Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 20:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 កាល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នោះ​ហើយ ព្រះ‌អង្គ​ក៏​បង្ហាញ​ព្រះ‌ហស្ត និង​ឆ្អឹង​ជំនីរ​ឲ្យ​គេ​ឃើញ។ ពួក​សិស្ស​មាន​ចិត្ត​ត្រេក​អរ ដោយ​បាន​ឃើញ​ព្រះ‌អម្ចាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

20 នៅពេល​មានបន្ទូល​ដូច្នេះ​ហើយ ព្រះអង្គ​ទ្រង់​បង្ហាញ​ព្រះហស្ត និង​ចំហៀងព្រះកាយ​ដល់​ពួកគេ​។ ពួក​សិស្ស​ក៏​អរសប្បាយ ដោយ​បាន​ឃើញ​ព្រះអម្ចាស់​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

20 ពេល​ព្រះអង្គ​មាន​បន្ទូល​ដូច្នោះ​ហើយ​ ព្រះអង្គ​ក៏​បង្ហាញ​ព្រះហស្ដ​ និង​ចំហៀង​ខ្លួន​របស់​ព្រះអង្គ​ឲ្យ​ពួកគេ​ឃើញ​ ពេល​នោះ​ពួក​សិស្ស​ក៏​មាន​ចិត្ត​ត្រេកអរ​ដោយ​បាន​ឃើញ​ព្រះអម្ចាស់។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ ទាំង​បង្ហាញ​ស្នាម​របួស​នៅ​ព្រះ‌ហស្ដ និង​នៅ​ត្រង់​ឆ្អឹង​ជំនីរ​ឲ្យ​គេ​ឃើញ​ផង។ ពួក​សិស្ស​សប្បាយ​ចិត្ត​ជា​ខ្លាំង ដោយ​បាន​ឃើញ​ព្រះ‌អម្ចាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 កាល​ទ្រង់​មាន​បន្ទូល​ដូច្នោះ​ហើយ នោះ​ក៏​បង្ហាញ​ព្រះ‌ហស្ត នឹង​ចំហៀង​ទ្រង់​ឲ្យ​គេ​មើល ដូច្នេះ​ពួក​សិស្ស​មាន​ចិត្ត​ត្រេក‌អរ ដោយ​បាន​ឃើញ​ព្រះ‌អម្ចាស់

សូមមើលជំពូក ចម្លង

អាល់គីតាប

20 អ៊ីសា​មាន​ប្រសាសន៍​ដូច្នេះ ទាំង​បង្ហាញ​ស្នាម​របួស​នៅ​ដៃ និង​នៅ​ត្រង់​ឆ្អឹង​ជំនីរ​ឲ្យ​គេ​ឃើញ​ផង។ ពួក​សិស្ស​សប្បាយ​ចិត្ដ​ជា​ខ្លាំង​ដោយ​បាន​ឃើញ​អ៊ីសា‌ជាអម្ចាស់។

សូមមើលជំពូក ចម្លង




យ៉ូហាន 20:20
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ ពួក​នាង​ក៏​ចេញ​ពី​ផ្នូរ​ជា​ប្រញាប់ ទាំង​ភ័យ​ទាំង​អរ​ជា​ខ្លាំង ហើយ​រត់​ទៅ​ប្រាប់​ពួក​សិស្ស​របស់​ព្រះ‌អង្គ។


ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​រាល់​គ្នា​នឹង​យំ ហើយ​សោក​សង្រេង តែ​លោកីយ៍​នឹង​អរ​សប្បាយ អ្នក​រាល់​គ្នា​ព្រួយ​ចិត្ត តែ​ការ​ព្រួយ​របស់​អ្នក​រាល់​គ្នា នឹង​ប្រែ​ទៅ​ជា​អំណរ​វិញ។


ឥឡូវ​នេះ អ្នក​រាល់​គ្នា​មាន​ទុក្ខ​ព្រួយ​មែន ប៉ុន្តែ ខ្ញុំ​នឹង​ឃើញ​អ្នក​រាល់​គ្នា​ម្តង​ទៀត ហើយ​អ្នក​រាល់​គ្នា​នឹង​មាន​ចិត្ត​អរ​សប្បាយ​វិញ ក៏​គ្មាន​អ្នក​ណា​ដក​យក​អំណរ​ចេញ​ពី​អ្នក​រាល់​គ្នា​បាន​ឡើយ។


ប៉ុន្តែ ទាហាន​ម្នាក់​យក​លំពែង​ចាក់​ត្រង់​ឆ្អឹង​ជំនីរ​ព្រះ‌អង្គ នោះ​ស្រាប់​តែ​ឈាម និង​ទឹក​ហូរ​ចេញ​ម​ក។


ដូច្នេះ ពួក​សិស្ស​ផ្សេង​ទៀត​ប្រាប់​គាត់​ថា៖ «យើង​បាន​ឃើញ​ព្រះ‌អម្ចាស់» តែ​គាត់​ឆ្លើយ​ថា៖ «បើ​ខ្ញុំ​មិន​ឃើញ​ស្នាម​ដែក​គោល​នៅ​ព្រះ‌ហស្ត​ព្រះ‌អង្គ ទាំង​លូក​ម្រាម​ដៃ​ទៅ​ក្នុង​ស្នាម​ដែក​គោល ហើយ​លូក​ដៃ​ខ្ញុំ​ទៅ​ត្រង់​ឆ្អឹង​ជំនីរ​ព្រះ‌អង្គ នោះ​ខ្ញុំ​មិន​ជឿ​ទេ»។


បន្ទាប់​មក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​ថូម៉ាស​ថា៖ «ចូរ​លូក​ម្រាម​ដៃ​អ្នក ស្ទាប​មើល​ដៃ​ខ្ញុំ​នេះ ហើយ​លូក​ដៃ​មក​ត្រង់​ឆ្អឹង​ជំនីរ​ខ្ញុំ កុំ​មាន​ចិត្ត​រឹងរូស​មិន​ព្រម​ជឿ​ដូច្នេះ ចូរ​ជឿ​ទៅ!»។


សេចក្ដី​ដែល​មាន​តាំង​ពី​ដើម​ដំបូង ជា​អ្វី​ដែល​យើង​បាន​ឮ និងបាន​ឃើញ​ផ្ទាល់​ភ្នែក ក៏​បាន​មើល ហើយ​ដៃ​បាន​ប៉ះ‌ពាល់ គឺ​អំពី​ព្រះ‌បន្ទូល​នៃ​ជីវិត


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម