Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 9:38 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

38 គាត់​ទូល​ថា៖ «ខ្ញុំ​ជឿ​ហើយ ព្រះ‌អម្ចាស់​អើយ»។ រួច​គាត់​ក៏​ក្រាប​ថ្វាយ​បង្គំ​ព្រះ‌អង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

38 គាត់​ទូលថា​៖ “ព្រះអម្ចាស់​អើយ ទូលបង្គំ​ជឿ​ហើយ​!”។ រួច​គាត់​ក៏​ថ្វាយបង្គំ​ព្រះអង្គ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

38 គាត់​ក៏​ទូល​ថា៖​ «ព្រះអម្ចាស់​អើយ!​ ខ្ញុំ​ជឿ​ហើយ!»​ រួច​គាត់​ក៏​ថ្វាយបង្គំ​ព្រះអង្គ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

38 គាត់​ទូល​ព្រះ‌យេស៊ូ​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់! ទូលបង្គំ​ជឿ​លើ​ព្រះអង្គ​ហើយ»។ គាត់​ក៏​ក្រាប​ថ្វាយ‌បង្គំ​ព្រះអង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

38 គាត់​ទូល​ថា ខ្ញុំ​ជឿ​ហើយ ព្រះ‌អម្ចាស់​អើយ រួច​គាត់​ក៏​ក្រាប​ថ្វាយ‌បង្គំ​ទ្រង់។

សូមមើលជំពូក ចម្លង

អាល់គីតាប

38 គាត់​ជម្រាប​អ៊ីសា​ថា៖ «អ៊ីសា‌ជាអម្ចាស់​អើយ! ខ្ញុំ​ជឿ​លើ​លោក​ម្ចាស់​ហើយ»។ គាត់​ក៏​ក្រាប​ថ្វាយ‌បង្គំ​អ៊ីសា។

សូមមើលជំពូក ចម្លង




យ៉ូហាន 9:38
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​ថើប​ព្រះ‌រាជ‌បុត្រា ក្រែង​ទ្រង់​ខ្ញាល់​ឡើង ហើយ​អ្នក​រាល់​គ្នា​ត្រូវ​វិនាស​តាម​ផ្លូវ ដ្បិត​បន្តិច​ទៀត សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ នឹង​ឆួល​ឡើង មាន​ពរ​ហើយ អស់​អ្នក​ណា​ដែល​យក​ព្រះ‌អង្គ​ជា​ទី​ពឹង​ជ្រក។


នោះ​ព្រះ​មហាក្សត្រ​នឹង​គាប់​ព្រះ‌ហឫ‌ទ័យ ដោយ​សោភ័ណភាព​របស់បុត្រី ដ្បិត​ព្រះ‌អង្គ​ជា​ម្ចាស់របស់​បុត្រី ចូរ​ចុះ​ចូល​នឹង​ព្រះ​រាជាទៅ!


ហើយ​អស់​អ្នក​ដែល​នៅ​ក្នុង​ទូក ក៏​ថ្វាយ‌បង្គំ​ព្រះ‌អង្គ​ទាំង​ពោល​ថា៖ «ព្រះ‌អង្គ​ពិត​ជា​ព្រះ‌រាជ​បុត្រា​របស់​ព្រះ‌មែន!»។


កាល​គេ​បាន​ឃើញ​ព្រះ‌អង្គ គេ​ក៏​ថ្វាយ‌បង្គំ​ព្រះ‌អង្គ តែ​មាន​អ្នក​ខ្លះ​សង្ស័យ។


រំពេច​នោះ ព្រះ‌យេស៊ូវ​ជួប​ពួក​នាង ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «ជម្រាប​សួរ!» ពួក​នាង​ក៏​ចូល​មក​ជិត ឱប​ព្រះ‌បាទ ហើយ​ថ្វាយ‌បង្គំ​ព្រះ‌អង្គ។


ពេល​នោះ មាន​មនុស្ស​ឃ្លង់​ម្នាក់​បាន​ចូល​មក ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អង្គ​ទូល​ថា៖ «ព្រះ‌អម្ចាស់​អើយ! ប្រសិន‌បើ​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​ប្រោស​ទូល‌បង្គំ នោះ​ទូល‌បង្គំ​នឹង​បាន​ជា​ស្អាត»។


គេ​ក៏​ថ្វាយ‌បង្គំ​ព្រះ‌អង្គ រួច​ត្រឡប់​ទៅ​ក្រុង​យេរូ‌សាឡិម​វិញ ដោយ​អំណរ​ជា​ខ្លាំង


ថូម៉ាស​ទូល​ព្រះ‌អង្គ​ថា៖ «ព្រះ‌អម្ចាស់​របស់​ទូល​បង្គំ ទ្រង់​ពិត​ជា​ព្រះ​របស់​ទូល​បង្គំ​មែន!»


ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា៖ «ខ្ញុំ​មក​ក្នុង​ពិភព​លោក​នេះ ដើម្បី​ជំនុំ‌ជម្រះ ឲ្យ​អស់​អ្នក​ដែល​ខ្វាក់​បាន​មើល​ឃើញ ហើយ​ឲ្យ​អស់​អ្នក​ដែល​មើល​ឃើញ ត្រឡប់​ជា​ខ្វាក់​វិញ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម