រ៉ូម 14:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦10 ដូច្នេះ ហេតុអ្វីបានជាអ្នកថ្កោលទោសបងប្អូនរបស់ខ្លួន? ឬហេតុអ្វីបានជាអ្នកមើលងាយបងប្អូនរបស់ខ្លួន? ដ្បិតយើងទាំងអស់គ្នានឹងត្រូវឈរនៅចំពោះទីជំនុំជម្រះរបស់ព្រះ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល10 រីឯអ្នកវិញ ម្ដេចក៏អ្នកវិនិច្ឆ័យបងប្អូនរបស់អ្នក? ឬម្ដេចក៏អ្នកមើលងាយបងប្អូនរបស់អ្នក? ជាការពិត យើងទាំងអស់គ្នានឹងឈរនៅមុខបល្ល័ង្កជំនុំជម្រះរបស់ព្រះ សូមមើលជំពូកKhmer Christian Bible10 ចុះអ្នកវិញ ហេតុអ្វីបានជាថ្កោលទោសបងប្អូនរបស់ខ្លួនដូច្នេះ? ឬហេតុអ្វីបានជាអ្នកមើលងាយបងប្អូនរបស់ខ្លួនដូច្នេះ? ដ្បិតយើងនឹងឈរនៅមុខទីជំនុំជម្រះរបស់ព្រះជាម្ចាស់ទាំងអស់គ្នា សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥10 រីឯអ្នក ហេតុដូចម្ដេចបានជាអ្នកថ្កោលទោសបងប្អូនរបស់អ្នក? ហេតុដូចម្ដេចបានជាអ្នកមើលងាយបងប្អូនរបស់អ្នក? យើងទាំងអស់គ្នានឹងទៅឈរនៅមុខតុលាការរបស់ព្រះជាម្ចាស់ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤10 ដូច្នេះ ហេតុអ្វីបានជាអ្នកនិន្ទាចំពោះបងប្អូនខ្លួន ឬមើលងាយដល់បងប្អូនខ្លួន ពីព្រោះយើងទាំងអស់គ្នានឹងត្រូវឈរនៅមុខទីជំនុំជំរះរបស់ផងព្រះគ្រីស្ទ សូមមើលជំពូកអាល់គីតាប10 រីឯអ្នក ហេតុដូចម្ដេចបានជាអ្នកថ្កោលទោសបងប្អូនរបស់អ្នក? ហេតុដូចម្ដេចបានជាអ្នកមើលងាយបងប្អូនរបស់អ្នក?។ យើងទាំងអស់គ្នានឹងទៅឈរនៅមុខតុលាការរបស់អុលឡោះ សូមមើលជំពូក |