Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 9:36 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

36 គាត់​ទូល​ឆ្លើយ​ថា៖ «លោក​ម្ចាស់​អើយ តើ​លោកនោះ​ជា​នរណា? សូម​ប្រាប់​ខ្ញុំ​ផង ដើម្បី​ឲ្យ​ខ្ញុំ​បាន​ជឿ​ដល់​ព្រះ‌អង្គ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

36 បុរសនោះ​ក៏​ទូល​ឆ្លើយ​ថា​៖ “លោកម្ចាស់ តើ​កូនមនុស្ស​ជា​នរណា ដើម្បីឲ្យ​ខ្ញុំ​បាន​ជឿលើ​ព្រះអង្គ​ផង​?”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

36 គាត់​ទូល​ឆ្លើយ​ថា៖​ «លោក​ម្ចាស់​អើយ!​ តើ​កូន​មនុស្ស​ជា​នរណា​ ដែល​អាច​ឲ្យ​ខ្ញុំ​ជឿ​គាត់​បាន?»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

36 គាត់​ទូល​ព្រះអង្គ​ថា៖ «លោក​ម្ចាស់​អើយ តើ​នរណា​ជា​បុត្រ​មនុស្ស សូម​ប្រាប់​ខ្ញុំ​ឲ្យ​ដឹង​ផង ដើម្បី​ឲ្យ​ខ្ញុំ​ជឿ​លើ​ព្រះអង្គ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

36 គាត់​ទូល​ឆ្លើយ​ថា លោក​ម្ចាស់​អើយ តើ​អ្នក​ណា​ជា​ព្រះ‌រាជ‌បុត្រា​នោះ ដើម្បី​ឲ្យ​ខ្ញុំ​បាន​ជឿ​ដល់​ទ្រង់​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

36 បុរស​សួរ​អ៊ីសា​ថា៖ «លោក​អើយ តើ​នរណា​ជា​បុត្រា​មនុស្ស សូម​ប្រាប់​ខ្ញុំ​ឲ្យ​ដឹង​ផង ដើម្បី​ឲ្យ​ខ្ញុំ​ជឿ​លើ​គាត់»។

សូមមើលជំពូក ចម្លង




យ៉ូហាន 9:36
6 ការដាក់ឲ្យឆ្លើយតបគ្នា  

៙ ឱ​នាង​ដែល​ល្អ​លើស​ជាង​គេ​ក្នុង​ពួក​ស្រីៗ​អើយ តើ​ស្ងួន​សម្លាញ់​របស់​នាង​វិសេស​ជាង​ស្ងួន​សម្លាញ់ ណា​ទៀត​យ៉ាង​ណា បាន​ជា​នាង​ចាប់​ឲ្យ​យើង​ស្បថ​ដូច្នេះ តើ​ស្ងួន​សម្លាញ់​របស់​នាង​វិសេស​ជាង​ស្ងួន​សម្លាញ់ ណា​ទៀត​យ៉ាង​ណា​ទៅ។


«តើ​ទ្រង់​ជា​ព្រះ‌អង្គ​ដែល​ត្រូវ​យាង​មក ឬ​យើង​ខ្ញុំ​ត្រូវ​រង់‌ចាំ​មួយ​អង្គ​ទៀត?»


ពេល​ព្រះ‌យេស៊ូវ​ងាក​មក​ឃើញ​អ្នក​ទាំង​ពីរ​កំពុង​ដើរ​តាម ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ «អ្នក​មក​រក​អ្វី?» គេ​ទូល​ព្រះ‌អង្គ​ថា៖ «រ៉ាប៊ី (ដែល​ប្រែ​ថា លោក​គ្រូ) តើ​លោក​នៅ​ឯ​ណា?»


ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «អ្នក​បាន​ឃើញ​ព្រះ‌អង្គ​ហើយ គឺ​ជា​អ្នក​ដែល​កំពុង​និយាយ​នឹង​អ្នក​នេះ​ឯង»។


ប៉ុន្តែ ធ្វើ​ដូច​ម្ដេច​ឲ្យ​គេ​អំពាវ‌នាវ​រក​ព្រះ‌អង្គ​បាន បើ​គេ​មិន​ជឿ? ធ្វើ​ដូច​ម្ដេច​ឲ្យ​គេ​ជឿ​ដល់​ព្រះ‌អង្គ​បាន បើ​គេ​មិន​ដែល​ឮ? ហើយ​ធ្វើ​ដូច​ម្ដេច​ឲ្យ​គេ​ឮ​បាន បើ​គ្មាន​អ្នក​ណា​ប្រកាស?


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម