Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 10:36 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

36 ដូច្នេះ ក្នុង​បី​នាក់​នោះ តើ​អ្នក​ស្មាន​ថា អ្នក​ណា​ជា​អ្នក​ជិត​ខាង​នឹង​មនុស្ស ដែល​ធ្លាក់​ទៅ​ក្នុង​កណ្តាប់​ដៃ​ពួក​ចោរ​នោះ?»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

36 “ដូច្នេះ តើ​អ្នក​យល់ថា ក្នុង​អ្នក​ទាំង​បី​នេះ អ្នកណា​ជា​អ្នកជិតខាង​របស់​អ្នក​ដែល​បាន​ធ្លាក់​ក្នុង​កណ្ដាប់ដៃ​ពួក​ចោរប្លន់នោះ​?”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

36 ក្នុង​ចំណោម​អ្នក​ទាំង​បី​នេះ​ តើ​អ្នក​គិត​ថា​ ម្នាក់​ណា​គួរ​ក្លាយជា​អ្នក​ជិត​ខាង​របស់​បុរស​ម្នាក់​ដែល​បាន​ជួប​ពួក​ចោរ​ប្លន់​នោះ?»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

36 ក្នុង​ចំណោម​មនុស្ស​ទាំង​បី​នាក់ តើ​លោក​យល់​ថា អ្នក​ណា​ចាត់​ទុក​ខ្លួន​ជា​បងប្អូន​នឹង​បុរស ដែល​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​ចោរ​ប្លន់​នោះ?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

36 ដូច្នេះ ក្នុង​៣​នាក់​នោះ តើ​អ្នក​ស្មាន​ថា អ្នក​ណា​ជា​អ្នក​ជិត​ខាង​នឹង​មនុស្ស ដែល​ធ្លាក់​ទៅ​ក្នុង​កណ្តាប់​ដៃ​ពួក​ចោរ​នោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

36 ក្នុង​ចំណោម​មនុស្ស​ទាំង​បី​នាក់ តើ​លោក​យល់​ថា អ្នក​ណា​ចាត់​ទុក​ខ្លួន​ជា​បង​ប្អូន​នឹង​បុរស ដែល​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​ចោរ​ប្លន់​នោះ?»។

សូមមើលជំពូក ចម្លង




លូកា 10:36
6 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​ឆ្លើយ​ថា៖ «បាទ លោក​បង់!» កាល​ពេត្រុស​បាន​មក​ដល់​ផ្ទះ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​អំពី​រឿង​នេះ​ជា​មុន ដោយ​សួរ​ថា៖ «ស៊ីម៉ូន តើ​អ្នក​យល់​យ៉ាង​ណា? តើ​ស្តេច​នៅ​លើ​ផែនដី ហូត​ពន្ធ ឬ​សួយ‌សារ‌អាករ​ពី​អ្នក​ណា? ពី​កូន​ចៅ​របស់​ខ្លួន ឬ​ពី​អ្នក​ដទៃ?»


«តើ​អ្នក​រាល់​គ្នា​គិត​ពី​ព្រះ‌គ្រីស្ទ​ដូច​ម្តេច? តើ​ព្រះ‌អង្គ​ជា​ព្រះ‌រាជ‌វង្ស​របស់​អ្នក​ណា?» គេ​ទូល​ព្រះ‌អង្គ​ថា៖ «ជា​ព្រះ‌រាជ‌វង្ស​ព្រះ‌បាទ​ដាវីឌ»។


ស្អែក​ឡើង​កាល​គាត់​រៀប​នឹង​ចេញ​ទៅ នោះ​ក៏​យក​ប្រាក់​ពីរ​ដេណារី ហុច​ដល់​ម្ចាស់​ផ្ទះ​នោះ ដោយ​ប្រាប់​ថា "ចូរ​ថែ​រក្សា​អ្នក​នេះ​ផង ហើយបើ​អ្នក​ចំណាយ​លើស​ពី​នេះ ពេល​ខ្ញុំ​មក​វិញ ខ្ញុំ​នឹង​សង​អ្នក"។


អ្នក​នោះ​ឆ្លើយ​ថា៖ «គឺ​អ្នក​មួយ​ដែល​មាន​ចិត្ត​អាណិត​ដល់​គាត់​នោះ​ឯង»។ ដូច្នេះ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា៖ «ទៅ​ចុះ ចូរ​អ្នក​ប្រព្រឹត្ត​បែប​យ៉ាង​ដូច្នោះ​ដែរ»។


កាល​គេ​គ្មាន​អ្វី​នឹង​សង គាត់​ក៏​លុប​បំណុល​អ្នក​ទាំង​ពីរ​នោះ​ទៅ។ ឥឡូវ​នេះ ក្នុង​ចំណោម​អ្នក​ទាំង​ពីរ តើ​អ្នក​ណា​ស្រឡាញ់​គាត់​ជាង?»


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម