Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




រ៉ូម 6:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ថា យើង​ទាំង​អស់​គ្នា​ដែល​បាន​ជ្រមុជ​ទៅ​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ នោះ​យើង​បាន​ជ្រមុជ​ទៅ​ក្នុង​ការ​សុគត​របស់​ព្រះ‌អង្គ​ដែរ​ទេ​ឬ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

3 ឬមួយក៏​អ្នករាល់គ្នា​មិនយល់​ថា អស់អ្នកណាដែល​ទទួលពិធីជ្រមុជទឹក​ទៅក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ គឺ​ទទួលពិធីជ្រមុជទឹក​ទៅក្នុង​ការសុគត​របស់​ព្រះអង្គ​ដែរ​ទេឬ​?

សូមមើលជំពូក ចម្លង

Khmer Christian Bible

3 តើ​អ្នក​រាល់គ្នា​មិន​ដឹង​ថា​ យើង​ទាំង​អស់​គ្នា​ដែល​បាន​ទទួល​ពិធី​ជ្រមុជទឹក​ទៅ​ក្នុង​ព្រះគ្រិស្ដ​យេស៊ូ​ គឺ​បាន​ទទួល​ពិធី​ជ្រមុជទឹក​ទៅ​ក្នុង​ការ​សោយ​ទិវង្គត​របស់​ព្រះអង្គ​ទេ​ឬ?​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 តើ​បងប្អូន​មិន​ជ្រាប​ទេ​ឬ យើង​ទាំង​អស់​គ្នា​ដែល​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក* ដើម្បី​រួម​ជា​មួយ​ព្រះគ្រិស្ត‌យេស៊ូ​នោះ គឺ​យើង​បាន​ជ្រមុជ​រួម​ជា​មួយ​ព្រះអង្គ​ដែល​សោយ​ទិវង្គត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ឬ​អី ថា យើង​ទាំង​ប៉ុន្មាន​ដែល​បាន​ទទួល​បុណ្យ​ជ្រមុជ​ក្នុង​ព្រះ‌យេស៊ូវ​គ្រីស្ទ នោះ​គឺ​បាន​ទទួល​ជ្រមុជ​ក្នុង​សេចក្ដី​សុគត​នៃ​ទ្រង់​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

3 តើ​បង​ប្អូន​មិន​ជ្រាប​ទេ​ឬ យើង​ទាំង​អស់​គ្នា​ដែល​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក ដើម្បី​រួម​ជា​មួយ​អាល់ម៉ា‌ហ្សៀស‌អ៊ីសា​នោះ គឺ​យើង​បាន​ជ្រមុជ រួម​ជា​មួយ​អ៊ីសា​ដែល​ស្លាប់។

សូមមើលជំពូក ចម្លង




រ៉ូម 6:3
24 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ ចូរ​ទៅ​បង្កើត​ឲ្យ​មាន​សិស្ស​នៅ​គ្រប់​ទាំង​សាសន៍ ព្រម​ទាំង​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ឲ្យ​គេ ក្នុង​ព្រះ‌នាម​ព្រះ‌វរបិតា ព្រះ‌រាជ​បុត្រា និង​ព្រះ‌វិញ្ញាណ​បរិសុទ្ធ


កាល​បាន​ឮ​ដូច្នោះ​ហើយ គេ​ក៏​ទទួល​ពិធី​ជ្រមុជ​ទឹក ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់‌យេស៊ូវ។


លោក​ពេត្រុស​ឆ្លើយ​ទៅ​គេ​ថា៖ «ចូរ​ប្រែ​ចិត្ត ហើយ​ទទួល​ពិធី​ជ្រមុជ​ទឹក​ទាំង​អស់​គ្នា ក្នុង​ព្រះ‌នាម​ព្រះ‌យេស៊ូវ‌គ្រីស្ទ​ទៅ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ទទួល​ការ​អត់​ទោស​បាប ហើយ​អ្នក​នឹង​ទទួល​បាន​អំណោយ‌ទាន​ជា​ព្រះ‌វិញ្ញាណ​បរិសុទ្ធ។


ដ្បិត​ព្រះ‌វិញ្ញាណ​មិន​ទាន់​បាន​យាង​ចុះ​មកសណ្ឋិត​លើ​ពួក​គេ​ណា​ម្នាក់​នៅ​ឡើយ​ទេ គេ​គ្រាន់​តែ​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់‌យេស៊ូវ​ប៉ុណ្ណោះ។


អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ឬ បើ​អ្នក​រាល់​គ្នា​ប្រគល់​ខ្លួន​ទៅ​ធ្វើ​ជា​បាវ​បម្រើ ហើយ​ស្តាប់​បង្គាប់​ចៅ‌ហ្វាយ​ណា នោះ​អ្នក​ជា​បាវ​បម្រើ​របស់​ចៅ‌ហ្វាយ​ដែល​អ្នក​ស្តាប់​តាម​នោះ​ឯង ទោះ​ជា​បាវ​បម្រើ​របស់​បាប ដែល​នាំ​ទៅ​រក​សេចក្តី​ស្លាប់ ឬ​ជា​បាវ​បម្រើ​របស់​ការ​ស្តាប់​បង្គាប់ ដែល​នាំ​ឲ្យ​បាន​សុចរិត​ក្តី។


ប៉ុន្តែ បើ​យើង​ស្លាប់​ជា​មួយ​ព្រះ‌គ្រីស្ទ យើង​ជឿ​ថា យើង​ក៏​នឹង​រស់​ជា​មួយ​ព្រះ‌អង្គ​ដែរ។


ឱ​បង‌ប្អូន​អើយ ខ្ញុំ​និយាយ​ចំពោះ​បង‌ប្អូន​ដែល​ស្គាល់​ក្រឹត្យ‌វិន័យ តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ឬ ក្រឹត្យ‌វិន័យ​មាន​អំណាច​លើ​មនុស្ស តែ​ក្នុង​ពេល​គេ​មាន​ជីវិត​ប៉ុណ្ណោះ?


គ្រប់​គ្នា​បាន​ទទួល​ពិធី​ជ្រមុជ​រួម​ជាមួយ​លោក​ម៉ូសេ នៅ​ក្នុង​ពពក និង​នៅ​ក្នុង​សមុ​ទ្រ


ដ្បិត​យើង​ទាំង‌អស់​គ្នា ទោះ​បី​ជា​សាសន៍​យូដា ឬ​សាសន៍​ក្រិក​ក្ដី ជា​បាវ​បម្រើ ឬ​អ្នក​ជា​ក្តី យើង​បាន​ទទួល​ពិធី​ជ្រមុជ​ចូល​ទៅ​ក្នុង​រូប‌កាយ​តែ​មួយ ដោយ​សារ​ព្រះ‌វិញ្ញាណ​តែ​មួយ ហើយ​ព្រះ​ប្រទាន​ឲ្យ​យើង​គ្រប់​គ្នា​ផឹក​ពី​ព្រះ‌វិញ្ញាណ​តែមួយ។


បើ​មិន​ដូច្នោះ​ទេ អស់​អ្នក​ដែល​ទទួល​ពិធី​ជ្រមុជ​ទឹក​ក្នុង​នាម​មនុស្ស​ស្លាប់ នឹង​ធ្វើ​ដូច‌ម្តេច? ប្រសិន‌បើ​មនុស្ស​ស្លាប់​មិន​រស់​ឡើង​វិញ​ទេ ហេតុ​អ្វី​បាន​ជា​គេ​ទទួល​ពិធី​ជ្រមុជ​ទឹក​ក្នុង​នាម​មនុស្ស​ស្លាប់​ដូច្នេះ?


តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ឬ​ថា អ្នក​រាល់​គ្នា​ជា​ព្រះ‌វិ​ហារ​របស់​ព្រះ ហើយ​ថា ព្រះ‌វិញ្ញាណ​របស់​ព្រះ​សណ្ឋិត​ក្នុង​អ្នក​រាល់​គ្នា?


អំនួត​របស់​អ្នក​រាល់​គ្នា​មិន​ល្អ​ទេ! តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ថា ដំបែ​តែ​បន្តិច​អាច​ធ្វើ​ឲ្យ​ម្សៅ​ទាំង‌អស់​ដោរ​ឡើង​បាន​ទេ​ឬ?


តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ថា រូប‌កាយ​របស់​អ្នក​រាល់​គ្នា ជា​ព្រះ‌វិហារ​របស់​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​នៅ​ក្នុង​អ្នក​រាល់​គ្នា ដែល​អ្នក​រាល់​គ្នា​បាន​ទទួល​មក​ពី​ព្រះ​ទេ​ឬ? អ្នក​រាល់​គ្នា​មិន​មែន​ជា​របស់​ខ្លួន​ឯង​ទៀត​ទេ


តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ថា ពួក​អ្នក​ប្រព្រឹត្ត​អំពើ​ទុច្ចរិត មិន​អាច​គ្រង​ព្រះរាជ្យ​របស់​ព្រះ​ទុក​ជា​មត៌ក​បាន​ទេ​ឬ? សូម​កុំ​ច្រឡំ​ឲ្យ​សោះ! ពួក​សហាយ​ស្មន់ ពួក​ថ្វាយ‌បង្គំរូប​ព្រះ ពួក​ផិត​ក្បត់ ពួក​ប្រុស​ពេស្យា ពួក​រួម​សង្វាស​នឹង​ភេទ​ដូច​គ្នា


តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ឬ​ថា អស់​អ្នក​ដែល​បម្រើ​ការងារ​ក្នុង​ព្រះ​វិហារ គេ​ទទួល​ចំណី​អាហារ​ពី​ព្រះ‌វិហារ ហើយ​អស់​អ្នក​ដែល​បម្រើ​នៅ​អាសនា ក៏​មាន​ចំណែក​ពី​តង្វាយ​លើ​អាសនា​ដែរ?


តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ឬ​ថា អស់​អ្នក​ដែល​រត់​នៅ​ទី​ប្រណាំង គេ​រត់​ទាំង‌អស់​គ្នា ប៉ុន្តែ មាន​តែ​ម្នាក់​ប៉ុណ្ណោះ​ដែល​បាន​រង្វាន់? ដូច្នេះ ចូរ​រត់​តាម​របៀប​នោះ​ដើម្បី​ឲ្យ​បាន​រង្វាន់​ចុះ។


ចូរ​អ្នក​រាល់​គ្នា​ពិ‌ចារ‌ណា​មើល​ខ្លួន​ឯង​ទៅ តើ​អ្នក​រាល់​គ្នា​ស្ថិត​នៅ​ក្នុង​ជំនឿ​មែន​ឬ​យ៉ាង​ណា។ ចូរ​ល្បង​មើល​ខ្លួន​ឯង​ចុះ តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ថា ព្រះ‌យេស៊ូវ‌គ្រីស្ទ​គង់​ក្នុង​អ្នក​រាល់​គ្នា​ទេ​ឬ? ពិត​មែន លើក​លែង​តែ​អ្នក​រាល់​គ្នា​ធ្លាក់​ចេញ​ពី​ការ​ល្បង‌ល​ប៉ុណ្ណោះ!


ដ្បិត​អស់​ដែល​បាន​ទទួល​ពិធី​ជ្រមុជ​រួម​ជាមួយ​ព្រះ‌គ្រីស្ទ នោះ​បាន​ប្រដាប់​ខ្លួន​ដោយ​ព្រះ‌គ្រីស្ទ​ហើយ។


មនុស្ស​ផិត​ក្បត់​អើយ! តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ឬ​ថា ការ​ធ្វើ​ជា​មិត្ត​សម្លាញ់​នឹង​លោកីយ៍ នោះ​ធ្វើ​ខ្លួនឲ្យ​ទៅ​ជា​សត្រូវ​នឹង​ព្រះ? ដូច្នេះ អ្នក​ណា​ដែល​ចូល​ចិត្ត​ធ្វើ​ជា​មិត្ត​សម្លាញ់​នឹង​លោកីយ៍ អ្នក​នោះ​តាំង​ខ្លួន​ជា​សត្រូវ​នឹង​ព្រះ‌ហើយ។


ទឹក​នោះ​ហើយ​ជា​គំរូ​ពី​ពិធី​ជ្រមុជ ដែល​សង្គ្រោះ​អ្នក​រាល់​គ្នា​សព្វ​ថ្ងៃ​នេះ មិន​មែន​ជា​ការ​សម្អាត​ក្អែល​ចេញ​ពី​រូប​កាយ​នោះ​ទេ គឺ​ជា​ការ​ថ្វាយ​ជីវិត​ទាំង​ស្រុង​ទៅ​ព្រះ ដោយ​មន‌សិការ​ល្អ ដោយ​សារ​ការ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម