Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 18:29 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

29 ដូច្នេះ លោក​ពីឡាត់​ចេញ​ទៅ​រក​គេ សួរ​ថា៖ «តើ​អ្នក​រាល់​គ្នា​ចោទ​ប្រកាន់​អ្នក​នេះ​ពី​រឿង​អ្វី?»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

29 ដូច្នេះ ពីឡាត់​ក៏​ចេញមក​ខាងក្រៅ​ជួប​ពួកគេ សួរថា​៖ “តើ​អ្នករាល់គ្នា​នាំមក​នូវ​ការចោទប្រកាន់​អ្វី​ទាស់នឹង​អ្នក​នេះ​?”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

29 ដូច្នេះ​លោក​ពីឡាត់​ក៏​ចេញ​មក​ខាង​ក្រៅ​សួរ​ពួកគេ​ថា៖​ «តើ​អ្នក​រាល់គ្នា​ចោទ​ប្រកាន់​បុរស​នេះ​ពី​រឿង​អ្វី?»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

29 ដូច្នេះ លោក​ពីឡាត​ចេញ​មក​ជួប​ពួក​គេ សួរ​ថា៖ «តើ​អ្នក​រាល់​គ្នា​ចោទ​ប្រកាន់​អ្នក​នេះ​អំពី​រឿង​អ្វី?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

29 ដូច្នេះ លោក​ពីឡាត់​ចេញ​ទៅ​ឯ​គេ សួរ​ថា តើ​អ្នក​រាល់​គ្នា​ចោទ​ប្រកាន់​មនុស្ស​នេះ​ពី​រឿង​អ្វី

សូមមើលជំពូក ចម្លង

អាល់គីតាប

29 ដូច្នេះ​លោក​ពីឡាត​ចេញ​មក​ជួប​ពួក​គេ​សួរ​ថា៖ «តើ​អ្នក​រាល់​គ្នា​ចោទ​ប្រកាន់​អ្នក​នេះ​អំពី​រឿង​អ្វី?»។

សូមមើលជំពូក ចម្លង




យ៉ូហាន 18:29
9 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​ពីឡាត់​សួរ​ថា៖ «ហេតុ​អ្វី? តើ​គាត់​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​អ្វី?» តែ​គេ​ស្រែក​កាន់​តែ​ខ្លាំង​ឡើង​ថា៖ «ឆ្កាង​វា​ទៅ!»។


គេ​ឆ្លើយ​ទៅ​លោក​ថា៖ «ប្រសិន‌បើជន​នេះ​មិន​មែន​ជា​មនុស្ស​អាក្រក់ នោះ​យើង​ខ្ញុំ​មិននាំ​គាត់​មក​ជូន​លោក​ទេ»។


ដូច្នេះ លោក​ពីឡាត់​ក៏​ចូល​ទៅ​ក្នុង​បន្ទាយ​វិញ រួច​ហៅ​ព្រះ‌យេស៊ូវ​មក​សួរ​ថា៖ «តើ​អ្នក​ជា​សេ្តច​សាសន៍​យូដា​មែន​ឬ?»


ទូល​បង្គំ​ឆ្លើយ​ប្រាប់​គេ​ថា "សាសន៍​រ៉ូម​មិន​ដែល​បញ្ជូន​អ្នក​ណា​ឲ្យ​គេសម្លាប់ មុន​ដែល​ចុង​ចោទ​មាន​ឱកាស​នឹង​ឆ្លើយ​ការ​ពារ​ខ្លួន​នៅ​មុខ​ដើម​ចោទ អំពី​រឿង​ដែល​គេ​ចោទ​នោះ​ឡើយ"។


ប្រាកដ​មែន នៅ​ក្នុង​ក្រុង​នេះ ស្តេច​ហេរ៉ូឌ និង​លោក​ប៉ុនទាស‌ពីឡាត់ បាន​ប្រជុំ​គ្នា ហើយ​ពួក​សាសន៍​ដទៃ និង​សាសន៍​អ៊ីស្រា‌អែល ទាស់​នឹង​ព្រះ‌យេស៊ូវ ជា​អ្នក​បម្រើ​បរិសុទ្ធ​របស់​ព្រះ‌អង្គ ដែល​ទ្រង់​បាន​ចាក់​ប្រេង​តាំង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម