Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




រ៉ូម 9:30 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

30 ដូច្នេះ តើ​យើង​ត្រូវ​និយាយ​ដូច​ម្តេច? សាសន៍​ដទៃ​ដែល​មិន​បាន​ស្វះ​ស្វែង​រក​សេចក្តី​សុចរិត បាន​ទទួល​សេចក្តី​សុចរិត ជា​សេចក្តី​សុចរិត​ដោយ​សារ​ជំនឿ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

30 បើដូច្នេះ តើ​យើង​ត្រូវ​និយាយ​ដូចម្ដេច​? សាសន៍ដទៃ​ដែល​មិន​បាន​ស្វែងរក​សេចក្ដីសុចរិត ទទួលបាន​សេចក្ដីសុចរិត គឺ​សេចក្ដីសុចរិត​ដែល​មកពី​ជំនឿ

សូមមើលជំពូក ចម្លង

Khmer Christian Bible

30 ដូច្នេះ​ តើ​យើង​និយាយ​យ៉ាង​ដូចម្ដេច​អំពី​សាសន៍​ដទៃ​ដែល​មិន​បាន​សង្វាត​រក​សេចក្ដី​សុចរិត​ទទួល​បាន​សេចក្ដី​សុចរិត​ ជា​សេចក្ដី​សុចរិត​ដោយសារ​ជំនឿ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

30 ដូច្នេះ តើ​យើង​ត្រូវ​គិត​ដូច​ម្ដេច? សាសន៍​ដទៃ​ដែល​ពុំ​បាន​ស្វះ‌ស្វែង​រក​សេចក្ដី​សុចរិត បែរ​ជា​បាន​ទទួល​សេចក្ដី​សុចរិត​ទៅ​វិញ គឺ​សេចក្ដី​សុចរិត​មក​ពី​ជំនឿ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

30 ដូច្នេះ តើ​យើង​នឹង​ថា​ដូច​ម្តេច គឺ​ត្រូវ​ថា សាសន៍​ដទៃ ដែល​មិន​ដេញ​តាម​សេចក្ដី​សុចរិត នោះ​បាន​ទាន់​សេចក្ដី​សុចរិត​នោះ​ហើយ គឺ​ជា​សេចក្ដី​សុចរិត ដែល​មក​ដោយ‌សារ​សេចក្ដី​ជំនឿ

សូមមើលជំពូក ចម្លង

អាល់គីតាប

30 ដូច្នេះ តើ​យើង​ត្រូវ​គិត​ដូច​ម្ដេច? សាសន៍​ដទៃ​ដែល​ពុំ​បាន​ស្វះ‌ស្វែង​រក​សេចក្ដី​សុចរិត បែរ​ជា​បាន​ទទួល​សេចក្ដី​សុចរិត​ទៅ​វិញ គឺ​សេចក្ដី​សុចរិត​មក​ពី​ជំនឿ។

សូមមើលជំពូក ចម្លង




រ៉ូម 9:30
28 ការដាក់ឲ្យឆ្លើយតបគ្នា  

ផ្លូវ​ប្រព្រឹត្ត​របស់​មនុស្ស​អាក្រក់ ជា​សេចក្ដី​ស្អប់​ខ្ពើម​ដល់​ព្រះ‌យេហូវ៉ា តែ​ព្រះ‌អង្គ​ស្រឡាញ់​ចំពោះ​អ្នក​ណា ដែល​ដើរ​តាម​សេចក្ដី​សុចរិត​វិញ។


អ្នក​ណា​ដែល​ដេញ​តាម​សេចក្ដី​សុចរិត និង​សេចក្ដី​សប្បុ‌រស អ្នក​នោះ​នឹង​រក​បាន​ជីវិត សេចក្ដី​សុចរិត និង​កិត្តិ‌យស។


ឱ​អ្នក​រាល់​គ្នា​ដែល​ខំ​ដេញ​តាម​សេចក្ដី​សុចរិត ហើយ​ស្វែង​រក​ព្រះ‌យេហូវ៉ា​អើយ ចូរ​ស្តាប់​តាម​យើង​ចុះ ចូរ​មើល​ចំ​ទៅ​ឯ​ថ្មដា ជា​ទី​ដែល​បាន​ដាប់​អ្នក​រាល់​គ្នា​ចេញ​មក ហើយ​លុង​ជា​រណ្តៅ​ដែល​ជា​កន្លែង បាន​ជីក​យក​អ្នក​ឡើង​មក​នោះ


ដ្បិត​យើង​បាន​សុចរិត​ដោយ​មាន​ចិត្ត​ជឿ ហើយ​បាន​សង្រ្គោះ​ដោយ​មាត់​ប្រកាស​ប្រាប់។


លោក​អេសាយ​មាន​ចិត្ត​ក្លា‌ហាន ហើយ​ហ៊ាន​និយាយ​ទៀត​ថា៖ «ពួក​អ្នក​ដែល​មិន​បាន​ស្វែង​រក​យើង គេ​បាន​រក​យើង​ឃើញ ពួក​អ្នក​ដែល​មិន​សួរ​រក​យើង យើង​បាន​បង្ហាញ​ឲ្យ​គេ​ឃើញ» ។


តែ​សេចក្តី​សុចរិត​ដែល​មក​ពី​ជំនឿ ចែង​ថា «កុំ​ឲ្យ​គិត​ក្នុង​ចិត្ត​ថា "តើ​អ្នក​ណា​នឹង​ឡើង​ទៅ​ស្ថាន‌សួគ៌"» (គឺ​ដើម្បី​នាំ​ព្រះ‌គ្រីស្ទ​ចុះ​មក)


ប៉ុន្តែ បើ​សេចក្តី​ទុច្ចរិត​របស់​យើង បង្ហាញ​ឲ្យ​ឃើញ​សេចក្តី​សុចរិត​របស់​ព្រះ តើ​យើង​គួរ​និយាយ​ដូច​ម្តេច? ថា​ព្រះ​ទុច្ចរិត​ឬ ដែល​ព្រះ‌អង្គ​ដាក់​ទោស​យើង? (នេះ​ខ្ញុំ​និយាយ​តាម​របៀប​មនុស្ស​លោក)។


ហើយ​លោក​បាន​ទទួល​ទី​សម្គាល់​នៃ​ការ​កាត់​ស្បែក​នេះ ទុក​ជា​ត្រា​នៃ​សេចក្តី​សុចរិត ដែល​លោក​មាន​ដោយ​សារ​ជំនឿ កាល​ពី​លោក​មិន​ទាន់​កាត់​ស្បែក​នៅ​ឡើយ ដើម្បី​ឲ្យ​លោក​បាន​ធ្វើ​ជា​ឪពុក​ដល់​មនុស្ស​ទាំង​អស់​ដែល​ជឿ ដោយ​មិន​បាន​កាត់​ស្បែក ដើម្បី​ឲ្យ​ព្រះ​រាប់​អ្នក​ទាំង​នោះ​ជា​សុចរិត


ដ្បិត​សេចក្តី​សន្យា​ដល់​លោក​អ័ប្រា‌ហាំ និង​ពូជ​ពង្ស​របស់​លោក​ថា នឹង​បាន​ទទួល​ពិភព‌លោក​ជា​មត៌ក នោះ​មិន​មែន​តាម​រយៈ​ក្រឹត្យ‌វិន័យ​ទេ គឺ​តាម​រយៈ​សេចក្តី​សុចរិត​ដែល​បាន​មក​ដោយ​ជំនឿ​វិញ។


ហេតុ​នេះ​ហើយ​បាន​ជា​ជំនឿ​របស់​លោក «ព្រះ​រាប់​លោក​ជា​សុចរិត»។


ដូច្នេះ តើ​ព្រះ​ពរ​នេះ ចំពោះ​តែ​ពួក​អ្នក​កាត់​ស្បែក ឬ​ពួក​អ្នក​មិន​កាត់​ស្បែក​ដែរ? ដ្បិត​យើង​និយាយ​ថា ព្រះ​បាន​រាប់​លោក​អ័ប្រា‌ហាំ​ជា​សុចរិត ដោយ​សារ​ជំនឿ​របស់​លោក។


ដូច្នេះ ដោយ​ព្រះ​រាប់​យើង​ជា​សុចរិត ដោយ​សារ​ជំនឿ នោះ​យើង​មាន​សន្ដិភាព​ជា‌មួយ​ព្រះ តាម‌រយៈ​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង។


ដូច្នេះ តើ​យើង​ត្រូវ​និយាយ​ដូច​ម្តេច? តើ​ព្រះ​អយុត្តិធម៌​ឬ? មិន​មែន​ដូច្នោះ​ទេ!


តែ​សាសន៍​អ៊ីស្រា‌អែល​វិញ ដែល​ស្វះ​ស្វែង​រក​សេចក្ដី​សុចរិត​ដោយ​អាង​ក្រឹត្យ​វិន័យ មិន​បាន​សម្រច​តាម​ក្រឹត្យ‌វិន័យ​ឡើយ។


តែ​យើង​ដឹង​ថា ព្រះ​មិន​បាន​រាប់មនុស្ស​ជា​សុចរិត ដោយ​ប្រព្រឹត្ត​តាម​ក្រឹត្យ‌វិន័យ​ឡើយ គឺ​ដោយ​សារ​ជំនឿ​ដល់​ព្រះ‌យេស៊ូវ‌គ្រីស្ទ​វិញ ហេតុ​នេះ​ហើយ​បាន​យើង​ជឿ​ដល់​ព្រះ‌គ្រីស្ទ‌យេស៊ូវ ដើម្បី​ឲ្យ​ព្រះ​បាន​រាប់​យើង​ជា​សុចរិត​ដោយ‌សារ​ជំនឿ​ក្នុង​ព្រះ‌គ្រីស្ទ មិន​មែន​ដោយ​ប្រព្រឹត្ត​តាម​ក្រឹត្យ‌វិន័យទេ ព្រោះ​គ្មាន​អ្នក​ណា​បាន​សុចរិត​ដោយ​ប្រព្រឹត្ត​តាម​ក្រឹត្យ‌វិន័យ​ឡើយ។


ដូច្នេះ ក្រឹត្យ‌វិន័យ​ជា​អ្នក​មើល​ថែ​យើង រហូត​ដល់​ព្រះ‌គ្រីស្ទ​យាង​មក ដើម្បី​ឲ្យ​យើង​បាន​រាប់​ជា​សុចរិត​ដោយ​សារ​ជំនឿ។


គម្ពីរ​បាន​ដឹង​ជា​មុន​ថា ព្រះ​នឹង​រាប់​សាសន៍​ដទៃ​ជា​សុចរិត​ដោយ​សារ​ជំនឿ ហើយ​លោក​អ័ប្រា‌ហាំ​បាន​ទទួល​ដំណឹង​ល្អ​ជា​មុន​ថា «អស់​ទាំង​សាសន៍​នឹង​បាន​ពរ​ដោយ​សារ​អ្នក» ។


ដ្បិត​ដោយ​សារ​ជំនឿ យើង​ទន្ទឹង​រង់‌ចាំសេចក្ដី​សង្ឃឹម​នៃ​សេចក្ដីសុចរិត តាម​រយៈ​ព្រះ‌វិញ្ញាណ។


នៅ​ពេល​នោះ អ្នក​រាល់​គ្នា​មិន​មាន​ព្រះ‌គ្រីស្ទ​ទេ ក៏​ឃ្លាត​ចេញ​ពី​ជន​ជាតិ​អ៊ីស្រា‌អែល​ផង ជា​មនុស្ស​ដទៃ​ខាង​ឯ​សេចក្តី​សញ្ញា ដែល​ព្រះ‌អង្គ​បាន​សន្យា​ទុក គ្មាន​ទី​សង្ឃឹម ហើយ​ក៏​គ្មាន​ព្រះ​នៅ​ក្នុង​ពិភព​លោក​នេះ​ដែរ។


និង​ឲ្យ​គេ​បាន​ឃើញ​ខ្ញុំ​នៅ​ក្នុង​ព្រះ‌អង្គ មិន​មែន​ដោយ​សេចក្ដី​សុចរិត​របស់​ខ្លួន​ខ្ញុំ ដែល​មក​ពី​ក្រឹត្យ‌វិន័យ​នោះ​ទេ តែ​ដោយ​សារ​ជំនឿ​ដល់​ព្រះ‌គ្រីស្ទ គឺ​ជា​សេចក្តី​សុចរិត​ដែល​មក​ពី​ព្រះ ដោយ​សារ​ជំនឿ។


ប៉ុន្តែ ចំពោះ​អ្នក​វិញ ឱ​អ្នក​សំណព្វ​របស់​ព្រះ​អើយ ចូរ​ចៀស​ចេញ​ពី​សេចក្ដី​ទាំង​នេះ ហើយ​ដេញ​តាម​សេចក្ដី​សុចរិត ការ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ ជំនឿ សេចក្ដី​ស្រឡាញ់ ចិត្ត​អត់​ធ្មត់ និង​ចិត្ត​ស្លូតបូត​វិញ។


ដោយ​សារ​ជំនឿ លោក​ណូ​អេ​បាន​ទទួល​ការ​ទូន្មាន​ពី​ព្រះ អំពីហេតុ​ការ​ណ៍​ដែល​មើល​មិន​ទាន់​ឃើញ​នៅ​ឡើយ ហើយ​ដោយ​លោកគោរព​កោត​ខ្លាច លោក​បាន​សង់​ទូក​មួយ​យ៉ាង​ធំ ដើម្បី​សង្គ្រោះ​ក្រុម​គ្រួសារ​របស់​លោក។ ដោយ​សារ​ជំនឿ​នេះ​ឯង ដែល​លោក​បាន​កាត់​ទោស​លោកីយ៍ ហើយ​ត្រឡប់​ជា​អ្នក​ស្នង​មត៌ក​នៃ​សេចក្ដី​សុចរិត ដោយ​សារ​ជំនឿ។


ដ្បិត​ដែល​ពី​ដើម អ្នក​រាល់​គ្នា​បាន​រស់​នៅ​ដូច​ជា​ពួក​សាសន៍​ដទៃ ទាំង​រស់​នៅ​ក្នុង​សេចក្តី​អាស‌អាភាស ចិត្ត​ពុះ​កញ្រ្ជោល ប្រមឹក ចិត្ត​ស្រើប​ស្រាល ស៊ី​ផឹក​ជ្រុល និង​ការ​ថ្វាយ​បង្គំ​រូប​ព្រះ​ដែល​ល្មើស​នឹង​វិន័យ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម