លូកា 10:37 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦37 អ្នកនោះឆ្លើយថា៖ «គឺអ្នកមួយដែលមានចិត្តអាណិតដល់គាត់នោះឯង»។ ដូច្នេះ ព្រះយេស៊ូវមានព្រះបន្ទូលថា៖ «ទៅចុះ ចូរអ្នកប្រព្រឹត្តបែបយ៉ាងដូច្នោះដែរ»។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល37 អ្នកច្បាប់នោះទូលថា៖ “គឺអ្នកដែលសម្ដែងសេចក្ដីមេត្តាដល់គាត់”។ ព្រះយេស៊ូវមានបន្ទូលនឹងគាត់ថា៖“ចូរអ្នកទៅ ហើយប្រព្រឹត្តដូចគ្នាដែរចុះ”។ សូមមើលជំពូកKhmer Christian Bible37 អ្នកជំនាញច្បាប់នោះបានទូលថា៖ «គឺម្នាក់ដែលបានបង្ហាញសេចក្ដីមេត្ដាករុណាដល់បុរសនោះ» ព្រះយេស៊ូក៏មានបន្ទូលទៅគាត់វិញថា៖ «ចូរអ្នកទៅ ហើយប្រព្រឹត្ដច្នោះដែរចុះ»។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥37 អាចារ្យ*ឆ្លើយថា៖ «គឺអ្នកដែលមានចិត្តមេត្តាករុណាចំពោះគាត់»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «សុំលោកអញ្ជើញទៅចុះ ហើយប្រព្រឹត្តឲ្យបានដូចអ្នកនោះទៅ»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤37 អ្នកនោះឆ្លើយថា គឺអ្នក១ដែលមានចិត្តអាណិតដល់គាត់នោះឯង ដូច្នេះ ព្រះយេស៊ូវមានបន្ទូលថា ទៅចុះ ចូរអ្នកប្រព្រឹត្តបែបយ៉ាងដូច្នោះដែរ។ សូមមើលជំពូកអាល់គីតាប37 តួននោះឆ្លើយថា៖ «គឺអ្នកដែលមានចិត្ដមេត្ដាករុណាចំពោះគាត់»។ អ៊ីសាប្រាប់ទៅគាត់ថា៖ «សុំលោកអញ្ជើញទៅចុះ ហើយប្រព្រឹត្ដឲ្យបានដូចអ្នកនោះទៅ»។ សូមមើលជំពូក |
វេទនាដល់អ្នករាល់គ្នាពួកអាចារ្យ និងពួកផារិស៊ី ជាមនុស្សមានពុតអើយ! ដ្បិតអ្នករាល់គ្នាថ្វាយមួយភាគក្នុងដប់ពីជីរអង្កាម ជីរនាងវង និងម្អម តែអ្នករាល់គ្នាធ្វេសប្រហែសនឹងរឿងដែលសំខាន់ជាងនៅក្នុងក្រឹត្យវិន័យ ដូចជាសេចក្តីយុត្តិធម៌ សេចក្តីមេត្តាករុណា និងជំនឿ។ សេចក្ដីទាំងនេះហើយដែលអ្នករាល់គ្នាគួរតែបានប្រព្រឹត្ត ហើយក៏មិនត្រូវធ្វេសប្រហែសនឹងសេចក្ដីឯទៀតដែរ។