក ចម្លង




លូកា 11:35
17 ការដាក់ឲ្យឆ្លើយតបគ្នា  

មាន​ផ្លូវ​មួយ​ដែល​មើល​ទៅ​ដូច​ជា​ត្រឹម​ត្រូវ​ល្អ ដល់​មនុស្ស តែ​ចុង​បំផុត​នៃ​ផ្លូវ​នោះ គឺ​ជា​សេចក្ដី​ស្លាប់។


អ្នក​ដែល​ឃើញ​មនុស្ស​ដែល​ប្រកាន់​ថា ខ្លួន​មាន​ប្រាជ្ញា​ឬ​ទេ? មាន​សង្ឃឹម​ចំពោះ​មនុស្ស​ល្ងី‌ល្ងើ ជា​ជាង​អ្នក​នោះ​ទៅ​ទៀត។


«ភ្នែក​ជា​ចង្កៀង​របស់​រូប‌កាយ ដូច្នេះ បើ​ភ្នែក​អ្នក​ល្អ រូប‌កាយ​អ្នក​ទាំង​មូល​នឹង​មាន​ពេញ​ដោយ​ពន្លឺ


ឯ​ចង្កៀង​របស់​រូប‌កាយ គឺ​ជា​ភ្នែក ដូច្នេះ កាល​ណា​ភ្នែក​អ្នក​ល្អ នោះ​រូប‌កាយ​អ្នក​ទាំង​មូល​នឹង​បាន​ភ្លឺ​ដែរ តែ​កាល​ណា​ភ្នែក​អាក្រក់ នោះ​រូប‌កាយ​អ្នក​នឹង​ងងឹត។


ប្រសិន‌បើ​រូប‌កាយ​អ្នក​ទាំង​មូល​បាន​ភ្លឺ ឥត​មាន​ងងឹត​ត្រង់​ណា​សោះ នោះ​នឹង​បាន​ភ្លឺ​ទាំង​អស់ ដូច​កាល​ចង្កៀង​បំភ្លឺ​អ្នក​ដែរ»។


គេ​អួត​អាង​ថា​ខ្លួន​មាន​ប្រាជ្ញា តែ​គេ​បែរ​ជា​ល្ងី‌ល្ងើ


ប៉ុន្ដែ បើ​អ្នក​ណា​ដែលគ្មាន​គុណ​សម្បត្តិ​ទាំង​នេះ អ្នក​នោះ​ជា​មនុស្ស​ខ្វាក់ មើល​ឃើញ​មិន​ឆ្ងាយ​ទេ ទាំង​ភ្លេច​ថា ព្រះ​បាន​សម្អាត​អំពើ​បាប​របស់​ខ្លួន​កាល​ពី​ដើម​ទៀត​ផង។


គេ​និយាយ​អួត​ពីសេចក្ដី​ឥត​ប្រយោជន៍ គេ​ប្រើ​តណ្ហា​ស្រើប​ស្រាល​ខាង​សាច់​ឈាម ដើម្បី​ទាក់​ទាញ​អស់​អ្នក ដែល​ទើប​តែ​នឹង​រួច​ចេញ​ពី​ពួក​អ្នក​ដែល​រស់​នៅ​ក្នុង​សេចក្ដី​វង្វេង។


ដ្បិត​អ្នក​អួត​ថា "ខ្ញុំ​ជា​អ្នក​មាន ខ្ញុំ​មាន​ស្តុក‌ស្តម្ភ​ហើយ ខ្ញុំ​មិន​ត្រូវ​ការ​អ្វី​ទេ" តែ​អ្នក​មិន​ដឹង​ថា អ្នក​វេទនា គួរ​ឲ្យ​អាណិត ទ័ល‌ក្រ ខ្វាក់​ភ្នែក ហើយ​អាក្រាត​នោះ​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម