Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 7:42 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

42 តើ​គម្ពីរ​មិន​បាន​ចែង​ថា ព្រះ‌គ្រីស្ទ​ត្រូវ​កើត​ពី​រាជ‌វង្ស​ព្រះ​បាទ​ដាវីឌ ហើយ​ក៏​យាង​មក​ពី​ភូមិ​បេថ្លេ‌ហិម ជា​កន្លែង​ដែល​ព្រះ​បាទ​ដាវីឌ​បាន​គង់​នៅ​ទេ​ឬ?»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

42 តើ​បទគម្ពីរ​មិន​បាន​ចែង​ថា ព្រះ​គ្រីស្ទ​មក​ពី​ពូជពង្ស​របស់​ដាវីឌ និង​ពី​បេថ្លេហិម​ជា​ភូមិ​ដែល​ដាវីឌ​បាន​រស់នៅ​ទេ​ឬ​?”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

42 តើ​គម្ពីរ​មិន​ចែង​ទេ​ឬ​ថា​ ព្រះគ្រិស្ដ​នឹង​យាង​មកពី​ពូជពង្ស​របស់​ស្ដេច​ដាវីឌ​ និង​ពី​ភូមិ​បេថ្លេហិម​ជា​ភូមិ​ដែល​ស្តេច​ដាវីឌ​បាន​រស់នៅ?»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

42 ដ្បិត​មាន​ចែង​ទុក​ក្នុង​គម្ពីរ​ថា “ព្រះ‌គ្រិស្ត​ជា​ព្រះ‌រាជ‌វង្ស​របស់​ព្រះ‌បាទ​ដាវីឌ ហើយ​ព្រះអង្គ​នឹង​យាង​មក​ពី​ភូមិ​បេថ្លេ‌ហិម ជា​ភូមិ​កំណើត​របស់​ព្រះ‌បាទ​ដាវីឌ”»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

42 តើ​គម្ពីរ​មិន​ថា ព្រះ‌គ្រីស្ទ​ត្រូវ​កើត​ពី​ព្រះ‌វង្ស​ហ្លួង​ដាវីឌ ហើយ​ក៏​យាង​មក​ពី​ភូមិ​បេថ្លេ‌ហិម ជា​កន្លែង​ដែល​ហ្លួង​ដាវីឌ​បាន​គង់​នៅ​ទេ​ឬ​អី

សូមមើលជំពូក ចម្លង

អាល់គីតាប

42 ដ្បិត​មាន​ចែង​ទុក​ក្នុង​គីតាប​ថា “អាល់ម៉ា‌ហ្សៀស​ជា​ពូជ‌ពង្ស​របស់​ទត​ជា​ស្តេច​ហើយ​គាត់​នឹង​មក​ពី​ភូមិ​បេថ្លេ‌ហិម ជា​ភូមិ​កំណើត​របស់​ទត”»។

សូមមើលជំពូក ចម្លង




យ៉ូហាន 7:42
17 ការដាក់ឲ្យឆ្លើយតបគ្នា  

សាលម៉ា ជា​អ្នក​តាំង​ក្រុង​បេថ្លេ‌ហិម ហារេប ជា​អ្នក​តាំង​ក្រុង​បេត-កាឌើរ


៙ ព្រះ‌យេហូវ៉ា​បាន​ស្បថ​នឹង​ព្រះ​បាទ​ដាវីឌ ដោយ​សេចក្ដី​ពិត ដែល​ព្រះ‌អង្គ​នឹង​មិន​ប្រែ​ប្រួល​ឡើយ​ថា៖ «ក្នុង​ចំណោម​កូន​ប្រុស​ៗ ដែល​កើត​ចេញ​ពី​ខ្លួន​អ្នក យើង​នឹង​តាំង​ម្នាក់ឲ្យ​អង្គុយ​លើ​បល្ល័ង្ក​របស់​អ្នក។


"យើង​នឹង​តាំង​ពូជ‌ពង្សអ្នក ឲ្យ​នៅ​ជាប់​អស់​កល្ប​ជា‌និច្ច ក៏​នឹង​សង់​បល្ល័ង្ក​របស់​អ្នក ឲ្យ​នៅគង់​វង្ស​គ្រប់​ជំនាន់​តទៅ"» ។ -បង្អង់


មាន​លំពង់​មួយ​នឹង​ដុះ​ចេញ​ពី​គល់​របស់​អ៊ីសាយ ហើយ​មែក​មួយ ដែល​ចេញ​ពី​ឫស​គាត់ នឹង​កើត​មាន​ផល​ផ្លែ។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ នឹង​មាន​គ្រា​មក​ដល់ ដែល​យើង​នឹង​បង្កើត​ឲ្យ​ដាវីឌ​មាន​លំពង់​សុចរិត​មួយ លំពង់​នោះ​ទ្រង់​នឹង​សោយ‌រាជ្យ​ទុក​ដូច​ជា​ស្តេច ហើយ​នឹង​ប្រព្រឹត្ត​ដោយ​វាង‌វៃ ព្រម​ទាំង​សម្រេច​សេចក្ដី​យុត្តិ‌ធម៌ និង​សេចក្ដី​សុចរិត​នៅ​ក្នុង​ស្រុក។


តែ​ឯង ឱ​បេថ្លេ‌ហិម-អេប្រាតា​អើយ ឯង​ជា​អ្នក​តូច​ជាង​គេ​ក្នុង​ចំណោម អំបូរ​ទាំង​ប៉ុន្មានរបស់​យូដា នឹង​មាន​ម្នាក់​កើត​ចេញ​ពី​ឯង​មក​ឲ្យ​យើង អ្នក​នោះ​ត្រូវ​ឡើង​ជា​អ្នក​គ្រប់‌គ្រង​លើ​អ៊ីស្រា‌អែល ដើម​កំណើត​របស់​អ្នក​នោះ​មាន​តាំង​ពី​បុរាណ គឺ​តាំង​ពី​អស់‌កល្ប​រៀង​មក។


នេះ​ជា​បញ្ជី​ពង្សាវតារ​របស់​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌រាជ​វង្ស​ព្រះ‌បាទ​ដាវីឌ និង​ជា​ជំនួរ​វង្ស​របស់​លោក​អ័ប្រា‌ហាំ។


គេ​ទូល​ស្ដេច​ថា៖ «នៅ​ភូមិ​បេថ្លេហិម​ក្នុង​ស្រុក​យូដា ដ្បិត​ហោរា​បាន​ចែង​សេចក្តី​ទុក​មក​ដូច្នេះ​ថា


"ឯ​ឯង បេថ្លេហិម ស្រុក​យូដា​អើយ! ឯង​មិន​មែន​តូច​ជាង​គេ​ក្នុង​ចំណោម ពួក​មេ​ដឹក​នាំ​នៅ​ស្រុក​យូដា​ទេ ដ្បិត​នឹង​មាន​មេ​ដឹក​នាំ​ម្នាក់​កើត​ចេញ​ពី​ឯង អ្នក​នោះ​នឹង​ឃ្វាល​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង"» ។


ដ្បិត​នៅ​ថ្ងៃ​នេះ មាន​ព្រះ‌សង្គ្រោះ​មួយ​អង្គ ប្រសូត​ដល់​អ្នក​រាល់​គ្នា​នៅ​ក្រុង​ព្រះ‌បាទ​ដាវីឌ គឺ​ព្រះ‌គ្រីស្ទ​ជា​ព្រះ‌អម្ចាស់។


រីឯ​យ៉ូសែប ក៏​ធ្វើ​ដំណើរ​ពី​ភូមិ​ណាសា‌រ៉ែត ស្រុក​កាលីឡេ ឡើង​ទៅ​ស្រុក​យូដា ដល់​ក្រុង​របស់​ព្រះ‌បាទ​ដាវីឌ ឈ្មោះ​បេថ្លេហិម ព្រោះ​គាត់​ជា​រាជ‌វង្ស និង​ជា​ព្រះ‌ញាតិ​ព្រះ‌បាទ​ដាវីឌ


យើង​ដឹង​ថា​អ្នក​នេះ​មក​ពី​ណា​ហើយ តែ​កាល​ណា​ព្រះ‌គ្រីស្ទ​យាង​មក នោះ​គ្មាន​អ្នក​ណា​ដឹង​ថា​មក​ពី​ណា​ទេ»។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោកសាំយូ‌អែល​ថា៖ «តើ​អ្នក​នៅ​តែ​សោក‌ស្តាយ​នឹង​សូល​ដល់​កាល​ណា​ទៀត? យើង​លែង​ឲ្យ​ធ្វើ​ជា​ស្តេច​លើ​អ៊ីស្រា‌អែល​ហើយ ដូច្នេះ ចូរ​ដាក់​ប្រេង​ក្នុង​ស្នែង​របស់​អ្នក​ឲ្យ​ពេញ ហើយ​ចេញ​ទៅ យើង​នឹង​ចាត់​អ្នក​ទៅ​រក​អ៊ីសាយ​នៅ​បេ‌ថ្លេ‌ហិម ដ្បិត​យើង​បាន​ជ្រើស​រើស​ម្នាក់​ក្នុង​ពួក​កូន​គាត់ ឲ្យ​ធ្វើ​ជា​ស្តេច​របស់​យើង»។


មាន​យុវជន​ម្នាក់​ទូល​ថា៖ «ទូល‌បង្គំ​បាន​ឃើញ​ម្នាក់ ជា​កូន​របស់​អ៊ីសាយ ក្នុង​ពួក​ក្រុង​បេ‌ថ្លេ‌ហិម ជា​អ្នក​ប្រសប់​ក្នុង​ការ​លេង​ភ្លេង​ណាស់ ជា​មនុស្ស​ខ្លាំង​ពូកែ មាន​ចិត្ត​ក្លាហាន ហើយ​ជំនាញ​ក្នុង​ចម្បាំង ក៏​មាន​វោហារ​អធិប្បាយ ព្រម​ទាំង​រូប‌ឆោម​ស្រស់​ល្អ​ផង ព្រះ‌យេហូវ៉ា​ក៏​គង់​ជា‌មួយ​អ្នក​នោះ»។


លោកសាំយូ‌អែល​បាន​ធ្វើ​ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​មក​លោក ហើយ​ក៏​បាន​ទៅ​ដល់​បេ‌ថ្លេ‌ហិម។ ពួក​ចាស់​ទុំ​នៅ​ទី​ក្រុង​នោះ គេ​ចេញ​មក​ទទួល​លោក​ដោយ​ភ័យ​ញ័រ ហើយ​សួរ​ថា៖ «តើ​លោក​អញ្ជើញ​មក​ដោយ​មេត្រី​ទេ​ឬ?»


ស្ដេច​សូល​មាន​រាជ‌ឱង្ការ​សួរ​ថា៖ «អ្នក​កំលោះ​អើយ តើ​ឯង​ជា​កូន​អ្នក​ណា?» ដាវីឌ​ទូល​ឆ្លើយ​ថា៖ «ទូល‌បង្គំ​ជា​កូន​របស់​លោក​អ៊ីសាយ​ជា​អ្នក​បម្រើ​របស់​ទ្រង់ ដែល​នៅ​ភូមិ​បេ‌ថ្លេ‌ហិម»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម